ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​ពន្ធនាគា​ខេត្ត​បន្ទាយមានជ័យ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​០៨​មិនា ខួប​លើក​ទី​១០៤

​ពន្ធនាគា​ខេត្ត​បន្ទាយមានជ័យ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​០៨​មិនា ខួប​លើក​ទី​១០៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​មិនា ឆ្នាំ​២០១៥ ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​៨​មិនា​ឆ្នាំ​២០១៥ ខួប​លើក​ទី​១០៤ ក្រោម​ប្រធានបទ​ដំណើរ​ឆ្ពោះ​ទៅមុខ ស្ត្រី​កម្ពុជា​ក្រោយ​សន្និសីទ​ស្ត្រី​ពិភពលោក​ឆ្នាំ​១៩៩៥ ។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​លោក ហ៊ិ​ន សុផល ប្រធាន​ពន្ធនាគា​ខេត្ត​បន្ទាយ​មាន និង​មន្ត្រី​ពន្ធនាគា​ជាច្រើ​នាក់​។ លោក ហ៊ិ​ន សុផល​បាន​មានប្រសាសន៍ថា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​បានកំណត់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​១ ទី​២ និង​ទី​៣ ត្រូវ​អនុវត្ត​នូវ​គោលនយោបាយ​សមភាព​យេនឌ័រ ដើម្បី​កំណើន​ការងារ​សមធម៌​និង​ប្រសិទ្ធភាព​។​លោក​បាន​បនតថា​ស្ត្រី ជា​សមាជិក​សង្គម​ដែល​មិន​អាច​ខ្វះ បាន​សម្រាប់​សង្គម បច្ចុប្បន្ន​ស្ត្រី​បាន​ទទួល​សិទ្ធិ របស់​ខ្លួន​ស្មើ​និង​បុរស​ក្នុង​ការចូលរួមចំណែក ជីវភាព​នយោបាយ​សេវា​អប់រំ សេវា​សង្គម សេវា​កិច្ចការ​ការពារ​ផ្លូវច្បាប់ ប្រកប​ដោយ​សមភាព សមធម៌ និង​យុត្តិធម៌ ដើម្បី​ផលប្រយោជន៍​សង្គម និង​សង្គម​គ្រួសារ​។​

​ស្រី្ត​កម្ពុជា​ជាង​៥០​ភាគរយ​បាន​កាត់បន្ថយ និង​ទប់ស្កាត់​នូវ​បញ្ហា​ប្រឈម ការរើសអើង​ការរំលោភបំពាន​ផ្សេងៗ​ទៀត​។ លោក​បាន​បន្តថា រាជរដ្ឋាភិបាល​ទទួល​ស្គាល់ ស្នាដៃ​ស្ត្រី​ខ្មែរ​ស្ថានភាព​ស្ត្រី​អាច​ប្រសើរ​ដោយ​ផ្អែក​លើ​ការគាំទ្រ ទទួលស្គាល់​ពី​គ្រួសារ​និង​សង្គមជាតិ ពិសេស​គឺ​ភាពរឹងមាំ​ក្លាហាន​របស់​ស្ត្រី ដែល​កន្លង​មក​ស្ថានភាព​សុខភាព សេដ្ឋកិច្ច វប្បធម៌ ចំណេះដឹង ឋានៈ​តួនាទី​ក្នុង​សង្គម​មាន​ភាពកក់ក្តៅ​ការ ការពារ​សុវត្ថិភាព​ប្រកប​ដោយ​សុខក្សេមក្សាន្ត និង​គ្មាន​ហិង្សា​និង​មាន​កត្តា​ជាច្រើន​ទៀត បាន​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​បាន​ចូលរួម​ក្នុង​នយោបាយ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ជា​ដើម​។​

​លោក ហ៊ិ​ន សុផល បាន​អំពាវនាវ បងប្អូន​ដែល​រស់នៅ​ក្នុង​ពន្ធនាគារ ខេត្ត​បន្ទាយមានជ័យ​មេត្តា​រួម​គ្នា​លើក ស្ទួយ​តម្លៃ​វប្បធម៌​ជាតិ រក្សា​កិត្តិយស និង​សិទ្ធិ​ស្ត្រី ដែល​ជា​ភរិយា ជា​ម្តាយ ជា​កូន​ស្ត្រី​ដ៏​ល្អ​ក្នុង​គោល នយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព គោរព​ច្បាប់​ចរាចរ បំបាត់​អំពើហិង្សា គ្មាន​គ្រឿងញៀន និង​ឈាន​ទៅរក​ការលុបបំបាត់​អំពើ ពាលា​អាវ៉ាសែ ការជួញដូរ​មនុស្ស ពិសេស​ស្ត្រី និង​កុមារ ដែល​ធ្វើឲ្យ​អន្តរាយ និង​បាត់បង់​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​ទាំងមូល​។​

​គោរព​យ៉ាង​ខ្ជាប់ខ្ជួន នូវ​គោល​ការ​ប្រជាធិបតេយ្យ​ព្រមទាំង​សិទ្ធិ និង​សេចក្ដីថ្លៃថ្នូរ​ស្មើភាព​គ្នា ក្នុង​ការចូលរួម​ផ្លាស់ប្ដូរ​ស្ថានភាព​បន្ថែមទៀត សង្គម​គ្រួសារ​ខ្មែរ ដើម្បី​ទិសដៅ​តែមួយ គឺ​ការកសាង និង​អភិវឌ្ឍន៍​សង្គម លុបបំបាត់​រាល់​ទម្រង់ នៃ​ការរើសអើង​លើ​ស្ត្រី បំបាត់​អំពើ​លុក​រលួយ​នៅ​គ្រប់ លំដាប់ថ្នាក់​ដើម្បី​សង្គម​មាន​ស្ថិរភាព​រុងរឿង​៕

 

2015_03_08a.jpg-1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.