ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មាន​វិធានការ​ត្រួតពិនិត្យ ចំពោះ​រថយន្ត​ដឹក​សំពីងសំពោង​និង​លួច​បង្កប់​ឥ​វ៉ាន់​គេចពន្ធ​

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​មាន​វិធានការ​ត្រួតពិនិត្យ ចំពោះ​រថយន្ត​ដឹក​សំពីងសំពោង​និង​លួច​បង្កប់​ឥ​វ៉ាន់​គេចពន្ធ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ  ៖​កម្លាំង​នគរបាល​ប្រឆាំង  បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បន្ទាយ មានជ័យ​មាន​វិធានការ​យ៉ាង ក្តៅគគុក​ចំពោះ​រថយន្ត​ណា  ដែល​ដឹក​សំពីងសំពោង​ពេល យប់​និង​ពេល​ថ្ងៃ​បង្កប់​ទំនិញ គេច​ពន្ធ​ខុសច្បាប់ ។​

​នៅ​ខេត្ត​បន្ទាយមានជ័យ  រាល់​យប់​និង​ថ្ងៃ នៅតាម​ផ្លូវ  ជាតិ​លេខ ៥ គេ​ឃើញ​មាន  រថយន្ត​នី​សាន់ និង​រថយន្ត​ច្នៃ  បាន​ដឹក​ទំនិញ​សំពីងសំពោង គ្មាន​សណ្តាប់ធ្នាប់​យ៉ាង​ច្រើន  ទំនិញ​ដែល​ដឹក​សំពីងសំពោង គឺ​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ មន្ត្រី​ស្ថាប័ន​ជំនាញ​ដែល​ដាក់ ប៉ុស្តិ៍​កុងត្រូល​លើផ្លូវ ។ មាន រថយន្ត​ទំនើបៗ​ដែល​ដឹក​ទំនិញ​គេច​ពន្ធ​រាល់​យប់​ចេញពី​ក្រុង ប៉ោយ​ប៉ែត ស្រុក​ម៉ាឡៃ និង ច្រក​បឹង​ត្រកួន​ហើយ​អ្នក​ដែល រកស៊ី​ដឹក​ទំនិញ​ខុសច្បាប់​នេះ ភាគច្រើន​ជា​សាច់ញាតិ​មន្ត្រី  គយ​ទើប​ហ៊ាន​ដឹកទំនិញ​លោត  ឆ័ត្រ​បែបនេះ ។

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកទំនិញ  សំពីងសំពោង​ពេលយប់​បាន ប្រាប់​ថា​គាត់​ដឹង​ថា​ដឹកទំនិញ សំពីងសំពោង​បែបនេះ គឺ​វា  ខុស​នឹង​ច្បាប់​ដែរ តែ​បើ​មិន​ឱ្យ ដឹក​បែបនេះ​ទេ វា​មិន​រួច​ថ្លៃ  បង់​ឱ្យ​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​តាម ផ្លូវ​នោះ​ទេ ។ គ្រាន់​តែ​ចេញ​ពី  ក្រុង​ប៉ោយប៉ែត ដល់​ក្រុង​សិរី  សោភ័ណ​មាន​ប៉ុស្តិ៍​ច្រើន​ដែល  ត្រូវ​បង់​ក្នុង​មួយ​ជើងៗ​ចំណាយ លុយ​អស់​ច្រើន​សម្រាប់​បង់​ឱ្យ ស​មិត្ត កិច្ច​ទាំងនេះ ។

​លោក ចាប សុ​ផា​រិទ្ធ នាយការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់ ថា លោក​នឹង​មាន​វិធានការ  ចំពោះ​រថយន្ត​ដែល​ដឹកទំនិញ សំពីងសំពោង​ដែល​លួច​បង្កប់  ទំនិញ​គេច​ពន្ធ​ដែល​ឈ្មួញ​លួច នាំចូល​ដឹក​ដោយ​ខុសច្បាប់ រាល់​យប់​និង​រថយន្ត​ទំនើប ដែល​ដឹក​ទំនិញ​ខុសច្បាប់​ពេល ថ្ងៃ និង​យប់​ដែល​ហ៊ាន​រកស៊ី  ដោយ​ខុសច្បាប់​លោក​សុំ ច្បាប់​លោក​ឧត្តមសេនីយ៍ត្រី  អាត់ ខែម ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ​ចាត់ វិធានការ​តាម​ច្បាប់ ៕

2015_01_30a

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.