ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​មាន់ព្រៃ​សម្បូរ​ចំណី​ចង់​កំចាយ​មាន់ស្រុក​

ធ្លាយ​រឿងអាស្រូវ​នៅ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​មាន់ព្រៃ​សម្បូរ​ចំណី​ចង់​កំចាយ​មាន់ស្រុក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រៃវែង​៖ រឿងអាស្រូវ​ដ៏​ធ្ងន់ធ្ងរ​បាន​កើត​មាន​នឹង​កំពុង​បន្ត​កើត មាន​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង ដែល​មាន​លោក អ៊ុក សំណាង ជា​ប្រធាន​មន្ទីរ​បន្ត​ពី​លោក​អតីត​ប្រធាន​មន្ទីរ យស់ មុនី ដែល​ត្រូវ​ប្តូរ​តំណែង​ទៅ​បំរើ​ការងារ​នៅ​ក្រសួង ។​

​តាម​ប្រភព​បាន​អោយដឹងថា​ក្រោយ​ពេល​លោក​អ៊ុក​សំណាង​ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​មន្ទីរ​ក្តាប់​រួម​និង​
​ក្រោយមក​បន្តិច​ត្រូវបាន​តែងតាំង​ជា​ប្រធាន​ន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​គឺប្រធាន​ន្ទីរ​
​មួយ​នេះ​បាន​ប្រព្រឹត្តិ​នៅ​រឿងអាស្រូវ​នឹង​អំពើ​ពុករលួយ​យ៉ាងធ្ងន់ធ្ងរ ដោយ​រួម​ដៃ​ជាមួយ​លោក​អនុប្រធាន​
​មន្ទីរ សំ សារុន និង​លោក​ប្រធាន​ការិយាល័យ​គណនេយ្យ ស្រស់ ហ៊​ន់​។ រាល់​កិច្ចការ​សំខាន់ៗ​ទាំងអស់​នៅក្នុង​មន្ទីរ​គឺ​គេ​ធ្វើឡើង​ដោយ​ភាព​លួចលាក់​និង ឃុបឃិត​គ្នា​តែ​ក្រុម​បក្ខពួក​របស់​គេ​តែ​មួយ​ក្តាប់​តូច​។ ចំណែក​មន្ត្រី​សំខាន់ៗ​មួយចំនួនធំ​ទៀ ត​គឺ​មិន​ត្រូវបាន​គេ​ដឹង​រឿង​លើ​ការងារ​ផ្សេងៗ​ជាពិសេស​គឺ​ការងារ​ចំណាយ​តែម្តង​។
​ចាត់តាំង​ពី​លោក អ៊ុក សំណាង មក​ដឹ ក​នាំ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង​គឺ​រូបគាត់​មិនដែល​បាន​ធ្វើ​ការបើក​អង្គប្រជុំ​គណៈ មន្ទីរ​ដើម្បី​សំរួល​ការបែងចែក​ការងារ​និង​បញ្ហា​ផ្ទៃក្នុង​ទេ​។​

​បើ​និយាយ​ពី​ការចំណាយ​ថវិកា​នៅ ក្នុង​មន្ទីរ​នេះ​ឃើញថា មាន​ភាពមិនប្រក្រតី​យ៉ាងធ្ងន់ធ្ងរ​នៅ​ឆ្នាំ ២០១៣ និង ២០១៤ ។ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៤ គឺ​មន្ទីរ​មួយ​នេះ  មាន​ថវិកា​សំរាប់​ចំណាយ​លើ​ការថែទាំ​និង​ជួសជុល​រហូត​ទៅ​ដល់​ជិត​៧០០​លាន​រៀល ។ ប៉ុន្តែ​លទ្ធផល​ដែល​ទទួលបាន​ពី​ការចំណាយ​នេះ​គឺ​ត្រឹមតែ​ការ​បាញ់ថ្នាំ​ដំបូល​អគារ ផ្លាស់ប្តូរ​បង្អួច​និង​ទ្វារ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។ ហើយ​បើ​និយាយ​ពី​ការចំណាយ​លើ​ប្រេង​ឥន្ទនៈ និង​សំភារៈ​រដ្ឋបាល​ឃើញ​ចំណាយ​អស់ រហូតដល់​ជិត ៩០ លាន​រៀល ។ ប៉ុន្តែ​ការចំណាយ​គឺ​ដូច​មិន​ស៊ីចង្វាក់​គ្នា​ទៅ​នឹង​ទឹកប្រាក់​ដ៏​ច្រើន​នោះ ។ ចំណែក​ការចំណាយ​លើ​សោហ៊ុយ​ទូទាត់​ក្នុងប្រទេស (​បេសកម្ម​) គឺ​មន្ទីរ​មួយ​នេះ​បាន​ចំ ណាយ​អស់​ទឹកប្រាក់​ខ្ទង់ ៨០ លាន​រៀល ។ ប៉ុន្តែ​មន្ត្រី​ខ្លះ​ដែល​បាន​បំពេញ​បេសកម្ម​ជាក់ស្តែង​គឺ​មិន​ត្រូវបាន​គេ​ផ្តល់អោយ​ទេ ដោយ​គេ​កេង​បំបាត់​អស់​មួយចំនួនធំ ។ រីឯ​មន្ត្រី​មិនបាន​ចុះ​បេសកម្ម​តែ​មាន​ទំនាក់ ទំនង​ល្អ​ជាមួយ​លោក​ប្រធាន​មន្ទីរ​បែរ​ជា​ទទួលបាន​ប្រាក់​បេសកម្ម​ទៅវិញ​។​

