ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត ==> សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាតិតេជោសន្តិភាព

សមត្ថកិច្ច​ជំនាញ​ទំនង​ធ្វើ​មើលមិនឃើញ​មេ​ឈ្មួញ​ឈើ យាយ​លី

សមត្ថកិច្ច​ជំនាញ​ទំនង​ធ្វើ​មើលមិនឃើញ​មេ​ឈ្មួញ​ឈើ យាយ​លី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប ៖ ជា​រៀងរាល់ថ្ងៃ​…​យប់ គេ​សង្កេត​ឃើញ​រថយន្ត​ទួរីស​មួយ​គ្រឿង ដឹកឈើ​យ៉ាងសកម្ម ដោយ​មិន​ខ្លាចញញើត​និង​សមត្ថកិច្ច​ជំនាញ​នៅតាម​ដងផ្លូវ​ជាតិ​ឡើយ បើ​តាម​សេចក្តីរាយការណ៍​ពី​អ្នកយកព័ត៌មាន អប្សរា យើងខ្ញុំ​បានឲ្យដឹង​ថា​រថយន្ត​ដឹក ឈើ​ពេញ ក្នុង​ឡាន​របស់​មេ​ឈ្មួញ​ឈ្មោះ​(​យាយ លី …​ហៅ​ជើង​ខ្លាំង​)​ជា​ប្រភេទ​ទួរីស​បាន​ដឹក​ចេញពី​ឃុំ​ស្រ​យ៉ង​ស្រុក​គូ​លេន​ខេត្តព្រះវិហារ និង​ដឹក​ឆ្លងកាត់​ស្រុក​ស្វាយ​លើ​ស្រុក​សូត្រ​និគម​និង​ស្រុក​ប្រាសាទបាគង ផ្លូវជាតិ​លេខ​៦ រួច​ដឹក​បន្ត​ចូល​មក​ដាក់​(​ដេប៉ូ​)​លក់​នៅ​ទី​រួម​ខេត្តសៀមរាប ដោយ​យ៉ាង​រលូន​។​

​បើ​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា មេ​ឈ្មួញ​ឈ្មោះ​(​យាយ លី​)​ហៅ​ជើង​ខ្លាំង​…​ដែល​ដឹកឈើ​ខាង​លើ​ពុំ​ដឹង​មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា​ទេ បានជា​ហ៊ាន​ដឹកឈើ ទាំងយប់ ទាំង​ថ្ងៃ មិន​ខ្លាចញញើត​និង​សមត្ថកិច្ច​ជំនាញ​ទាល់តែសោះ​ឬមួយ សមត្ថកិច្ច​ជំនាញ ប្រហែលជា​បាន​ទទួល​លាភ​សក្កា​រះ​សើម​មាត់​ជា​ប្រចាំ​ថ្ងៃ​ខែ​ខ្លះ ហើយ​មើល​ទៅ​បាន​ជា​បណ្តែតបណ្តោយ​ឲ្យ​ដឹក​ឈើ យ៉ាង​រលូន​បែបនេះ​មិន​មាន​ការបង្ក្រាប​ទាល់តែសោះ ។​

​មតិ​មួយចំនួន​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ផ្លូវជាតិ​បាន​លើកឡើង​ថា ៖ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វិញ ដែល​នៅ​តាម​ផ្លូវជាតិ​នី​មួយៗ រហូតមក​ដល់​ក្រុង​ខេត្តសៀមរាប ក៍​ធ្វើ​មើល​មិន​ឃើញ​ដែរ បើរ​រថយន្តឈ្នួល រត់​តាក់ស៊ី បើក​មិន​ពាក់​ខ្សែរ​ក្រវ៉ាត់ ហើយ​និង​ដាក់​ឥ​វ៉ាន់​ត​មក​ក្រោយ​ឡាន​សំពីងសំពោង​វិញ​ចាប់​ផាកពិន័យ​ជា​មិនខានឡើយ ។​

