ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

កម្លាំងមន្ត្រីខាងជើងបឹងទន្លេសាប ស្ទាក់ចាប់រថយន្តដឹកឈើលេខ១ នៅស្រុកកំពង់ស្វាយ

កម្លាំងមន្ត្រីខាងជើងបឹងទន្លេសាប ស្ទាក់ចាប់រថយន្តដឹកឈើលេខ១ នៅស្រុកកំពង់ស្វាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងមន្ត្រីខាងជើងបឹងទន្លេសាប ស្ទាក់ចាប់រថយន្តដឹកឈើលេខ១ នៅស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ ៖ លោក គឹម ចេត្ថាវី នាយរងអធិការខាងជើងបឹងទន្លេសាបបានថ្លែង ការដឹកជញ្ជូនឈើលេខ១ដោយគ្មានច្បាប់អនុញ្ញាត គឺមានទោសធ្ងន់ធ្ងរដែលមិនអាចលើកលែងបានឡើយ ។ ការថ្លែងនេះនាឱកាសមន្ត្រីអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានសហការជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ធំ ។ 

   ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើប្រណិតនេះ កាលពីវេលាម៉ោង៤ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិរូង ឃុំទំពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 

    លោក គឹម ចេត្ថាវី បានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបខាងលើនេះ គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃមកហើយ រហូតឈានការចាប់ឃាត់រថយន្តខាងលើនេះបានសម្រេច ។ រថយន្តដឹកឈើលេខ១នេះម៉ាក Toyota Syna ស៊េរីឆ្នាំ ២០០៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4594 បានកែច្នៃរថយន្តដឹកឈើអារជ្រុងប្រភេទលេខ១(សុក្រំ) មានចំនួន ២០ដុំ។ 

    លោក គឹម ចេត្ថាវី បានបន្ថែមថា ការដឹកជញ្ជូនឈើលេខ១នេះ យោងតាមច្បាប់រដ្ឋបាលព្រៃឈើ ក្នុងមាត្រា ៩៦-ត្រូវទទួលពិន័យអន្តរការណ៍ពីរដ្ឋបាលព្រៃឈើជាប្រាក់ចំនួនពីពីរ (២) ទៅ បី(៣) ផង នៃតម្លៃវត្ថុតាងពិតប្រាកដនៃទីផ្សារ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយ។  

   យោងតាមប្រភពពីសមត្ថកិច្ចជំនាញបានបង្ហើបថា ម្ចាស់រថយន្តខាងលើនេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើជាច្រើនដងជាច្រើនសារ(ដុះស្លែរ) ហើយជនល្មើសនេះមានរហ័សនាមថាជើងខ្លាំង សណ្តាន់ សៀមរាប ចំណែកអត្តសញ្ញាណជនល្មើសពុំទាន់ដឹងនៅឡើយ។ ខណៈពេលសមត្ថកិច្ចជំនាញបានបង្ក្រាបជនល្មើសរត់គេចខ្លួនតែម្តង ។ បច្ចុប្បន្នរថយន្ត និងវត្ថុតាងជាឈើប្រភេទលេខ១(សុក្រំ) បានយករក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់ ៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.