សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ព្រះរាជទានព្រះរាជសារជូនពរលោក ងួន ស្តេចភក្តី ដែលត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ឋានៈស្មើរដ្ឋមន្ត្រី
(ភ្នំពេញ)៖ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈសង្ឃពុទ្ធសាសនារដ្ឋនិកាយធម្មយុត្តខ្មែរ បានព្រះរាជទានព្រះរាជសារជូនពរចំពោះលោក ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសាកលវិឡាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលត្រូវបានព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន មានឋានៈស្មើរដ្ឋមន្ត្រី។
សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី ផ្ញើ មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «អង្គខ្ញុំ សម្តេចព្រះមហាសង្ឃរាជ និងគណៈសង្ឃព្រះពុទ្ឋសាសនារដ្ឋធម្មយុត្តនិកាយខ្មែរគ្រប់លំដាប់ថា្នក់ គ្រប់ឋានានុក្រម សូមសម្តែងនូវមុទិតាហឫទ័យចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះឯកឧត្តម ទួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងឱកាសដ៏ប្រកបដោយមហាមង្គលដ៏ឧត្តុង្គឧត្តមបំផុត ដែលសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្ត្រខ្មែរ តែងតាំង និងផ្តល់ ឋានៈជា «ទីប្រឹក្សាផ្ទាល់» សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ «រដ្ឋមន្តី្រ» ៖ តាម រយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦២៣/១០២០ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣»។
ជាថ្មីម្ដងទៀត សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សូត្រធម៌ថ្វាយបង្គំព្រះរតនត្រ័យ សូត្រព្រះបរិត្តពុទ្ឋមន្ត សុំព្រះពុទ្ធពរជ័យសិរីមង្គល ជូនចំពោះ ឯកឧត្តម សូមមានសុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លាវាងវៃ ដើម្បីបាន ដង្ហែតាមគោលនយោបាយ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អស់កាលជានិច្ចនិរន្តរ៍ តរៀងទៅ៕









