ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

មហាសន្និបាត​បក្ស​ប្រជាជន​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្រោម​ការដឹនាំ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​និង​សម្រេច​បន្ថែម​សមាជិក​ថ្មី​ជាង​៣០០​រូប​

មហាសន្និបាត​បក្ស​ប្រជាជន​គាំទ្រ​យ៉ាង​ពេញទំហឹង​ក្រោម​ការដឹនាំ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​និង​សម្រេច​បន្ថែម​សមាជិក​ថ្មី​ជាង​៣០០​រូប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធើ្វ​មហាសន្និបាត​វិសាមញ្ញ​ត្រូវ​បាន​ចូលរួម​ពី សមាជិក សមាជិកា​នៃ​គណៈកម្ម​ការធិការក​ណ្តា​ល មន្ត្រី​គណបក្ស​ជា​សមាជិក សមាជិកា​នៃ​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់ និង​តំណាង​មក​ពី​គណៈ​កម្មា​ការធិការគ​ណ​បក្ស​គ្រប់គ្រង​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​សរុប​ចំនួន​១៣៥៩​រូប ។

​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន កម្ពុជា​ដែល​ត្រូវបាន​ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០​ខែ មករា​ដល់​ថ្ងៃទី​០១​ខែ​កុម្ភៈ បានសម្រេច​បន្ថែម​សមាជិក​ថ្មី​ជាង​៣០០​រូប​បន្ថែម​ទៀត​លើ​សមាជិក​គណៈ កម្មា​ធិ​ការ​កណ្តាល​ដែល​មាន​ជា​ង​២៦០​រូប ដើម្បី​បំពេញ​តម្រូវការ​ជាក់ស្តែង និង​ធានា​ប្រសិទ្ធភាព​ការងារ​។​

​មហាសន្និបាត​ក៏បាន​ជំរុញ​ខ្លាំង​ដំណើរ​ការកែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ​ដែល​ត្រូវបាន​អនុវត្ត និង​កំពុង​អនុវត្ត​ប្រកបដោយ​ផ្លែផ្កា ដោយ​កំណត់​ថា​កំណែទម្រង់ គឺជា​ការងារ​ដ៏​មាន​សារសំខាន់​បំផុត​សម្រាប់​អាយុជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ មហាសន្និបាត​បាន​ណែនាំ​ដល់​សមាជិក​គណបក្ស​គ្រប់​ថ្នាក់ និង​មន្ត្រី​គណបក្ស​គ្រប់រូប ត្រូវ​ក្តាប់ជាប់​គោលការណ៍​នៃ​កំណែទម្រង់​ដែល​បាន​លើកឡើង​ក្នុង មហាសន្និបាត ហើយ​ចូលរួម​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត និង​ដំណើរការ​កាន់តែ​លឿន និង​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​មហា សន្និបាត​ក៏​បាន​ពិនិត្យ​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ចំពោះ​ការងារ បោះឆ្នោត​របស់​គណបក្ស ទាំង​ចំណុចខ្លាំង ចំណុចខ្សោយ ដោយ​បាន​ដកស្រង់​មេរៀន​ពិសោធន៍​មួយចំនួន ព្រមទាំង​បាន​កំណត់​ទិសដៅ​ភារកិច្ច​សំខាន់ៗ សំដៅ​ត្រៀម​លក្ខណៈ​ឲ្យបាន​គ្រប់គ្រាន់ ដើម្បី​ធានា​រក្សា​ប្រៀប​ឈ្នះ និង​បង្កើន​ប្រៀប​ឈ្នះ​របស់​គណបក្ស​ប្រជាជន​ក្នុង​ពេល​បោះឆ្នោត​នា ពេលខាងមុខ​នេះ​។​

​មហាសន្និបាត​ក៏បាន​ជំរុញ​យ៉ាង​សកម្ម​នូវ​ការអនុវត្ត​កិច្ច ព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យទទួល​បាន​លទ្ធផល​ពេញលេញ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​។​
​សេចក្តីសម្រេច​របស់​ម​ហា​សន្និបាត​ចេញផ្សាយ​បន្ទាប់​ពី​មហាសន្និបាត​បញ្ចប់ នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ  ឲ្យដឹងថា​មហាសន្និបាត​បានសម្រេ​ច​៩​ចំណុច ដែល​ក្នុងនោះ​មហាសន្និបាត​បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក គណបក្ស​កម្មា​ធិ​ការ​កណ្តាលចំនួន​៣០៦​រូប ។​

​សេចក្តីសម្រេច​បញ្ជាក់ថា​«​ក្នុង​ស្មារតី​នេះ និង​ក្នុង​ទិសដៅ​ធានា​នូវ​និរន្តរភាព​នៃ​បុព្វហេតុ​របស់​គណបក្ស មហាសន្និបាត​បានសម្រេច​កែសម្រួល​រចនាសម្ព័ន្ធ​នៃ​គណៈ កម្មា​ធិ​ការកណ្តាល​ពី​ចំនួន​២៦៨​រូប​ដល់​៥៤៥​រូប ដោយ​បាន​លុបឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែល​ទទួលមរណភាព​២៧​រូប បញ្ចេញ​ពី​គណបក្ស​១​រូប លាលែង​ដោយ​មូលហេតុ​សុខភាព ១​រូប និង​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណបក្ស​កម្មា​ធិ​ការកណ្តាល​៣០៦​រូប ស្រប​តាម​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​គ​ណ​បក្ស ដើម្បី​បង្កើន​ការដឹកនាំ​នៅ​គ្រប់​រចនាសម្ព័ន្ធ​របស់​គណបក្ស​ក្នុង​សភាព ការណ៍​ថ្មី​ជាពិសេស​បង្កើនបិរ​មាណ​មន្ត្រី​សកម្ម វ័យក្មេង និង​ស្ត្រី​»​។​

​មហាសន្និបាត​ក៏​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​ក្រោម​ការដឹនាំ​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការអនុវត្ត​កម្មវិធី ន​បា​យោ​បាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ឆ្នាំ​ដំបូង​នេះ​ផងដែរ ៕

2015_02_02a

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.