ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

ស្វាយកែវ​រមៀត​ចាប់ផ្តើម​មាន​ហាងឆេង​វិញ​ហើយ បន្ទាប់​ពី​ចុះថ្លៃ​មួយរយៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ស្វាយកែវ​រមៀត​ដែល​កន្លងមក​ធ្លាប់​ចុះ​តម្លៃ​នៅត្រឹម​៥០០​រៀល​ក្នុង​១​គីឡូក្រាម​នោះ​ឥឡូវ​ត្រូវបាន​ក្រុម​ឈ្មួញ​តម្លើងថ្លៃ​រហូតដល់​ទៅ​២០០០​រៀល​ក្នុង​១​គីឡូក្រាម​ហើយ​។​នេះ​បើ​តាម​ការ​ប្រាប់​ឲ្យដឹង​ពី​សំណាក់​ក្រុម​អ្នករ​កសី​ុ​ដឹក​កសិផល​គ្រប់​ប្រភេទ​ឆ្លងកាត់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​។​

​បើ​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​ដែលរ​កសី​ុ​ដឹកជញ្ជូន​កសិផល ប្រភេទ​ផ្លែស្វាយ​ក្នុង​ខេត្ត​កំពត​បាន​បង្ហើប​ថា​៖ កាលពី​ប៉ុន្មាន​ខែ​មុន​ស្វាយកែវ​រមៀត​ដែល​ពួកគាត់​ប្រមូល​ផល​គ្រប់​រដូវ​គឺ​លក់​ពំ​ុ​បាន​ថ្លៃ​ឡើយ ដោយ​ក្រុម​ឈ្មួញ​បាន​ឲ្យ​តម្លៃ​ត្រឹម​៥០០​ទៅ​៦០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម ហើយ​ឈ្មួញ​ភាគច្រើន​រក​ទិញ​តែ​ប្រភេទ​ស្វាយ​ធំៗ​ល្អ ដាច់ខាត​មិន​យក​ផ្លែ​តូចៗ​ទេ តែ​ពេល​នេះ​ទិញ​ទាំង​អស់​មិន​រើស​ប្រភេទ​ធំ​ឬ​តូច​ឡើយ​។​អ្នក​ដឹក​ស្វាយ​បាន​បញ្ជាក់​ផងដែរ​ថា​៖ ពេល​នេះ​កសិផល​ប្រភេទ​ស្វាយកែវ​រមៀត​ត្រូវបាន​ក្រុម​ឈ្មួញ​តម្លើងថ្លៃ​វិញ​ហើយ គឺ​១​គីឡូក្រាម​ចាប់ពី​១៣០០​ទៅ​២០០០​រៀល ដោយ​ឈ្មួញ​បាន​សម្រុក​ទិញ​ទៅ​លក់​បន្ត​នៅក្នុង​ប្រទេស​ជិតខាង ក្នុង​មួយ​ថ្ងៃៗ​រាប់សិប​តោន​ឯណោះ​។​

​ដោយសារ​តែ​ហាងឆេង​ស្វាយកែវ​រមៀត​កាន់តែ​មាន​សន្ទុះ​បែបនេះ ប្រជាពលរដ្ឋ​ភាគច្រើន​នៅតាម​ទីជនបទ​បាននិងកំពុង​បន្ត​ដាំ​នូវ​ប្រភេទ​ស្វាយ​ប្រភេទ​នេះ​យ៉ាង​ផុសផុល ហើយ​ពួកគាត់​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​ពេល​អនាគត​ទីផ្សា​រ​កសិផល​ក្នុងស្រុក ពិសេស​ស្វាយកែវ​រមៀត​នឹង​កាន់តែ​មាន​ហាងឆេង​ខ្ពស់​លើសពីនេះទៅទៀត​។​

​គួររំលឹកថា​៖ ដីចំការ​ជាច្រើន​ហិកតា ស្ថិត​ក្នុង​ទឹកដី​ខេត្ត​កំពត ដូចជា​នៅ​តាម​ភូមិសាស្ត្រ​ស្រុក​ទឹកឈូ ស្រុក​ឈូក ស្រុក​ដងទង់ ស្រុក​បន្ទាយមាស ស្រុក​អង្គរជ័យ ស្រុក​កំពង់ត្រាច និង​ភូមិសាស្ត្រ​ខេត្ត​កែប​ផងដែរ កសិករ​ភាគច្រើន​ចាប់​មុខរបរ​ធ្វើ​ចំការ ដោយ​គេ​ជ្រើស​យក​ការដាំ​ដើម​រុក្ខជាតិ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ពិសេស​ស្វាយកែវ​រមៀត​តែម្តង​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ បន្ទាប់​ពី​ទីផ្សារ​ផ្លែស្វាយ​កែវ​រមៀត​មាន​ហាងឆេង​គ្រាន់បើ ហើយ​ឈ្មួញ​ក៏​កាន់តែ​បង្កើន​តម្លៃ​កាន់តែ​ខ្ពស់​ផង​នោះ ទើប​កសិករ​ងាក​មក​ប្រកប​កា​ងារ​ដាំ​ដុះ​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ចិត្ត​រារែក​ឡើយ​៕ ណា​រិទ្ធ​

 

r171129a8 r171129a9 r171129a10

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.