​តែបើ​រថយន្ត​ដឹកឈើ ក្នុង​រថយន្ត ត មក​ក្រោយ​យ៉ាង​វែង ក៍​សមត្ថកិច្ច​ជំនាញ ចរាច​រណ៍ ធ្វើ​មើលមិនឃើញ​ដែរ (​នេះ​គ្រាន់​ជា​មតិ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ឃើញ​លើកឡើង​ជាក់ស្តែង​ដូច​ឃើញ​នៅក្នុង​រូបភាព​នេះ​ស្រាប់​)​អញ្ជឹង​។​

​មជ្ឈដ្ឋាន​នានា​បាន​រិះគន់​ថា រថយន្ត​ប្រភេទ​ទួរីស ពណ៌​លឿង ១​គ្រឿង​ដឹក​ឈើ ចេញ​ក្រៅ​ត​កន្ទុយ​ឡាន​មក​ខាងក្រោយ ហេតុ​អ្វី​សមត្ថកិច្ច​ជំនាញ​នៅ​តាម​ដង ផ្លូវជាតិ មិន​ធ្វើ​ការបង្ក្រាប ទាល់តែសោះ​ទុក​បណ្តែតបណ្តោយ​ឲ្យ​ដឹក ច្រងេងច្រងាង ដែល​គួ​ឲ្យ​ខ្លាច ពី​បញ្ហា គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ប្រការ​ណាមួយ ក៍​អាច​ថា​បាន​ដែរ​ជាក់ស្តែង​ដូច​ឃើញ​នៅក្នុង​រូបភាព​នេះ​ស្រាប់​។​

​ជុំវិញ​ករណី​ខាងលើ​អ្នកយក​ព័ត៌មាន​(​អប្សរា​) របស់​យើងខ្ញុំ ទំនាក់ទំនង​ពី លោក​(​យ៉ាន់​ស៊ី​វ៉ាត់​)​ប្រធាន​រដ្ឋបាល ព្រៃឈើ ប្រចាំ​ស្រុក​ស្វាយ​លើ ដែលមាន លេខ​ទូរស័ព្ទ​៖ ០៩៧ ២២២ ០០០១ ដោយ​ទូរស័ព្ទតេ​មិន​ចូល​ឡើយ​ ។​

ប្រជាពលរដ្ឋ​មួយចំនួន​បាន​ធ្វើ​ការរិះគន់​ទៅលើ​សមត្ថកិច្ច​ជំនាញ​តាម​ដងផ្លូវ​ជាតិ​វិញ​ម្តង មាន ដូចជា​៖ មេព្រៃ និង​មន្ត្រី​បរិស្ថាន និង​ប៉ូលិស​សេដ្ឋកិច្ច ក៍ ធ្វើ ជា​ស្តាប់ មិន​ឭ​ធ្វើ​មើលមិនឃើញ​(​ទំនង​ប្រហែលជា​បាន​លាភ​សក្កា​រះ​មួយចំនួន​(​ពី​មេ​ឈ្មួញ​ដឹក​ឈើ ខាងលើ ខ្លះ​ហើយ​បាន​ជា​មិន​ការ​ទប់ស្កាត់​ឲ្យ​រៀងចាល​ម្តងណា​ឡើយ​)​។ ( ហើយ​បើ​យើង​ក្រឡេក​ទៅ​មើល ប៉ូលិស​ចរាចរណ៍​វិញ ក៍​មិន​ដែល ឃើញ​ចាប់​រថយន្ត​ខុស​បច្ចេកទេស ដែល​មាន​ទ្រង់ទ្រាយ​ដឹកឈើ ត កន្ទុយ ដឹក​សំពីងសំពោង ចាប់​ផាកពិន័យ​ម្តង​ឡើយ​)​ដែរ​ ៕​

yeayli (1) yeayli

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.