ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ក្រសួង​រ៉ែ​និង​ថាមពល ព្រមទាំង ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ការកាយ​ដី នៅ​ភ្នំ​កកោះ​ខេត្តកំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត​៖ តាម​ប្រភព​ពី​មន្ត្រី​ក៏ដូចជា​មតិ​សារ​ធា​រណៈ​មួយចំនួន​បាន​អោយ​អ្នក សារពត៌មាន បណ្តាញ​អ្នក​ស៊ី​ប​ការ​ពិសេស ដឹងថា​មាន​អាជ្ញាប័ណ្ណ​កាយ​ដី ថ្ម មួយ​កន្លែង​ស្ថិតនៅ​ភ្នំ​កកោះ ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​កាលពីមុន​អាជ្ញាប័ណ្ណ​នេះ​គឺ​ឈ្មោះ ញាន ភ័​ណ្ឌ ជា​អ្នកគ្រប់គ្រង​ធ្វើ​អាជីវកម្ម តែ​ដល់​ពេល​ចប់​អាជ្ញាប័ណ្ណ​ហើយ​នោះ ម្ចាស់​អាជ្ញាប័ណ្ណ​អាងខ្នង អាង​ខ្សែ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពត មិន​ព្រម​បង់ពន្ធ​ថ្លៃ​សួយ​សារ ជូន​រដ្ឋ​ទេ ពោល​គឺ​ជំពាក់ ទោះ​ដល់​ធ្វើ​អាជ្ញាប័ណ្ណ​ថ្មី​។ មន្ត្រី​រ៉ែ​និង​ថាមពល​ក៏​ដូច​ក្រសួង​រ៉ែ​និង​ថាមពល មិន​ផ្តល់​អាជ្ញាប័ណ្ណ​អោយ​ទេ ទើប​លោក មាស សា​វន សមាជិក​ក្រុមប្រឹក្សា​ខេត្ត អតីត​ជា​អនុប្រធាន​មន្ទី​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ខេត្ត​កំពត​បាន​យក ប្រពន្ធ​លោក​មាស សា​វន ឈរ​វិញ​។ ដូច្នេះ​គ្រាន់តែ​ប្តូរ​ឈ្មោះ​ផ្សេង​ទេ តែ​អ្នក​ធ្វើ​គឺ​ដដែល​។

នេះ​ជា​ការ​បំភ័ន្ត​ភ្នែក​ថ្នាក់លើ​តែប៉ុណ្ណោះ​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុក រលួយ​។ ដូច្នេះ​សូម​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង មេត្តា​ពិនិត្យ​រឿង​នេះ​ផង ព្រោះ​ខាតបង់​ថវិការ​ជាតិ​ជាច្រើន​ណាស់ ពី​ការដ្ឋាន​នេះ​ដោយ​មាន​ការចូល​ដៃ ជើង ពី​មន្ត្រី​ជំនាញ​មួយ​ចំនួន​ក្នុង​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កំពត និង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កំពត​។ ព្រោះ​ថា​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជា​អ្នកវាយតម្លៃ​ក្នុង​ការបង់ សួយ​សារ​ជូន​រដ្ឋ​។

បច្ចុប្បន្ននេះ មាន​រឿង​មន្ត្រី​អាងខ្នង​អាង​ខ្សែ​នេះ​កំពុង​ប្រព្រឹត្ត អំពើ​ពុករលួយ​យ៉ាង​ចាស់ដៃ ដោយ​បន្លំ​ភ្នែក​ថ្នាក់លើ យក​ទ្រព្យសម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​មក​ធ្វើ​អាជីវកម្ម​ហើយ ធ្វើ​មាន ធ្វើបាន ដូច្នេះ​មានតែ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ឯកឧត្តម ស៊ុយ សែម ឯកឧត្តម អូន ពន្ធ័មុន្នីរត្ន័ ទេ​ដែល​អាច​រកឃើញ​ពី​ភាព​អាណាធិបតេយ្យ របស់​មន្ត្រី​ខិលខូច​និង​រឿង​ការដ្ឋាន​កាយ​ថ្ម​របស់​លោក​មាស សា​វន នេះ ៕

2015_01_29c 2015_01_29a 2015_01_29b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.