ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

អាវុធហ​ត្ថឃា​ត់ខ្លួនជ​នសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿ​ងញៀន

អាវុធហ​ត្ថឃា​ត់ខ្លួនជ​នសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿ​ងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

អាវុធហ​ត្ថឃា​ត់ខ្លួនជ​នសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿ​ងញៀន

(បន្ទាយមានជ័យ )៖ លោកវរ​សេនីយ៍ត្រី ​យ៉ាន់ សុ​វណ្ណ មេបញ្ជា​ការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​សិរីសោ​ភ័ណ នៅវេលាម៉ោង១៤និង៣​០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បា​នដឹក​នាំកម្លាំង​មូល​ដ្ឋាន​កងរាជ​អាវុធហត្ថក្រុង បានចុះប្រតិបត្តិកា​របង្រ្កាបករណីជួញដូរដោយខុស​ច្បាប់នូវ​សារធាតុ​ញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំ​ងចាប់យ​កវត្ថុតា​ងគ្រឿងញៀន​មួយចំនួន នៅចំណុ​ចផ្លូវលំ ស្ថិតក្នុង​ភូមិកំព្រី​ង សង្កា​ត់ភ្នៀត ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋានកងរាជអា​វុធហត្ថក្រុងសិ​រីសោភ័ណ បាន​ឱ្យដឹងថា ជនសង្ស័យឈ្មោះ កឺត រស្មី  ភេទប្រុស​ អាយុ៣០ឆ្នាំ ជ​នជាតិខ្មែរ មុខរបរ​ធ្វើស្រែ បច្ចុប្បន្នរ​ស់នៅ​ភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ។ វត្ថុតាងចាប់បានរួមមាន ៖ ម៉្សៅ​ក្រា​មពណ៌សថ្លា (ទឹកកក) ចំនួន០២កូនថង់កិប ទម្ងន់៥,៣៣ក្រាម, ​ម៉ូតូចំនួន០១គ្រឿង ម៉ាកហុ​ងដា CBR150 ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកOPPO ពណ៌​ខ្មៅ), កូនកាបូបព​ណ៌ខ្មៅ ចំនួន០១។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ពេលបង្រា្ក​បករណីនេះ កម្លាំងមូល​ដ្ឋានកងរាជ​អាវុធ​ហត្ថក្រុង​សិរីសោភ័ណ បានទទួ​លព័ត៌មានពីប្រជាពលរដ្ឋថា មានករ​ណីចែក​ចាយគ្រឿង​ញៀ​ននៅចំណុចខាងលើ​ ។ ក្រោយ​ទទួលបានព័ត៌មាននេះ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បា​នចុះធ្វើប្រតិបត្តិកា​រដល់ចំណុចផ្លូវលំ​ស្ថិតក្នុងភូមិ-សង្កាត់​កើតហេតុខាងលើ ដោយមានការសង្ស័យ កម្លាំង​ក៏បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបាន​ធ្វើការឆែកឆេរ​លើខ្លួនជ​នសង្ស័យរក​ឃើញ​មាន​គ្រឿងញៀន ក៏បាននាំ​ខ្លួន រួមនឹងវត្ថុតាង ​នាំមកកាន់​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ដើម្បីចា​ត់ការ​បន្តតាមនីតិវិធី ។ 

បន្ទាប់​ពីឃាត់ខ្លួន​ជនសង្ស័យ និងសួរនាំ បានឆ្លើយ​សារភាពថា រូបខ្លួនពិតជា​បាន ជួញដូរ និងប្រើ​ប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន​ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និង​វត្ថុតាង ជនសង្ស័យ ត្រូវបានកម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង បញ្ជូនមកកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលកា​រងារប្រឆាំ​ងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត​ បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.