ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី... ==> សម្តេច ម៉ែន សំអន អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសាលបដិសណ្ឋារកិច្ច នៅវត្តនិគ្រោធវ័ន គល់ទទឹង ==> លោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោងជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ពីវៀតណាមកម្ពុជាយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

លោក ឃួង ស្រេង អញ្ជើញទស្សនានៅសម្ព័ន្ធក្រុមហ៊ុនCNTY.EUZY និង គម្រោងសាងសង់រោងចក្រថាមពល ហាណូយ វៀតណាម

លោក ឃួង ស្រេង អញ្ជើញទស្សនានៅសម្ព័ន្ធក្រុមហ៊ុនCNTY.EUZY និង គម្រោងសាងសង់រោងចក្រថាមពល ហាណូយ វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ឃួង ស្រេង អញ្ជើញទស្សនានៅសម្ព័ន្ធក្រុមហ៊ុនCNTY.EUZY និង គម្រោងសាងសង់រោងចក្រថាមពល ហាណូយ វៀតណាម

ចែករំលែក៖

ហាណូយ ៖ លោក ឃួង ស្រេង បានអញ្ជើញទស្សនានៅសម្ព័ន្ធក្រុមហ៊ុន CNTY.EUZY  គម្រោងសាងសង់រោងចក្រថាមពលហាណូយ វៀតណាម ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ ក្នុង គោលដៅរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ក្នុងនាមទីក្រុងសម្ព័ន្ធមេត្រីភាព ទាំង២ រាជធានីភ្នំពេញ និងទីក្រុង ហាណូយ ។

នៅថ្ងៃទី៥ ខែកញ្ញានេះ ប្រតិភូសាលា រាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង អមដំណើរដោយលោកចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយម វៀតណាម និងលោក NGUYEN TRONG DONG អភិបាលរងរដ្ឋធានី ហាណូយ បានអញ្ជើញទៅទស្សនាទិដ្ឋភាពទូទៅនៃសម្ព័ន្ធក្រុមហ៊ុន CNTY.EUZY និងគម្រោងសាងសង់ រោងចក្រថាមពល សកម្មភាពភាព និង គម្រោងបច្ចេកទេសរបស់ក្រុមហ៊ុន ថាមពលពីកាកសំណល់ SOC.SON នៃ បរិស្ថានរដ្ឋធានីហាណូយ និងគម្រោងរោងចក្រអគ្គិសនីបំប្លែងចេញពីកាកសំណល់ Soc Son ។

តាមការបញ្ជាក់ពីលោកLi Ai Jun អគ្គនាយករងក្រុមហ៊ុនCNTY.EUZY បានឱ្យដឹងថា  សម្ព័ន្ធក្រុមហ៊ុន CNTY. EUZY ត្រូវបានបង្កើតឡើងនៅទសវត្សឆ្នាំ១៩៥០ ។ ឆ្លងកាត់រយៈពេលជាច្រើន ឆ្នាំ ដំណើរការអភិវឌ្ឍន៍មានសកម្មភាពយ៉ាងខ្លាំងក្លា។ បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុន ជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភព លោក ក្នុងវិស័យប្រតិបត្តិការ បរិស្ថាន ទីក្រុង ដែលមានវិសាលភាពនៅក្នុង ប្រទេសជាង៣០មានរោងចក្រកម្ចាត់កាក សំណង់រឹងជាង៣០០កន្លែងនៅទូទាំង ពិភពលោក ដោយមានសមត្ថភាពកែច្នៃរហូតរាប់ពាន់តោនក្នុងមួយថ្ងៃ ជាមួយ បុគ្គលិកសរុបជាង៨ម៉ឺននាក់ ក្នុងនោះ មានបុគ្គលិកជាង៦ម៉ឺននាក់ជាជាតិអឺរ៉ុប។ ជាមួយគ្នានេះក៏បានកាត់បន្ថយកាកសំណល់ លើកកម្ពស់ប្រសិទ្ធភាពនៃ ការប្រើប្រាស់ដីធ្លី និងកាត់បន្ថយការបំពុលបរិស្ថានផងដែរ ។

     ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីការស្វាគមន៍របស់ រដ្ឋបាលរាជធានីភ្នំពេញប្រសិនបើបណ្តា ក្រុមហ៊ុនពីវៀតណាមមានបំណង វិនិយោគលើការកែច្នៃ និងបម្លែង កាកសំណល់សំរាមទៅជាថាមពលអគ្គិស នី និងបម្លែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាម បំបាត់ក្លិន ជាដើម ។

លោកអភិបាលបានគូសបញ្ជាក់ប្រាប់ ទៅភាគីមិត្តពីដំណើរការអភិវឌ្ឍន៍ រាជធានីភ្នំពេញយ៉ាងឆាប់រហ័សដែលការអភិវឌ្ឍដ៏លឿនបែបនេះក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា។ លោកអភិបាលបន្ថែមទៀតថា  រាជធានី ភ្នំពេញដែលកំពុងរីកចម្រើនយ៉ាងលឿន បែបនេះ បញ្ហាប្រឈមតែងកើតមាន ដូចជា ៖ បញ្ហាចរាចរណ៍ ,សំណង់ ពិសេសបញ្ហាបរិស្ថាន , ប្រព័ន្ធលូជាពិសេសបញ្ហាសំរាមនេះតែម្តង ដែល រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការលើកកម្ពស់ បរិស្ថានទីក្រុង រួមជាមួយដៃគូអភិវឌ្ឍន៍ មួយចំនួនទៀតផងដែរ ។

លោក ឃួង ស្រេង ឱ្យដឹងទៀតថា រាជធានីភ្នំពេញ មានកំណើនប្រជាពលរដ្ឋ យ៉ាងឆាប់រហ័សប្រមាណជាងបីលាននាក់។ ចំណែកបរិមាណសំរាមបាន កើនឡើងរហូតដល់ជាង៣ពាន់តោនក្នុង មួយថ្ងៃ  ហើយនៅពេលខាងមុខ រាជធានី ភ្នំពេញនឹងបង្កើតទីលានចាក់សំរាមថ្មី ចំនួនពីរកន្លែងបន្ថែមទៀត ស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញ និងមានក្រុមហ៊ុនប្រមូលសំរាមចំនួនបីកំពុងប្រតិបត្តិប្រមូលសំរាមក្នុងរាជធានី ភ្នំពេញសព្វថ្ងៃនេះ ៕

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.