ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

​រដ្ឋបាល​ខេត្ត​កំពត​បើក​កិច្ចប្រជុំ គណៈកម្មាធិការ​សម្របសម្រួល បច្ចេកទេស​ក្រុមប្រឹក្សា ខេត្ត​ស្ដីពី ការពិនិត្យ និង​ផ្ដល់​យោបល់​លើ កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​(២០១៨-២០២០)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ នា​សាលាខេត្ត​កំពត នៅ​រសៀល​ថ្ងៃ​ពុធ​១​កើត ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១​ត្រូវ​ថ្ងៃ​ទី​១៧ ខែ​មករា​ឆ្នាំ​២០១៨​នេះ លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​ស្ដីពី​ការពិនិត្យ​និង​ផ្ដល់់​យោបល់​លើ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​របស់​រដ្ឋបាល​ខេត្ត​កំពត​(២០១៨-២០២០) ដែល​កិច្ចប្រជុំ​នេះ​មាន​សមាសភាព​ចូលរួម​ពី សមាជិក​មួយចំនួន​នៃ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត ព្រម​ទាំង​អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​។​

​របៀបវារៈ​សំខាន់ៗ​ក្នុង​កិច្ចប្រជុំ​នេះ​រួមមាន​៖
​ទី​១-​របាយការណ៍​តាមដាន​ត្រួត​ពិនត្យ​លទ្ធផល អនុវត្ត​កម្មវិធី​វិនិយោគ​ឆ្នាំ​២០១៧ ។​
​ទី​២-​សេចក្ដីថ្លែងហេតុ​នៃ​ដំណើរការ​រៀបចំ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​(២០១៨-២០២០)​។​
​ទី​៣-​បង្ហាញ​សេចក្ដីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត (២០១៨-២០២០)​។​
​ទី​៤-​ពិនិត្យ​និង​ផ្ដល់យោបល់​សេចក្ដីព្រាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​(២០១៨-២០២០)​។​
​ទី​៥-​បង្ហាញ​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ថវិកា ផ​អ​៣​ឆ្នាំ​២០១៨​។​
​ទី​៦-​ពិនិត្យ​ផ្ដល់យោបល់​សេចក្ដីព្រាង​ផែនការ​សកម្មភាព​ថវិកា​ផ​អ​៣​ឆ្នាំ​២០១៨​គឺ​ក្នុង​គោលបំណង រួមគ្នា​ពិនិត្យ ពិភាក្សា និង​កែតម្រូវ​រាល់​ខ្លឹមសារ​នូវ​សេចក្ដី​ព្រាង​សៀវភៅ​កសាង​ផែនការ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្ត​(២០១៨-២០២០)​មុន​នឹង​ដាក់​ឆ្លង​ក្រុមប្រឹក្សា​ខេត្ត​ដើម្បី​ពិនិត្យ​និង​អនុម័ត​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាលខេត្ត​បាន  មានប្រសាសន៍ វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការខិតខំ​របស់​ក្រុម​ការងារ​កសាង​ផែនការ​ខេត្ត ក៏​ដូចជា​បណ្ដា​មន្ទីរ អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក​ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​សហការ​គ្នា​ក្នុង​ការប្រមូល​ព័ត៌មាន ស្ដីពី​តម្រូវការ​របស់​មូលដ្ឋាន​សម្រាប់​ការកសាង​ផែនការ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ខេត្តកំពត ដែល​មាន​លក្ខណៈ​ជ្រុងជ្រោយ​គួរ​ឲ្យ​ប្រសើរ ក្នុង​គោលដៅ​រួមគ្នា​ធ្វើ​ការអភិវឌ្ឍន៍​ខេត្ត​កំពត​ដែល​ជា​ខេត្ត​មួយ​មាន​សក្ដានុពល​ទាំង​វិស័យសេដ្ឋកិច្ច​និង​ទេសចរណ៍​ឲ្យមាន​ការរីកចម្រើន​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

​ជាមួយគ្នានេះដែរ លោក ជាវ តា​យ ក៏បាន​លើកឡើង​ដោយ​គូស​បញ្ជាក់ដែរថា​៖ រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ​ថ្វី​ត្បិត​មិនមែន​ជា​សមាជិក​រាជរដ្ឋាភិបាលក៏ពិត​មែន ប៉ុន្តែ​វា​ជា​តំណាង​ឬ​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ។ ដូចនេះ​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​មន្ទីរ អង្គភាព​ជំនាញ​ទាំងអស់​ដែល​ជា​សេនាធិការ​ឲ្យ​រដ្ឋបាល​ខេត្ត​ទាំងមូល រួម​នឹង​រូបលោក​ផ្ទាល់​ដែល​ទើប​មក​កាន់​តំណែង​ជា​អភិបាលខេត្ត​នាពេលនេះ យើង​ត្រូវ​រួម​គ្នា​គិត  រួមគ្នា​ធ្វើ រួម​គ្នា​ពិភាក្សា​ដោះស្រាយ​រាល់​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ស្របតាម​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ ទើប​លទ្ធផល​ការងារ​យើង​សម្រេចបាន​ល្អ​និង​ទទួលជោគជ័យ ពោល​គឺ​គ្មាន​ការងារ​អ្វី​ដែល​យើង​បាន​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ដោះស្រាយ​ដោយ​មិន​ទទួលបាន​ជោគជ័យ​នោះទេ​។

​ពាក់ព័ន្ធ​នៅ​ក្នុងនៃ​កិច្ចប្រជុំ​នាពេល​នេះ​ដែរ លោក​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ និង​ជំរុញ​ឲ្យ​មន្ទីរ អង្គភាព​ជំនាញ ដែល​ត្រូវ​កែតម្រូវ សូម​ប្រញាប់​បញ្ជូន​ខ្លឹមសារ​កែតម្រូវ​ឲ្យបាន​ឆាប់​មកដល់​ក្រុមការងារក​សាងផែ​ន​ការ​ខេត្ត ដើម្បី​ធ្វើ​ការដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​នៅ​ថ្ងៃ​២៤​មករា​ឆ្នាំ​២០១៨​ខាងមុខនេះ ស្របទៅនឹង​ការណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ដែល​បាន​ដាក់ឲ្យ​អនុវត្តផ​ង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180118c1 r180118c3 r180118c2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.