ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ!

ធាក់ប្លន់ម៉ូតូនៅទឹកដី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ រកឃើញម៉ូតូវិញ នៅទឹកដីខណ្ឌដង្កោ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធម្នាក់ បញ្ជូនទៅតុលាការ!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពីវេលាម៉ោងប្រមាណ ២១នឹង១០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅចំណុច ផ្លូវជាតិលេខ៣ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី ក្រុមជនសង្ស័យមួយក្រុមមានគ្នា ០៦នាក់ ជិះម៉ូតូ០៥គ្រឿង បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះ និងស្រែកគម្រាមថា នឹងកាប់សម្លាប់ចោល ធ្វើឲ្យជនរងគ្រោះភ័យខ្លាច ក៏បណ្តោយ ឲ្យក្រុមជនសង្ស័យ លើកយកម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២៣ ស្លាកលេខ ភ្នំពេញ 1KB-0837 ពីជនរងគ្រោះ ជិះគេចបាត់ទៅតែម្តង។

បន្ទាប់មក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ជនរងគ្រោះ បានប្តឹងមកអាវុធហត្ថរាជធានីភ្នំពេញ អំពីករណីធាក់ប្លន់ខាងលើនេះ។ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះរួច អាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ រហូតប្រទះឃើញម៉ូតូជនរងគ្រោះកំពុងត្រូវបានបុរសម្នាក់ជិះនៅលើដងផ្លូវ ត្រង់ចំណុចរង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញដូច្នោះកម្លាំងជំនាញអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក៏បានបើកម៉ូតូចូលសំដៅទៅរក បុរសដែលកំពុងបើកម៉ូតូរបស់ជនរងគ្រោះម្នាក់នោះ យ៉ាងប្រកៀកប្រកិត រហូតមកដល់ចំណុចបន្ទប់ជួលលេខ១២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានប្រទះឃើញមុខសញ្ញាសង្ស័យ សមត្ថកិច្ចអាវុធហត្ថក៏បាន ធ្វើការឡោមព័ទ្ធទីតាំងនោះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឈុន សុខនៅ ភេទប្រុស អាយុ៣៧ឆ្នាំ រួមជាមួយម៉ូតូ០១គ្រឿង ដែលជារបស់ជនរងគ្រោះ ត្រូវបានក្រុមជនសង្ស័យដោះស្លាកលេខចេញដើម្បីបំបាត់ភស្តុតាងផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងបន្តធ្វើការស្រាវជ្រាវករណីខាងលើ ដោយយកចិត្តទុកដាក់ ដើម្បីស្វែងរកក្រុមជនសង្ស័យដែលពាក់ព័ន្ធយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.