ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ខេត្ត​កែប​ប្រារព្វ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ ឆ្នាំ​២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ ត្រូវបាន​ប្រារព្វ​ឡើង​នៅក្នុង​សាលប្រជុំ​មន្ទីរ​សុខាភិបាល​ខេត្ត​កែប កាលពី​ព្រឹក​ថ្ងៃទី​០៤​ខែ​ធ្នូ ឆ្នាំ​២០១៧ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក​ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប និង​អស់លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​នានា អាជ្ញាធរ​ដែនដី លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ព្រមទាំង​អ្នក​ផ្ទុក​ជំងឺអេដស៍​ចូលរួម​ចំនួន​២០​នាក់​ផង​ដែរ​។​

​លោក​ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឲ្យដឹងថា​៖ ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ត្រូវបាន​ប្រារព្វ​ឡើង​ជា​រៀងរាល់ឆ្នាំ​នា​ថ្ងៃ​ទី ០១​ខែ​ធ្នូ ទូទាំង​ពិភពលោក ដោយ​ចាប់​ផ្តើមដំបូង​តាំងពី​ឆ្នាំ​១៩៨៨ ឯ​ឆ្នាំ​២០១៧​នេះ គឺជា​ទិវា​លើក​ទី​៣០​សម្រាប់​ពិភពលោក​ទាំងមូល​។​ទិវា​នេះ​គឺ​ត្រូវបាន​គេ​កំណត់​ថា ជា​ឱកាស​មួយ​ដែល​បង្ហាញ​ពី​ការប្រយុទ្ធ​រួមគ្នា និង​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​របស់​ប្រជាពលរដ្ឋ​លើ​សកលលោក និង​ការបង្ហាញ​ផងដែរ​ពី​ការគាំទ្រ ចំពោះ​អ្នក​រស់នៅ​ជាមួយ​ជំងឺអេដស៍ រួម​ទាំង​ការចូលរួម​មរណៈទុក្ខ​ចំពោះ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​។​នៅ​កម្ពុជា ទិវា​នេះ​ត្រូវបាន​រៀបចំ​ផងដែរ​ក្នុង​គោលបំណង​ដូចគ្នា ហើយ​បាន​ចាប់ផ្តើម​លើកដំបូង​នៅ​ឆ្នាំ​១៩៩៣ ហើយ​នៅ​ឆ្នាំ​២០១៧​នេះ គឺជា​ទិវា​លើក​ទី​២៥​ហើយ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា​៖ ការរៀបចំ​ទិវា​នេះ នៅ​កម្ពុជា មិន​ត្រឹមតែ​រៀបចំ​ក្នុង​គោលបំណង​ចូលរួម​ជាមួយនឹង​ពិភពលោក​ទាំងមូល​ប៉ុណ្ណោះ​ទេ គឺជា​ទិវា​មួយ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទៅ​ដែល​ធ្លាប់​បាន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ​អស់​រយៈពេល​ជាង​២​ទស្សវត្ស​កន្លង​មកនេះ ដោយសារ​ការរីក​រាល​ដាល​នៃ​មេរោគ​អេដស៍​។​

​ក្នុង​ឱកាស​នេះ លោក​កែន សត្ថា អភិបាលខេត្ត​កែប បាន​ថ្លែង​សន្ទរកថា​របស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​នឹង​”​សេចក្តីថ្លែងការណ៍​ថ្មី ស្តីពី​ការសម្រេចចិត្ត​ជា​នយោបាយ​ក្នុង​ការឈាន​ទៅ​បំបាត់​ជំងឺអេដស៍​នៅ​ត្រឹម​ឆ្នាំ​២០៣០”​ដោយ​លោក​បាន​បញ្ជាក់ថា​៖​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​គឺ​នៅតែ​អទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល ដូច​មានចែង​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ ជាពិសេស​គឺ​កម្ពុជា​បាន​បង្ហាញ​ច្បាស់​អំពី​ការប្តេជ្ញាចិត្ត​ក្នុង​ការលុបបំបាត់​ជំងឺអេដស៍​នៅ​ត្រឹម​ឆ្នាំ​២០២៥​តែប៉ុណ្ណោះ​។​ជាក់ស្តែង​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​នូវ​ធនធាន​ថវិកា​ជាតិ​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត ដើម្បី​បំពេញ​សេចក្តីត្រូវការ​ចាំបាច់ ក្នុង​ការពង្រីក​អត្រា​គ្របដណ្តប់​ទៅលើ​ភូមិសាស្ត្រ នៃ​ក្រុម​គោលដៅ និង​ទៅលើ​សេវា​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ឲ្យបាន​លឿន​បំផុត​តាម​អ្វី​ដែល​អាច​ធ្វើទៅបាន​។​

​ចុងបញ្ចប់ លោក​អភិបាលខេត្ត​កែប ក៏បាន ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស ត្រូវ​ឃ្លាតឆ្ងាយ​ពី​គ្រឿងញៀន​។​លោក​ថា​៖​បើ​មាន​យើង​ប្រព្រឹត្ត​គ្រឿងញៀន ជៀស​មិន​ផុត​គឺ​ត្រូវតែ​ឆ្លង​មេរោគ​អេដស៍​ជា​មិនខានឡើយ ព្រោះ​មេរោគ​អេដស៍ វា​អាច​ចម្លង​តាម​ការប្រើ​ម្ជុល​រួមគ្នា​រវាង​ម្នាក់​ទៅ​ម្នាក់ ហើយក៏​អាច​រាលដាល​ពាសពេញ​ផ្ទៃ​ប្រទេស​និង​ពេញ​ពិភពលោក​តែម្តង​។​នៅ​ខណៈនោះ​លោក​អភិបាលខេត្ត​ក៏​បាន​ឧបត្ថម្ភ​ថវិកា ដល់​អ្នក​ផ្ទុក​ជំងឺអេដស៍​មួយចំនួន ហើយក៏​បាន​ដាស់តឿន​ដល់​បងប្អូន​ដែល​រស់នៅ​ជាមួយ​ជំងឺអេដស៍​នេះ កុំ​អស់សង្ឃឹម​អី ត្រូវ​ខិតខំ​ថែរក្សា​ជីវិត រក្សា​សុខ​ភាព និង​បន្ត​អាជីព​ការងារ​ដូច​ពលរដ្ឋ​ឯទៀត​ដែរ​៕ ណា​រិទ្ធ​

 

r171205a1 r171205a3 r171205a4 r171205a5 r171205a2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.