ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត!

ឆក់ទូរស័ព្ទភ្លាម រត់ឡើងម៉ូតូគេចខ្លួនភ្លាម ក៏ត្រូវបាន អាវុធហត្ថ ឃាត់ខ្លួនភ្លែត!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពីវេលាម៉ោងប្រមាណ ០៧និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានករណីឆក់ទូរស័ព្ទដៃមួយកើតឡើង ត្រង់ចំណុច ផ្លូវលេខ១៥៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ជនរងគ្រោះ ជាជនជាតិកូរ៉េ កំពុងដើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដើរមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយរត់ឡើងម៉ូតូ ដែលមានគ្នា០២នាក់(ប្រុស០១ ស្រី០១) ជិះគេចខ្លួនតែម្តង តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏បានធ្វើការប្រដេញរហូតដល់ចំណុចផ្លូវ២២២កែងផ្លូវ៥៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់តែម្តង។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១- ឈ្មោះ សាន រីដា (ហៅដឺ) ភេទប្រុស អាយុ២២ឆ្នាំ, ២- ឈ្មោះ ទក ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ, ៣- ឈ្មោះ ផាត សារិទ្ធ ភេទស្រី អាយុ៤៣ឆ្នាំ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ សាន រីដា (ហៅដឺ) បានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពី ជនរងគ្រោះជាបរទេស ដែលកំពុងដើរលើចិញ្ចើមពិតមែន ដោយខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់រយៈពេល០៥ឆ្នាំមកហើយ។ រីឯជនសង្ស័យឈ្មោះ ទក ពិសិដ្ឋ បានសារភាពឲ្យដឹងដែរថា កន្លងមកខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០៥ឆ្នាំ ពីបទវាយប្លន់ជនបរទេសផងដែរ។

ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ប្រគល់ឲ្យជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.