ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយទុក្ខកង្វល់និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ==> សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការនៅជាមួយអត្ដពលិកពិការ ដែលចូលរួមប្រកួតជាកម្លាំងដ៏ធំធេងសម្រាប់ពួកគាត់

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការនៅជាមួយអត្ដពលិកពិការ ដែលចូលរួមប្រកួតជាកម្លាំងដ៏ធំធេងសម្រាប់ពួកគាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកការនៅជាមួយអត្ដពលិកពិការ ដែលចូលរួមប្រកួតជាកម្លាំងដ៏ធំធេងសម្រាប់ពួកគាត់

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន៥ ខ្សែរក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រមាណ ៧៦៥ នាក់ផងដែរ។

ជាកិច្ចចាប់ផ្ដើមលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ តំណាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានធ្វើរបាយការណ៍ស្វាគមន៍ និងបង្ហាញពីសមិទ្ធផលដែលសម្រេចបានក្នុងឃុំត្រពាំងគង ក៏ដូចជាថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងស្ថាបនាផ្លូវតភ្ជាប់ផ្លូវក្នុងភូមិ ដែលបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសំណេះសំណាល និងថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់ចំពោះបញ្ហា និងសិក្សាស្វែងរកដំណោះស្រាយក្នុងមូលដ្ឋាន ដើម្បីធានាឲ្យបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋក្នុងឃុំត្រពាំងគង ដែលទទួលបានសមិទ្ធផលនាពេលនេះ។

ផ្សាភ្ជាប់ជាមួយពិធីសម្ពោធនាព្រឹកនេះ ឯកឧត្តមបានរំលេចពីការចូលរួមគាំទ្រក្នុងព្រឹត្តិការណ៍ អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ ដោយលោកបានលើកឡើងថា «ពេលគាត់ឈ្នះយើងនៅជាមួយគាត់ តែពេលគាត់ចាញ់យើងចាំបាច់ត្រូវតែនៅជាមួយគាត់»។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការដែលនៅជាមួយពួកគាត់ ជាមួយនឹងការគាំទ្រគឺជាកម្លាំងចិត្តដ៏ធំធេងបំផុតរបស់អត្តពលិកពិការ ដែលចូលរួមប្រកួត បើទោះបីពួកគាត់ពិការប៉ុន្តែស្មារតី និងឆន្ទៈក្នុងវិស័យកីឡាពួកគាត់មានខ្ពស់បំផុតចំពោះការប្រកួតតំណាងជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់រាជរដ្ឋាភិបាល ដែលបានស្ថាបនាសមិទ្ធផលថ្មីៗជាច្រើន សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ។ ជាមួយគ្នានេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចូលរួមជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងជួយថែរក្សាការពារសមិទ្ធផល ដែលបានកសាងឡើងនាពេលនេះជាគុណប្រយោជន៍ដល់សាធារណៈ ពីព្រោះផ្លូវគឺជាសសៃឈាម សម្រាប់ធ្វើចរាចរណ៍ទៅមក ដូចដែលពាក្យចាស់លោកពោលថា «មានផ្លូវ គឺមានសង្ឃឹម»។

សូមបញ្ជាក់ថា ផ្លូវទាំង៥ខ្សែដែលបានដាក់សម្ពោធ គឺបានបម្រើដល់ការធ្វើចរាចរណ៍ និងផ្សាភ្ជាប់ភូមិចំនួន១២គឺភូមិរំដួល ភូមិស្រែអំបិល ភូមិបាក់ចិញ្ចៀន ភូមិត្រគៀត ភូមិថ្មបាំង ភូមិបាញ់កង្កែប ភូមិព្រៃផ្ដៅ ភូមិត្រពាំងខ្យង ភូមិព្រៃសូភា ភូមិលំពែងព្រះរាម ភូមិថ្កូវ និងភូមិសុបិន្ត នៃឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ចុងបញ្ចប់នៃពិធីសម្ពោធ លោកក៏បានអំពាវដល់ប្រជាពលរដ្ឋឲ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេកូវីដ១៩ ដែលបន្តមានវត្តមានក្នុងប្រទេសកម្ពុជា៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.