ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ឯកឧត្តម ឃួ​ង ស្រេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ មូលដ្ឋាន​សម្រាប់​អ្នក​លក់​ឱសថ តាម​ឱសថស្ថាន​ជំនាន់​ទី​៣ នៅ​សាល​មហោស្រព​ចេនឡា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​អាទិត្យ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ មូលដ្ឋាន​សម្រាប់​អ្នក​លក់​ឱសថ តាម​ឱសថស្ថាន​ជំនាន់​ទី​៣ ក្នុង​រាជធានី​ភ្នំពេញ ចំនួន​៦៩៧​នាក់ នៅ​សាល​មហោស្រព​ចេនឡា​។

​ឯកឧត្តម អភិបាល ក៏​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​គិតដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​ចំបង ព្រោះ​ឱសថ ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​អ្នកជំងឺ​ក៏​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផងដែរ ។
​ចំណែក​លោក​បណ្ឌិត​ឡី​សុភាព​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឃួង​ស្រេង​អភិបាលនៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ដែល​បានអនុញ្ញាត​ឱ្យ​មាន​ការ​បើក​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន​សម្រាប់​អ្នក​លក់​ឱសថ​តាម​ឱសថស្ថាន​នេះ​បន្តទៀត​ដើម្បី​ឱ្យ​សិក្ខា កាម​ទាំងអស់​ទទួលបាន​ចំណេះដឹង​បទពិសោធ​ន៏​ថ្មីៗ​ស្តីពី​ការប្រើប្រាស់​ឱសថ​ការ​ទុកដាក់​ឱសថ​និង​ច្បាប់ ថ្នាក់​ជាតិ​ថ្នាក់​ក្រោម​ជាតិ​ដែល​ពាក់ព័ន្ធ​វេជ្ជសាស្ត្រ​និង​ឱសថ​សាស្ត្រ​សម្រាប់​ជា​ទុន​ក្នុង​ការអនុវត្ត​ការងារ​បម្រើ សុខភាព​ប្រជាជន​បាន​ល្អប្រសើរ​។​

​តាងនាម​ឱ្យ​គណៈ​គ្រប់គ្រង​វគ្គ​បណ្តុះបណ្តាល និង​សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​ទាំង ៣​វគ្គ ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈអធិបតី​ភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី អ្នកនាង​កញ្ញា ទាំងអស់ ដែល​បាន​ឆ្លៀតឱកាស និង​ចំណាយពេល​ដ៏​មាន​តម្លៃ​ចូលរួម ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នា​ថ្ងៃនេះ ។

​ឆ្លៀត​ឱកាស​នោះ​ដែរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ ដែល​បាន​គាំទ្រ និង​សហការ ល្អ​ជាពិសេស​ម្ចាស់​អាជីវកម្ម អ្នកគ្រប់គ្រង​ទូទៅ អ្នកលក់​ឱសថ និង​តំណាង​មូលដ្ឋាន​អាជីវកម្ម​លក់​ឱសថ អាហារ​បំប៉ន​សុខភាព និង​គ្រឿងសម្អាង ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ។​

​ឯកឧត្តម  ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​អនុញ្ញាត​ឱ្យ​មានកា​របើក​វគ្គ​បណ្តុះបណ្តាល​មូលដ្ឋាន សម្រាប់​អ្នក​លក់​ឱសថ តាម​ឱសថស្ថាន​នេះ​បន្ត​ទៀត ដើម្បី​ឱ្យ​សិក្ខាកាម​ទាំងអស់​ទទួលបាន ចំណេះដឹង​បទពិសោធន៍​ថ្មីៗ​ស្តីពី ការប្រើប្រាស់​ឱសថ ការ​ទុកដាក់​ឱសថ និង​ច្បាប់​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ដែល​ល​ពាក់ព័ន្ធ វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ សម្រាប់​ជា​ទុន ក្នុង​ការអនុវត្ត​ការងារ​បម្រើសេវា​សុខភាព​ប្រជាជន បាន​ល្អប្រសើរ ។​

​ជាទី​បញ្ចប់ ឯកឧត្តម ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​និង​អះអាងថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេសជាតិ​មាន​សុខសន្តិភាព ការអភិវឌ្ឍ​មាន​គ្រប់​ទីកន្លែង លើ​គ្រប់​វិស័យ ទាំង​វិស័យ​សុខាភិបាល ទាំង​វិស័យ​បច្ចេកវិទ្យា ទាំង​វិស័យ​អប់រំ គ្រប់ផ្នែក និង​គ្រប់​កម្រិត ។
​នេះ​ការចូលរួមចំណែក​ដ៏​សកម្ម​ក្នុង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​បម្រើ​អោយ​វិស័យ​សុខាភិបាល​សំដៅ​ពង្រឹង សេវាកម្ម​សុខាភិបាល អោយ​កាន់តែ​ប្រសើរ​ទាំង​ចំណេះដឹង​និង​ចំណេះធ្វើ​នៅតាម​បណ្តា​មូលដ្ឋាន​អាជីវកម្ម សេវា​សុខភាព​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ៕
​ដោយ​ ៖ រុន សារ៉េត​

r171225c5

r171225a1 r171225a4 r171225a2 r171225a6 r171225a3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.