ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

នគរបាលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីសង្ឃខេត្ត និងអាជ្ញាធរមូលដ្ឋាន ឃាត់បុគ្គល២នាក់ ដែលក្លែងជាសង្ឃដើរបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋ

នគរបាលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីសង្ឃខេត្ត និងអាជ្ញាធរមូលដ្ឋាន ឃាត់បុគ្គល២នាក់ ដែលក្លែងជាសង្ឃដើរបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(ព្រះសីហនុ)៖ នគរបាលខេត្តព្រះសីហនុ បានសហការជាមួយព្រះគ្រូចៅអធិការវត្តអូរត្រេះ និងមន្ត្រីសង្ឃខេត្តព្រះសីហនុ រួមជាមួយមន្ទីរធម្មការ និងសាសនាខេត្ត បានឃាត់ខ្លួនបុគ្គល២នាក់ ដែលក្លែងខ្លួនជាសង្ឃដើរបិណ្ឌបាត្របច្ច័យពីប្រជាពលរដ្ឋ។

បើតាមព្រះតេជគុណ មាស សុផល ព្រះគ្រូចៅអធិការវត្ត បានមានសង្ឃដិកាដល់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ថា ព្រះគ្រូចៅអធិការវត្តអូរត្រេះ ក្រុងព្រះសីហនុ សហការជាមួយមន្ត្រីមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ នាំយកដោះស្បង់ចីវរចេញ ព្រមទាំងបានធ្វើកិច្ចសន្យាហាមឃាត់មិនឲ្យធ្វើសកម្មភាពបោកប្រាសប្រជាពុទ្ធបរិស័ទទៀតទេ។

ព្រះតេជគុណ មាស សុផល ព្រះគ្រូចៅអធិការវត្ត ក្នុងនាមគណៈគុណសង្ឃខេត្តព្រះសីហនុ មានសង្ឃដិការបន្ថែមទៀតថា ករណីនេះមន្ត្រីសង្ឃខេត្តព្រះសីហនុ រួមជាមួយមន្ទីរធម្មការនិងសាសនាខេត្ត និងអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័នឹងបន្តសកម្មភាពត្រួតពិនិត្យទប់ស្កាត់បាតុភាពនេះ និងអំពាវនាវញាតិញោមពុទ្ធបរិស័ទ ប្រសិនបើប្រទះឃើញ សង្ស័យជនក្លែងបន្លំជាសង្ឃ សូមរាយការណ៍មកអាជ្ញាធរ ឬមន្ត្រីសង្ឃដើម្បីរួមគ្នាទប់ស្កាត់សកម្មភាព ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

ព្រះតេជគុណគូសបញ្ជាក់ថា បុគ្គល២រូបនេះ ធ្លាប់បន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យ និងត្រូវបានឃាត់នាំយកមកអប់រំគិតទាំងលើកនេះមានចំនួន ២លើកហើយ ប្រសិនបើបន្តប្រព្រឹត្តលើកក្រោយទៀត មន្ត្រីសង្ឃ និងខាងធម្មការខេត្ត នឹងចាត់ការបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.