​ក្រៅពី​នោះ​ចាប់តាំងពី​លោក អ៊ុក សំណាង មាន​វាសនា​ខ្ពស់​ដែល​ពីមុន​គ្រាន់តែ​ជា​មន្ត្រី​តូចតាច នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង​បាន​មក​ដឹកនាំ​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង គឺ​រូបគាត់​បាន​ព្យាយាម​គាបសង្កត់​ទៅលើ​មន្ត្រី ចាស់ៗ​ជាច្រើន​នៅក្នុង​មន្ទីរ ដោយ​ត្រូវរ៉ូវ​តែ​ជាមួយ​លោក​អនុប្រធាន​មន្ទីរ សំ សារុន ជាពិសេស គឺ​លោក​ប្រធាន​ការិល័​យ​គណនេយ្យ ស្រស់ ហ៊​ន់ និង​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើ​ពុករលួយ​។
​ចំណែក​មន្ត្រី​សំខាន់​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​មិនមែន​ជា បក្ខពួក​របស់​លោក​ប្រធាន​មន្ទីរ​នោះ​គឺ​រាល់​ការងារ​ទាំងអស់​មិន​ត្រូវ​បាន​គេ​អោយដឹង​ឭ​ទេ​។ មិន​ត្រឹមតែ​ប៉ុណ្តោះ គឺ​លោក​ប្រធាន​មន្ទីរ​មួយ​នេះ​ចង់​កំចាយ​មន្ត្រី​ដែរ​មិន​តាម​ខ្លួន​ចេញពី​តំណែង ដើម្បី​ងាយស្រួល​លាក់បាំង​រឿងអាស្រូវ​ពុករលួយ​។​

​តាម​ប្រភព​បាន​អោយដឹងថា​ចាប់តាំងពី​លោក អ៊ុក សំណាង បាន​មក​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ កសិកម្ម​ខេត្ត​ព្រៃវែង គឺ​ជីវភាព​របស់​គាត់​អភិវឌ្ឍន៍​យ៉ាង​លឿន​ដូច​ជា​ការទិញ​ដី​ធ្វើ​ផ្ទះ​នៅ​ក្រុង​ព្រៃវែង​ក្នុង​តម្លៃ​រាប់​ម៉ឺន​ដុល្លារ និង​បច្ចុប្បន្ន​កំពុងតែ​ធ្វើ​ផ្ទះ​ពីរ​ជាន់​នៅ​ខេត្ត​ស្វាយ រៀង​ក្នុងតម្លៃ​រាប់​ម៉ឺន​ដុល្លារ​ថែមទៀត​ផង ។ កាល​ពី​លោក អ៊ុក សំណាង នៅ​ជា​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង ដែល​មាន​តំណែង​ត្រឹម​អនុប្រធាន​ការិយាល័យ​ក​សិនោះ គឺ​រូបគាត់​មាន​ជីវភាព មិនសូវ​ជា​ធូរធារ​និង​មាន​ផ្ទះ​មាន​តម្លៃ​ថ្លៃ​ទេ តែ​ក្រោយ​ពី​រូបគាត់​បាន​ឡើង​ជា​ប្រធាន​មន្ទី​រក​សិ កម្ម​ខេត្តព្រៃវែង​អ្វីៗ គ្រប់យ៉ាង គឺ​រូបគាត់​មា ន​នេះ​បង្ហាញ​ពី​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​ដ៏​ធ្ងន់ធ្ងរ របស់​ពួកគាត់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​

​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង បាន​អំពាវនាវ​សុំអោយ​លោក​អភិបាល ខេត្ត​ព្រៃវែង ហាស់ សារ៉េត និង​ក្រុមប្រឹក្សា​ខេត្ត លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អ៊ុក រ៉ាប៊ុន និង​ជា​ពិសេស​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរប្រ​ញ៉ាប់ ស្រាវជ្រាវ​ករណី​នេះ​ដើម្បី​ផ្តល់​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋ​ទាំងមូល នៅក្នុង​ខេត្ត​ព្រៃវែង​និ ង​ផ្តល់​យុត្តិធម៌​ដល់​មន្ត្រី​រងគ្រោះ​៕

2015_02_02d

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.