ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ តាមដីកាបញ្ជាដោយបង្ខំ និងឱ្យឃុំខ្លួនពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ តាមដីកាបញ្ជាដោយបង្ខំ និងឱ្យឃុំខ្លួនពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សមត្ថកិច្ចចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ តាមដីកាបញ្ជាដោយបង្ខំ និងឱ្យឃុំខ្លួនពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ បញ្ជូនទៅតុលាការពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺជំពាក់លុយគេអត់សង ហៅថាឧកញ៉ាក្ស័យធន ។

    តាមប្រភពព័ត៌មានឱ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមដីការបស់តុលាការបញ្ជាឲ្យឃុំខ្លួនឈ្មោះ ជួប ច័ន្ទ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាពាណិជ្ជករ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ១២៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅក្រុមហ៊ុន គឹម ហាប់ ខូអិលធីឌី ស្ថិតនៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ។

    ដីកាបញ្ជាដោយបង្ខំ និងឱ្យឃុំខ្លួនឧកញ៉ា ជួប ច័ន្ទ ចេញដោយលោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានយកទៅអនុវត្តនិងចាប់ខ្លួនឈ្មោះ ជួប ច័ន្ទ កាលពីវេលាម៉ោង១០ ព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ។ ពេលសមត្ថកិច្ចចាប់ខ្លួនឧកញ៉ាក្ស័យធនបានហើយ ទើបនៅរសៀលថ្ងៃដដែលនេះ បានបញ្ជូនទៅដល់ស្ថាប័នអយ្យការដើម្បីបើកការស៊ើបសួរតាមនីតិវិធី ។

    ក្រោយពីតំណាងអយ្យការបើកការស៊ើបសួរអស់រយៈពេលច្រើនម៉ោងមក ក៏បានសម្រេចផ្ញើជនត្រូវចោទឈ្មោះ ជួប ច័ន្ទទៅសមត្ថកិច្ចវិញ ដោយតម្រូវឱ្យព្រឹកថ្ងៃទី៦ ខែកញ្ញា នាំជនត្រូវចោទមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរទៀត ៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.