ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងគណ:ប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងគណ:ប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងគណ:ប្រតិភូ អញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅ

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមជាមួយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងមន្រ្តីមួយចំនួនទៀត បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគមកជូនកងកម្លាំងបញ្ជា ការដ្ឋានអង្គរក្ស ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការដាំកូនឈើ ជីកស្រះ និងធ្វើរបងនៅតំបន់ភ្នំតាម៉ៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ សកម្មភាពនេះ ស្ថិតក្រោមការដឹកនាំ និងអនុវត្តផ្ទាល់ពីនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងអង្គរក្ស និងទទួលបានកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលព្រៃឈើ។ សម្រាប់ថ្ងៃនេះ មានគ្រឿងបរិភោគសរុបមានត្រីចំនួន ២តោន និងបន្លែ ១តោន យកមកជូនកងកម្លាំងបញ្ជាការដ្ឋានអង្គរក្សនាព្រឹកនេះមាន ÷

១. ត្រីប្រា ៧០០គីឡូ
២. ត្រីរ៉ស់ ៤៥០គីឡូ
៣. ត្រីអណ្តែង ៨០០គីឡូ
៤. ត្រីក្រាញ់ ៥០គីឡូ
៥. ល្ពៅ ១៨០គីឡូ
៦. ឆៃថាវ ១៥០គីឡូ
៧. សៃ្ពក្តោប ៧០គីឡូ
៨. ត្រឡាច ២០០គីឡូ
៩. ត្រសក់ ៥០គីឡូ
១០. ខឹ្ទមបារាំង ៥០គីឡូ
១១. ការ៉ុត ៥០គីឡូ
១២. ដំឡូងបារាំង ៥០គីឡូ
១៣. ល្ហុង ១០០គីឡូ
១៤. ប៉ិគក់ ១០០គីឡូ

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង ដែលបានដឹកនាំកងកម្លាំងបញ្ជាការដ្ឋាន មកបំពេញបេសកកម្មដ៏សំខាន់ និងចាំបាច់ដោយបានលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីធ្វើការសម្អាត ដាំកូនឈើ ធ្វើរបង និងជីកស្រះនៅតំបន់នេះឡើងវិញ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់ឯកឧត្តមប្រតិភូ មន្ត្រីក្រោមឱវាទក្រសួង និងសប្បុរសជនទាំងអស់ដែលបានជួយគិតគូចូលរួមដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃដល់កងបញ្ជាការដ្ឋាអង្គរក្សដែលឈរជើងប្រចាំការនៅទីនេះ តាមរយ:ផ្តល់ជាស្បៀង និងគ្រឿងឧបភោគដូចជា អង្ករ ទឹកក្រូច ទឹកសុទ្ធ ត្រី សាច់ បន្លែ និងស៊ុត។

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.