ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សមាជិកព្រឹទ្ធសភាអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា ==> រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបុរីវប្បធម៌កោះសំពៅមាស ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ ==> សមត្ថកិច្ចនគរបាលបញ្ជូនជនបង្កករ ក្នុងណីឃ-ា-ត-ក-ម្មប-ាញ់ស-ម្លា-ប់ស្ត្រី០២នាក់នៅស្រុកបាណន់ទៅ កាន់អយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៖ ==> ភ្ញៀវទេសចរណ៍មក​លែងកម្សាន្តក្នុងខេត្តប៉ៃ​លិននាឱ​កាសព្រះរា​ជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំ​ពះ​ព្រះខែ​និងអកអំបុករ​យះ​ពេល០៣ថ្ងៃនេះ​មានចំនួន ១៣៥៧៧នា​ក់និង​ភ្ញៀវបរទេ​សមាន​ចំនួន៧​២នាក់ ==> កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសមានជំងឺសរសៃប្រសាទ ដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នុងគេហដ្ឋាន ==> មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍៨ចំណុច ដើម្បីបន្តលើកកម្ពស់ការពារសិទ្ធិ និងការអប់រំដល់កុមារ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍៨ចំណុច ដើម្បីបន្តលើកកម្ពស់ការពារសិទ្ធិ និងការអប់រំដល់កុមារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្តល់អានុសាសន៍៨ចំណុច ដើម្បីបន្តលើកកម្ពស់ការពារសិទ្ធិ និងការអប់រំដល់កុមារ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ «យុត្តិធ៌មសង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ»។

ពិធីនេះបានរៀបចំឡើងនៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្ម ស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់កម្រិត។ ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយគឺការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ ផែនការយុទ្ធសាស្រ្តជាតិ គោលនយោបាយ បទដ្ឋានគតិយុត្ត និងកម្មវិធីនានា សម្រេចបានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងបន្តយកចិត្តទុកដាក់លើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ។

សម្ដេច ម៉ែន សំអន បានផ្ដល់អនុសាសន៍មួយចំនួន ដូចតទៅ៖

១. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល លើការអនុវត្ត អនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារកុមារប្រកបដោយប្រសិទ្ធភាព ជាពិសេសគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ រួមទាំងសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញការអនុម័តច្បាប់ស្តីពីកិច្ចការពារកុមារកម្ពុជា។

២. ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល និងសហគមន៍ ត្រូវសហការ ស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្រ្តផ្លាស់ប្តូរឥរិយាបទសង្គមតាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាបង្ការការពារ និងអន្តរាគមន៍អំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យបានសមស្រប ទាន់ពេលវេលា ជាពិសេសពង្រឹងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ដើម្បីសម្រេចបាន តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផែនការសកម្មភាពរបស់អាស៊ានស្តីពីអំពើហិង្សាលើកុមារ។

៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់បង្កើននូវការចូលរួមរបស់កុមារនិងយុវជនឲ្យបានគ្រប់កម្រិត ជាពិសេសរាល់ពេលរៀបចំច្បាប់ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់រានមានជីវិត តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្មណ៍របស់ពួកគាត់។

៤. ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមចាត់វិធានការការពារកុមារពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយធ្វើការផ្សព្វផ្សាយដល់យុវជននិងកុមារ មាតាបិតានិងអ្នកថែទាំកុមារ រួមទាំងកម្លាំងសេវាសង្គមអំពីសុវត្ថិភាព កុមារតាមប្រព័ន្ធអនឡាញឲ្យយល់ដឹងពីទម្រង់ហានិភ័យនៃប្រព័ន្ធអនឡាញ ចេះកំណត់មុខងារសុវត្ថិភាពនិងឯកជនភាព ព្រមទាំងវិធីរាយការណ៍ និងការប្រើប្រាស់ថ្នាលកម្មវិធីប្រកបដោយសុវត្ថិភាព។

៥. ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ រួមមានការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងពង្រឹងវិធានការអធិការកិច្ចក្នុងការដកហូតកុមារពីទម្រង់ពលកម្ម។

៦. គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីការជួញដូរ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

៧. ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ត្រូវអនុវត្តសារាចរលេខ០៦សរ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តអនុសាសន៍របស់ គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

៨. ចំពោះកុមារ និងយុវជន ត្រូវបង្កើនស្វ័យសិក្សាក្នុងយុគសម័យឌីជីថល មានមូលដ្ឋានគ្រឹះរឹងមាំ មានគុណសម្បត្តិនិងឥរិយាបទវិជ្ជមាន មានចំណេះដឹងទូលំទូលាយលើបំណិនត្រិះរិះពិចារណា, បំណិនផ្នែកនវានុវត្តន៍និងចេះដោះស្រាយបញ្ហា, បំណិនផ្នែកកំព្យូទ័រ, បំណិនផ្នែកជ្រើសរើសជំនាញ, បំណិន ផ្នែកសហការនិងធ្វើការងារជាក្រុម, បំណិនផ្នែកយល់ដឹងពីវប្បធម៌ផ្សេងៗ, បំណិនសិក្សាដោយខ្លួនឯងពេញមួយជីវិត, និងបំណិនផ្នែកភាពជាអ្នកដឹកនាំ ជាពិសេសត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យឌីជីថលនេះ។ ទន្ទឹមនេះដែរ កុមារនិងយុវជន ត្រូវចេះស្វែងរកព័ត៌មានឲ្យបានត្រឹមត្រូវលើអ៊ីនធឺណិត ចេះប្រើប្រាស់ និងចែករំលែកព័ត៌មានតាមប្រព័ន្ធអនឡាញ យល់ដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងបង្កើតមាតិកាឌីជីថល ព្រមទាំងចែករំលែកប្រកបដោយក្រមសីលធម៌។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៧៣,១៦០,០០០រៀល ឧបត្ថម្ភកម្មវិធី រួមមាន៖
១-កុមារា កុមារី សិស្ស និស្សិត ២,៣៥៣នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល
២-លោកគ្រូ អ្នកគ្រូ បុគ្គលិកថែទាំកុមារ ៣០២នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល
៣-ឧបត្ថម្ភក្រុមសិល្បៈ ១លានរៀល
៤-គណៈកម្មការរៀបចំកម្មវិធី ១០លានរៀល៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.