ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

​ក្មេងស្រី​ជំទង់​ម្នាក់​ត្រូវ​ក្មេងស្ទាវ​កាប់​បី​កាំបិត​បណ្តាលឲ្យ​រងរបួស​ធ្ងន់ សង្ស័យ​ករណី​ចាប់​រំលោភ​មិនបាន​សម្រេច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​) ៖ ក្មេងស្រី​វ័យ​ជំទង់​អាយុ​១៤​ឆ្នាំ ដែល​ជា​មនុស្ស​គ​ ហើយ​មាន​សតិ​មិន​ល្អ​ម្នាក់ ត្រូវបាន​ក្មេងប្រុស​វ័យ​១៤​ឆ្នាំ​នៅ​ភូមិ​ជាមួយគ្នា​ប៉ុនប៉ង​ចាប់​ ​រំលោភ តែ​ដោយសារ​នាង​រើបម្រះ ក្មេងប្រុស​សង្ស័យ​ក៏​រត់​ទៅ​យក​កាំបិត​ដែល​គេ​ទុក​នៅ​ក្បែរ​នោះ មក​កាប់​នាង​ចំនួន​បី​កាំបិត​ត្រង់​កញ្ចឹងក​ខាងឆ្វេង​២​កន្លែង​និង​ភ្លៅ​១​កន្លែង​បណ្តាល​ឲ្យ​ក្មេងស្រី​រងគ្រោះ​របួសធ្ងន់​នៅ​កណ្តាល​ស្រែ ហើយ​ជនសង្ស័យ​ក៏​រត់ឡើង​ទៅ​លើ​ភ្នំ​នៅក្បែរ​កន្លែង​កើតហេតុ​ដើម្បី​គេចខ្លួន​។​

​ករណី​ដ៏​សាហាវ​ខាងលើ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ​ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត​។ លោក​វរសេនីយឯក សៅ សំអឿន​ស្នងកា​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​៖​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ បាន​រាយការណ៍​ទាក់ទិន​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១៧​នី​ចំណុច​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ អាន ដែន ហៅ​
​ប៉ាវ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ដោយ​ក​យ​កាំបិត​ទៅ​កាប់​ប្រហារ​លើ​ជន​រង​
​គ្រោះ​ឈ្មោះ ស្រី ខេ​ម ភេទ​ស្រី អាយុ​១៤​ឆ្នាំ​ជា​មនុស្ស​គ ថ្លង់ និង​មាន​សតិ​មិន​គ្រប់​ផងដែរ បណ្តាល​ឲ្យ​នាង​រងរបួស​យ៉ាងធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កំពត តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​នៅ​ថ្ងៃ​ដដែល​។

​បើ​តាម​គ្រូពេទ្យ​និយាយថា​ ​ស្ថានភាព​ជនរងគ្រោះ​មានសង្ឃឹមរ​ស់តិ​ចណាស់ ពី​ព្រោះ​របួស​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​។ លោក​បាន​បន្តថា​៖​ជនសង្ស័យ​ក្រោយពី​ធ្វើ​សកម្មភាព​រួច​បាន​រត់​ឡើង​លើ​ភ្នំ​នៅក្បែរ​កន្លែង​កើតហេតុ ហៅ​ថា​ភ្នំ​សេ​ដា​ឱន ទើប កំលាំង​អធិការដ្ឋាន​ស្រុក​ទឹកឈូ បានធ្វើការ​លោម​ទ​ព្ឋ័​ភ្នំ​ដែល​​ជនសង្ស័យ​រត់​ទៅ​លាក់ខ្លួន​នោះ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ទើប​ជនសង្ស័យ​ចុះ​មក​ឲ្យ​ចាប់ខ្លួន​នៅ​ថ្ងៃ​ដដែល​រួច បញ្ជូន​មកកាន់​ស្នងការ​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ខាងលើ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​៖​ការ​ជ្រុលដៃ​កាប់​ទៅលើ​ក្មេងស្រី​រងគ្រោះ គឺ​ដោយសារតែ​ខ្លួន​មាន​ចិត្ត​ប៉ុនប៉ង​ចាប់​នាង​រំលោភ​តែ​មិនបាន​សម្រេច ដោយសារ​ពេលធ្វើ​សកម្មភាព​នាង​ស្រែក​អុិស អ៊ូ​ស​និង​រើបម្រះ ទើប​គេ​រត់​ទៅ​យក​កាំបិត​មក​កាប់​តែ​ម្តង ហើយ​ខ្លួន​ក៏​បាន​រត់​ឡើង​ភ្នំ​ដែល​នៅ​ក្បែរ​នោះ​ដើម្បី​គេចខ្លួន​ពី​ការ​ប្រមាញ់​របស់​សមត្ថកិច្ច ប៉ុន្តែ​ទីបំផុត​នៅតែ​ជាប់ទ្រុង​ដដែល​។​

ក្រោយ​ពី​ស្រង់​ចម្លើយ​សារភាព​ជនសង្ស័យ​ត្រូវបាន​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​ពី​បទ​ករណី​ហឹង្សា​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​និង​(​ឃាតកម្ម​គិត​ទុកជាមុន​) ហើយ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕ ណា​រិទ្ធ​

 

r171204a8 r171204a7 r171204a10 r171204a9

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.