ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឡានធំៗ​ដឹក​ដី​បំផ្លាញ​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​ស្រុក​ភ្នំស្រុក​យ៉ាងខ្លាំង លោក​អភិបាលខេត្តឲ្យ​ធ្វើការ​បង្ក្រាប​បន្ទាន់​

ឡានធំៗ​ដឹក​ដី​បំផ្លាញ​ផ្លូវ​ក្រាល​កៅស៊ូ​ចូល​ស្រុក​ភ្នំស្រុក​យ៉ាងខ្លាំង លោក​អភិបាលខេត្តឲ្យ​ធ្វើការ​បង្ក្រាប​បន្ទាន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​ ៖ ​មន្ទីរ​សាធារណការ​ដឹកជញ្ជូន និង​អាជ្ញាធរ​ដែនដី​ខេត្ត​បន្ទាយមានជ័យ និង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន ឬ​អាជីវករ​ជា​ម្ចាស់ អ្នកបើកបរ​រថយន្ត​ធុន​ធំៗ ផ្ទុក​ធ្ងន់ៗ​ដែល​បាន​ដឹក​ជញ្ចូន បង្ក​អោយ​ខូចខាត​ធ្ងន់ធ្ងរ​នូវ​ផ្លូវ​ខេត្ត ក្រាល​កៅស៊ូ​ចាប់ពី​ចំណុច​ផ្លូវបំបែក ផ្លូវជាតិ​លេខ​៦ ត្រង់​ព្រៃ​មាន់​ទៅ​អាង​ត្រពាំងថ្ម​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

​លោក គោ​ស៊ុំ សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​និយាយ​នៅ​កន្លែង​សាលប្រជុំ​ធ្វើការ តែងតាំង អភិបាលរង​ស្រុក​ភ្នំ​ស្រុក​ថា​: ផ្លូវ​ខេត្ត​ក្រាល​កៅស៊ូ​ចូល​ស្រុក​ភ្នំស្រុក ពុំមែន​អន់​គុណភាព​ទេ​តែ​វា​រងគ្រោះ​ធ្ងន់​ម្តង​កាល​ពី​ទឹកជំនន់​ឆ្នាំ​២០១៣ ​។ បន្ទាប់​មក​រងគ្រោះ​ធ្ងន់​ដោយ​រថយន្ត​ធុន​ធំ ផ្ទុក​ធ្ងន់ៗ​ចូល​ដឹកស្រូវ​និង​ដឹក​ដី​គ្រួស​ថ្ម​ជួសជុល​អាងទឹក​ យ៉ាងធ្ងន់ធ្ង​។ លោក​បាន​ស្តីបន្ទោស​យ៉ាងខ្លាំង ដល់​មន្ត្រី​មូលដ្ឋាន​ស្រុក​ភ្នំស្រុក ដែល​មិន​បាន​ចាត់ការ​ទាន់ពេល និង​ធ្វើ​ការការពារ​ផ្លូវ​កៅស៊ូ​ចូល​ស្រុក​នេះ ឲ្យបាន​គង​វង់​នោះឡើយ​។​

​ហើយ​លោក​ទាមទារ​អោយ​មន្ត្រី​អាជ្ញាធរ ដែនដី​សហការ​នឹង​មន្ត្រី​ជំនាញ​សាធារណការ និង​ដឹកជញ្ជូន​ដើម្បី​ស្រង់​និង​ចាត់ការ​ផ្លូវច្បាប់ ផាកពិន័យ​ដល់​ក្រុមហ៊ុន​បុគ្គល ដែល​ណា​បង្ក​បំផ្លាញ​ផ្លូវជាតិ​នេះ​។​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ចូន​ខេត្ត​បន្ទាយមានជ័យ បានអោយដឹងថា​:​បុគ្គល​ឬ​ក្រុមហ៊ុន​ដឹកជញ្ជូន​មាន​រថយន្ត​ធុន​ធ្ងន់ បាន​ដឹក​ជញ្ជូន​ឆ្លងកាត់​ផ្លូវ​ខេត្ត​ក្រាល​កៅស៊ូ ទៅ​ភ្នំ​ស្រុក​ប្រវែង​២០ គីឡូម៉ែត្រ​នេះ​ភាគ​ច្រើន​ដើម្បី​ប្រយោជន៍​ខ្លួន​តែបុ​ណ្ណោះ រថយន្ត​ដែល​ផ្ទុក​លើស​កម្រិត​កំណត់ បង្ក​អោយ​ខូចខាត​ផ្លូវថ្នល់​យ៉ាងខ្លាំង​អាជ្ញាធរ និង​សាធារណការ​និង​ចាត់ការ​ឡានធំ​ណា ដែល​បំផ្លាញ​ផ្លូវ​ចូល​ស្រុក​ភ្នំស្រុក​ទៅតាម​ច្បាប់​។​

​លោក​គឹម​សុវណ្ណ បាន​បន្តថា​ចំនួន​រថយន្ត​ដែល​ដឹក​ធ្ងន់ នៅក្នុង​ស្រុក​ភ្នំ​ស្រុក​ទាំងអស់ ឲ្យមក​ធ្វើ​កិច្ចសន្យា ថ្ងៃមុខ​ឈប់​ឲ្យ​ដឹក​ធ្ងន់​បន្តទៀត​៕

 

2015_03_08a.jpg-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.