ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

សម្តេចតេជោ ហ៊ុន សែន៖ ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់ក្នុងជីវិតនៃការបាត់បង់កូន នាំឱ្យសម្តេចគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ 

សម្តេចតេជោ ហ៊ុន សែន៖ ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់ក្នុងជីវិតនៃការបាត់បង់កូន នាំឱ្យសម្តេចគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ផ្តើមចេញពីបទពិសោធន៍ដ៏ឈឺចាប់ក្នុងជីវិតនៃការបាត់បង់កូន នាំឱ្យសម្តេចគិតគូរខ្ពស់ដល់កម្មការិនីមានផ្ទៃពោះ។

ការបង្ហាញពីភាពឈឺចាប់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើថា ថ្មីៗនេះ សម្តេចក៏បាននិយាយរួចហើយ ដោយចង់បានឱ្យស្ត្រីមានផ្ទៃពោះចាប់ពី ៣ខែឡើងទៅ ត្រូវបានចេញមុនម៉ោងរយៈពេលយ៉ាងតិច១៥នាទី បើចេញជាមួយគ្នាវាអាចប៉ះទង្គិចគ្នាដែលអាចនាំឱ្យរលូតកូន។

ចំពោះករណីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីដែលអនុញ្ញាតឱ្យស្ត្រីមានផ្ទះពោះចេញមុនម៉ោង ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា វាជារឿងតូចតាច ប៉ុន្តែ សម្រាប់សម្តេចគឺចាត់ទុករឿងដែលប៉ះពាល់នឹងផលប្រយោជន៍ និងជីវិតរបស់ប្រជាពលរដ្ឋ មិនមែនជារឿងតូចតាចនោះឡើយ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ប្រពន្ធរលូត ស្ត្រីរលូតកូន ស្ត្រីនោះមានការសោកស្តាយ និងឈឺចាប់ប៉ុណ្ណា? ឪពុក ដែលជាប្តី ស្ត្រីរលូតកូននោះ ឈឺចាប់ប៉ុណ្ណា រឿងនេះ ខ្ញុំធ្លាប់បានជួបប្រទះខ្លួនឯង។ ជួបប្រទះលើកទី១ កូនស្លាប់ នៅនឹងមុខ សុំគេយកកូនទៅកប់ ក៏គេមិនឱ្យ សុំគេមកតែទាំងភរិយាដែលទើបឆ្លងទន្លេក៏គេមិនឱ្យ តើយើងឈឺចាប់ប៉ុណ្ណា?»។

ជាមួយនឹងការឈឺចាប់ដែលមិនអាចភ្លេចបាន នៃការបាត់បង់កូនជាទីស្រឡាញ់, សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា បន្ទាប់ពីផ្តួលរលំរបបខ្មែរក្រហមហើយ សម្តេច និងភរិយា បានមករស់នៅក្រុងភ្នំពេញ គ្រាដ៏លំបាកដែលបន្សល់ពីសង្គ្រាមស៉ីវិលនេះ សម្តេច និងភរិយា ក៏បានជួបប្រទះនឹងបញ្ហារលូតកូនជាលើកទី២ ដោយសារតែខ្វះការយកចិត្តទុកដាក់របស់សម្តេចខ្លួនឯងតែម្តង។

«នៅភ្នំពេញសម័យនោះអត់មានទឹកប្រើប្រាស់នោះទេ ក្មួយៗ ចៅៗទាំងឡើយ ព្រលឹមឡើងក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ត្រូវទៅដងទឹកពីមាត់ទន្លេមេគង្គ អូសទឹកយកមក ថ្ងៃមួយប្រញាប់ទៅប្រជុំ ក៏ទៅប្រជុំ អ៊ឹចឹងប្រពន្ធខ្វះទឹកប្រើប្រាស់ក្នុងបន្ទប់ទឹក គាត់ក៏ទៅយួរទឹកមក បានកើតរឿងរលូតកូន អ៊ឹចឹងពូយល់ណាស់ពីបញ្ហាទាំងនេះ អ្នកខ្លះគិតថារឿងនេះ កំប៉េកកំប៉ុក ក៏ប៉ុន្តែសម្រាប់អត់កំប៉េកកំប៉ុកទេ»។ នេះជាការគូសរំលឹកឱ្យដឹងរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា អ្វីដែលជាផលប្រយោជន៍របស់ប្រជាជន អ្វីដែលជាផលប្រយោជន៍ទាក់ទងជាមួយជីវិតមនុស្ស គឺសម្តេចឱ្យតម្លៃខ្ពស់ ហើយរកវិធីសាស្ត្រដោះស្រាយ និងសូមអរគុណបណ្តាលរោងចក្រទាំងអស់ដែលបានអនុញ្ញាតឱ្យកម្មការិនី មានផ្ទះពោះបានចេញមុនម៉ោងកំណត់១៥នាទី។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «រឿងទាំងអស់ដែលពាក់ព័ន្ធនឹងផលប្រយោជន៍ប្រជាជនកុំចាត់ទុកថាជារឿងតូចតាច ត្រូវចាត់ទុកថារឿងនោះជារឿងដែលយើងត្រូវដោះស្រាយ ហើយខ្ញុំមានមោទនភាពជាមួយនឹងអ្វីដែលយើងបានដោះស្រាយមុនពេលមកជួប និងក្រោយពេលមកជួបកម្មករ កម្មការិនី»។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជជែកជាមួយថៅកែរោងចក្រ ឱ្យជួយរ៉ាប់រងលើគោលនយោបាយគាំពារលើកម្មការិនីពេលមានផ្ទៃពោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.