ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ មួយកន្លែង ឃាត់អ្នកលេងជិត២០នាក់ ថែមទាំងដកហូតវត្ថុតាងជាច្រើន

បង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ មួយកន្លែង  ឃាត់អ្នកលេងជិត២០នាក់ ថែមទាំងដកហូតវត្ថុតាងជាច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខណៈពេលកម្លាំងអធិការក្រុងនេះ និងកម្លាំងមូលដ្ឋានកំពុងសំរាន្តលក់មិនកំរើក។
ប្រតិបត្តិការនេះ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនអ្នកលេងសរុបចំនួន១៩នាក់ ខណៈអ្នកលេងជាច្រើននាក់ទៀតរត់គេចខ្លួនយ៉ាងប្រសាចពេញវាលស្រែ។ ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន១៩នាក់នេះ សមត្ថកិច្ចក៏បានរឹបអូសនូវវត្ថុតាងយ៉ាងច្រើនផងដែរ ដូចជា ៖ មាន់ជល់ចំនួន៤ក្បាល, ម៉ូតូអ្នកលេងចំនួន១៦គ្រឿង, បន្ទះកៅស៊ូសម្រាប់រៀបធ្វើសង្វៀនជល់មាន់ចំនួន០៦ដុំ, ជញ្ជីងថ្លឹងផ្គូរផ្គងមាន់០១ រួមនឹងសម្ភារៈពាក់ព័ន្ធជាច្រើនទៀតដែលក្រុមអ្នកលេងរត់ចោល។

សង្វៀនមាន់ជល់នេះ បានបើកដំណើរការយូរក្រែលកន្លងមកហើយ តែសមត្ថកិច្ចមូលដ្ឋានហាក់មិនអើពើនឹងទីតាំងល្បែងនេះទេ បើទោះជាក្រុមអ្នកលេង ណាត់ប្រមូលផ្ដុំគ្នាប្រព្រឹត្តល្បែងនេះស្រែកហោរកញ្ជ្រៀវស្ទើរតែផ្អើលភូមិក្ដី ក៏មិនរំខានដល់មន្ត្រីមូលដ្ឋាន ឬលេចឮដល់លោកអធិការក្រុងបាត់ដំបងដែរ។
កន្លងមក នៅក្នុងសង្កាត់វត្តគរនេះ ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសង ជាពិសេសក្រុមអ្នកលេងល្បែ.ងបញ្ជល់មាន់នេះ តែងតែប្រមូលផ្ដុំគ្នាលេងជាញឹកញាប់ លេងច្រើនកន្លែងណាស់ តែមន្ត្រីប៉ុស្ដិ៍រដ្ឋបាល ឬកម្លាំងអធិការក្រុងមិនដែលដឹងទេ ហើយបើទោះជាដឹងក៏គេធ្វើមិនដឹងមិនឮដែរ ទាល់តែមានកម្លាំងពីស្នងការខេត្ត ចុះបង្ក្រាបទើបគេនាំគ្នាធ្វើជាភ្ញាក់ផ្អើល។ ព្រោះតែការមិនអើពើបែបនេះហើយ ទើបមានការរិះគន់ថា សមត្ថកិច្ចមូលដ្ឋានជាអ្នកផ្ដល់សញ្ញាភ្លើងខៀវឲ្យមានការបើកល្បែ.ងស៊ីសងនេះ។
សង្វៀនបញ្ជល់មាន់គ្មានច្បាប់ទម្លាប់នេះ ត្រូវគេបើកលេងយ៉ាងទូលំទូលាយ ហើយនៅតាមបណ្ដាស្រុកខ្លះបើកក្នុងទ្រង់ទ្រាយយ៉ាងធំដុំទៀតផង។ ជាពិសេសនៅស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល។ល។និង។ល។
បើគ្មានមន្ត្រីមានអំណាច ឬសមត្ថកិច្ចនៅពីក្រោយខ្នង នៃបនល្បែងខុសច្បាប់ទាំងនេះទេ គេមិនអាចបើកដំណើរការបានយ៉ាងរលូនឡើយ ពោលគឺបនល្បែ.ងស៊ីសងទាំងនេះ ត្រូវមើលឃើញថា បានឃុបឃិតគ្នាជាប្រព័ន្ធតែម្ដង ដើម្បីបើកឲ្យមានដំណើរការបនល្បែ.ងខុសច្បាប់ទាំងនេះ។
ពាក់ព័ន្ធនឹងក្រុមអ្នកជល់មាន់ចំនួន១៩នាក់ ដែលត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនខាងលើនេះ បើតាមលោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំកិច្ចការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ថា ពេលនេះមន្ត្រីជំនាញកំពុងតែសួរនាំ តែក្រោយបញ្ចប់នីតិវិធី លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញា បញ្ជាឲ្យរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ហើយ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.