ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក​នៅមជ្ឈមណ្ឌលជនភៀស​សឹក​បណ្តោះអាសន្ននៅភូមិស្លក្រាម ==> លោក ហែម សុវត្ថិ និងលោកស្រី នេត ធីតាវិឈុណា រួមជាមួយសប្បុរសជន ឧបត្ថម្ភអំណោយជាម៉ូតូចំនួន ២០គ្រឿងបន្ថែម ដល់កងទ័ពជួរមុខ តាមរយៈកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងទ័ពជើងគោក ==> ឆ្លើយតបនឹងការអ្នកសារព័ត៌មាន និងបុគ្គលជ្រុលនិយមថៃ! រដ្ឋមន្ត្រីក្រសួងការពារជាតិ បញ្ជាក់ថាកម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាតការប្រើប្រាស់កម្លាំងយោធា ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម ==> ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ==> កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ ==> រដ្ឋបាលខេត្តពោធិ៍សាត់ ជំរុញយុទ្ធនាការដាំកូនឈើឆ្នាំ២០២៦ វេលាម៉ោង ០៦:០០ព្រឹក ក្រោមពាក្យស្លោក «ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត»

កម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្លូវដើមពុទ្រានិងណែនាំដល់អាជីវករលក់ដូរសង្ខាងផ្លូវដាក់លក់ដូរឲ្យមានរបៀបរៀបរយហាមដាក់លក់នៅលើដងផ្លូវសាធារណៈស្ថិតក្នុងភូមិក្បាលស្ពាន១

កម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្លូវដើមពុទ្រានិងណែនាំដល់អាជីវករលក់ដូរសង្ខាងផ្លូវដាក់លក់ដូរឲ្យមានរបៀបរៀបរយហាមដាក់លក់នៅលើដងផ្លូវសាធារណៈស្ថិតក្នុងភូមិក្បាលស្ពាន១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្លូវដើមពុទ្រានិងណែនាំដល់អាជីវករលក់ដូរសង្ខាងផ្លូវដាក់លក់ដូរឲ្យមានរបៀបរៀបរយហាមដាក់លក់នៅលើដងផ្លូវសាធារណៈស្ថិតក្នុងភូមិក្បាលស្ពាន១

ក្រុងប៉ោយប៉ែត៖នៅព្រឹកថ្ងៃ អង្គារ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២
ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងអនុវត្តបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក សៅ សារឿនអធិការ នគរបាល ក្រុងប៉ោយប៉ែត។(ដឹកនាំកម្លាំងនគរបាលចរាចរណ៍ដោយ)

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ផែនការងារនគរបាលចរាចរណ៍ នៃអធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែតនឹងលោកវរសេនីយ៍ត្រី បោន ភក្រ្តា នាយផ្នែកចរាចរណ៍និងនាលោកនាយរងផ្នែក ដឹកនាំកម្លាំងចុះធ្វើការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសំខាន់ៗនៅក្នុងក្រុងប៉ោយប៉ែត ជាពិសេសនៅចំណុចផ្លូវដើមពុទ្រា ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពេលនេះកម្លាំងនគរបាលចរាចរណ៍ ចាត់វិធានការក្ដៅហើយចុះរៀបចំសណ្ដាប់ធ្នាប់នៅចំណុចផ្លូវដើមពុទ្រាបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរសង្ខាងផ្លូវដើមពុទ្រាហាមមិនអោយដាក់លក់នៅលើដងផ្លូវសាធារណៈទេចាប់ពីថ្ងៃនេះតទៅ។

សូមបញ្ជាក់ថា៖កម្លាំងនគរបាលចរាចរណ៍បានចុះណែនាំជាច្រើនខែកន្លងមកហើយនៅតែមិនស្ដាប់របស់របរដែលលក់ដូរដាក់នៅលើដងផ្លូវសាធារណៈគឺប្រមូលរបស់របរទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាត់វិធានការតាមផ្លូវច្បាប់។

ឆ្លៀតក្នុងឱកាសនោះដែរ៖លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ផែនការងារនគរបាលចរាចរណ៍ នៃអធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែតក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរនៅចំណុចផ្លូវដើមពុទ្រាចាប់ពីថ្ងៃនេះតទៅត្រូវលក់ដូរឲ្យមានរបៀបរៀបរយហាមដាក់លក់នៅលើដងផ្លូវសាធារណៈកុំឱ្យមានការកកស្ទះចរាចរណ៍នៅលើដងផ្លូវសាធារណៈចំណុចផ្លូវដើមពុទ្រាទៀតពីព្រោះខ្លាចមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុផងដែរ។


ដោយ៖លោកចាន់ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.