ភ្លៀងធ្លាក់មួយមេធំបណ្តាលលិចផ្លូវជាច្រើនផ្លូវប្រជាពលរដ្ឋទៅមកជួបការលំបាក់លិចរាល់ឆ្នាំពេលមានភ្លៀងធំម្ដងៗ អាជ្ញាធរថាបណ្តាលមកពីស្ទះសំរាមប្រជាពលរដ្ឋមិនចូលរួមថែរក្សានៅក្នុងក្រុងប៉ោយប៉ែត!
ខេត្តបន្ទាយមានជ័យ៖ ភ្លៀងមួយមេធំបណ្តាលលិចផ្លូវប្រជាពលរដ្ឋទៅមកជួបការលំបាក់លិចរាល់ឆ្នាំមានភ្លៀងធំអាជ្ញាធរថាបណ្តាលមកពីស្ទៈសំរាមប្រជាពលរដ្ឋមិនចូលថែរក្សានៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ថា៖ នៅក្រុងប៉ោយប៉ែតថ្ងៃនេះមានភ្លៀងមួយមេធំរយះពេលជិត១ម៉ោងបណ្តាលលិចផ្លូវក្នុងភូមិប៉ាលិលេយ្យ២ដែលបណ្តាលប្រជាពលរដ្ឋជួបការលំបាក់ទៅមកឆ្លងកាត់និងផ្ទះសំបែងប្រជាពលរដ្ឋដែលទាបទាបរលកហូរចូលក្នុងផ្ទះប៉ះពាល់សម្ភារៈបណ្តាលខូចខាត។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ផ្លូវចំណុចនេះបើនិយាយទៅលិចរាល់ឆ្នាំនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលលិចផ្លូវប្រជាពលរដ្ឋពិតជាជួបការលំបាក់ទៅហើយសំណូមអោយអភិបាលក្រុងប៉ោយប៉ែត.សង្កាត់ប៉ោយប៉ែត មេត្តាជួយចុះពិនិត្យមើលដោះស្រាយជូនប្រជាពលរដ្ឋកំអោយជួបការលំបាក់រាល់ឆ្នាំពេកហើយនិងសង្ឃឹមថានិងដោះស្រាយបានមិនអោយប្រជាពលរដ្ឋលំបាក់ទៀតឡើយ។
អាជ្ញាធរសង្កាត់ប៉ោយប៉ែតបានបញ្ជាក់ថា៖ទឹកភ្លៀងលិចផ្លូវ១ខ្សែនេះគឺមានរយៈពេលខ្លីអាចស្រកទឹកអស់បើគ្មានភ្លៀងធ្លាក់បន្ត មូលហេតុទឹកភ្លៀងលិចផ្លូវបណ្តាលមកពីស្ទៈសំរាមដែលហូចូលមាត់លូទឹកហូរមិនទាន់ទើបបណ្តាលអោយស្ទៈហើយសុំអោយប្រជាពលរដ្ឋត្រូវចូលថែរក្សានិងអនាម័យមិនត្រូវចូលសំរាមពាស់វាលពាស់កាលត្រូវទុកដាក់សំរាមអោយបានល្អនិងចូលរួមមើលប្រព័ន្ធលូនៅពេលទឹកស្ទះសំរាមត្រូវកាយឬបាចេញអោយហូរលឿនមិនអោយស្ទះ៕




