ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

ពលរដ្ឋ៥៣គ្រួសារ នៅស្រុកកំរៀង រងគ្រោះដោយសារខ្យល់កន្ដ្រាក់ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

ពលរដ្ឋ៥៣គ្រួសារ នៅស្រុកកំរៀង រងគ្រោះដោយសារខ្យល់កន្ដ្រាក់ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

 

(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចាត់តំណាងក្រុមការងារសាខាខេត្តដឹកនាំដោយ លោក ផេង សិទ្ធី អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ ចំនួន៥៣គ្រួសារ មកពីភូមិចំនួន២១ ក្នុងឃុំចំនួន៦ នៃស្រុកកំរៀង ក្នុងនោះ (រលំទាំងស្រុង ១២ខ្នង និងរបើកដំបូល៤១ខ្នង) ដែលរងគ្រោះកាលពីថ្ងៃ២១ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ។

ថ្លែងក្នុងឱកាសនោះ លោក ផេង សិទ្ធី សមាជិកគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នានយោបាយឡើយ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេសខ្យល់កន្ត្រាក់ ត្រូវពិនិត្យរកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសឲ្យផុតពីគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត។ ជាមួយនោះ ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីសង់ផ្ទះស្នាក់នៅឡើងវិញ។ ក្នុងការរស់នៅត្រូវអនុវត្តវិធានការអនាម័យស្អាត៣យ៉ាង ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល «៣ការពារ និង៣កុំ» និងចូលរួមចាក់វ៉ាក់សាំងដូសជំរុញ ឲ្យបានគ្រប់ៗគ្នា។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមួយគ្រួសារ ទទួលបាន៖ អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, មី១កេស, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ។ ដោយឡែកអ្នករលំទាំងស្រុង បន្ថែមសំពត់រង១ និងឃីត១ កញ្ចប់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.