ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លោក ឃួង ស្រេង ក្នុងដំណើរទស្សនកិច្ច នៅវៀតណាមបានអញ្ជើញជួបប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ ដើម្បីទទួលបទពិសោធន៍ពីការអភិវឌ្ឍរដ្ឋធានីហាណូយ

លោក ឃួង ស្រេង ក្នុងដំណើរទស្សនកិច្ច នៅវៀតណាមបានអញ្ជើញជួបប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ ដើម្បីទទួលបទពិសោធន៍ពីការអភិវឌ្ឍរដ្ឋធានីហាណូយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឃួង ស្រេង ក្នុងដំណើរទស្សនកិច្ច នៅវៀតណាមបានអញ្ជើញជួបប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ ដើម្បីទទួលបទពិសោធន៍ពីការអភិវឌ្ឍរដ្ឋធានីហាណូយ

ហាណូយ ៖ នៅរសៀលថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសម្តែងការគួរសមជាមួយលោក ជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនិងប្រតិភូរាជធានីភ្នំពេញនៅរដ្ឋធានីហាណូយ ដើម្បីទទួលយកបទពិសោធន៍ក្នុងការកសាងនិងអភិវឌ្ឍរីកចម្រើននៃរដ្ឋធានីហាណូយ។

លោក ជិន ស៊ីថាញ់ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញដែលដំណើរទស្សនកិច្ចនេះចំពេលខួបគម្រប់៥៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាមនឹងកម្ពុជា។

លោកអភិបាលទីក្រុងហាណូយ ក៏បានជម្រាបជូនលោក ឃួង ស្រេង និងប្រតិភូផងដែរពីការបើកដំណើរការទីក្រុងហាណូយឡើងវិញនៅដំណាក់កាល៩ខែ ចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុងនាពេលរីករាលដាលជំងឺកូវីដ-១៩នាពេលកន្លងទៅ ដែលបានធ្វើឱ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចម្រើនលើផ្នែកសេដ្ឋកិច្ចសង្គម។      លោក ជិន ស៊ីថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៍ទីក្រុងហាណូយពីឆ្នាំ២០៣០ដល់ឆ្នាំ២០៤៥ឱ្យក្លាយជាទីក្រុងវៃឆ្លាត(Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ ព្រោះនៅពេលទីក្រុងរីកចម្រើនគឺតែងតែជួបបញ្ហាប្រឈមដែលមានដូចជា៖ កកស្ទះចរាចរណ៍, បញ្ហាកាកសំណល់,ទឹកកខ្វក់និងទឹកលិចដោយ សារជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ រដ្ឋធានីហាណួយនឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនឹងរដ្ឋ, ប្រជាជននឹងប្រជាជននៃទីក្រុងទាំង២ ហាណូយ-ភ្នំពេញឱ្យកាន់តែរឹងមាំថែមទៀត។

លោក ឃួង ស្រេង បានសម្តែងក្តីរីករាយដែលថ្នាក់ដឹកនាំទីក្រុងហាណូយ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅរាក់ទាក់ចំពោះប្រតិភូរាជធានីភ្នំពេញនាពេលនេះ។

លោកអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយបានឯកភាពគ្នា ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាវិស័យអប់រំ,ទេសចរណ៍, វប្បធម៌, សុខាភិបាល, សេដ្ឋកិច្ច, ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន។

លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជននិងថ្នាក់ដឹកនាំទីក្រុងហាណូយដែលបានជួយដល់រាជធានីភ្នំពេញទាំងទឹកចិត្ត, ថវិកា និងសម្ភារជាបន្តបន្ទាប់ក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញក្នុងនាមទីក្រុងសម្ពន្ធភាពក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានជំរុញឱ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគនៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ឱ្យបានយល់កាន់តែច្បាស់ ងាយស្រួលក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានាសម្រាប់ទីក្រុងទាំង២ផងដែរ។

លោកអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍទីក្រុងនិងស្របពេលនៃខួបលើកទី១៨ឆ្នាំនៃការចងសម្ពន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នឹងទីក្រុងហាណូយផងដែរ ។

សូមបញ្ជាក់ដែរថា៖ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរាជធានីភ្នំពេញបានទទួលនិងអមដំណើរដោយលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.