ខេត្តកោះកុង៖ តាមប្រភពបានអោយដឹងថានៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុងក្នុងរយៈពេលជាង១០ឆ្នាំមកនេះគឺលោកប្រធានមន្ទីរ អ៊ុក នឿន ឃុបឃិតជាមួយលោក អូន សុគាម ដែលជាប្រធានការិយាល័យរដ្ឋបាលនិងហិរិញ្ញវត្ថុរបស់មន្ទីរនិ ងដែលត្រូវជាបងប្អូនជីដូនមួយរបស់លោកប្រ ធានមន្ទីររួមដៃគ្នាប្រព្រឹត្តិអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយកឹបកេងថវិកា ជាតិលើគ្រប់ជំពូកដែលក្នុងមួយឆ្នាំៗរដ្ឋខាត់បង់ថវិកាយ៉ាងតិច ២០០លានរៀល។ ហើយបញ្ហានេះបានធ្វើអោយមន្ត្រីជាច្រើនមិនពេញចិត្តលើការដឹកនាំរបស់លោកប្រធានមន្ទីរ។
តាមប្រភពពីមន្ត្រីជាច្រើននៅមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង បច្ចុប្បន្នកំពុងតែធុញថបកើតការក្តៅក្រហាយលើលោកប្រធានមន្ទីរ អ៊ុក នឿន ដោយសារប្រធានមន្ទីរមួយនេះពោពេញទៅដោយអំពើពុករលួយ និងគ្រួសារនិយមនិងមិនបានគិតអំពីគុណសម្បត្តិរបស់មន្ត្រីផ្សេងៗដែលមិន មែនជាសាច់ញាតិរបស់ខ្លួនដែលខិតខំធ្វើការអោយកាន់តំណាងខ្ពស់ ទេបែរជាយកកូនស្រីបង្កើតដែលទើបតែជាប់ជាមន្ត្រីស៊ប់អោយកាន់តំណា ងជាអនុប្រធានមន្ទីរនិងកូនស្រីម្នាក់ទៀតធ្វើជាប្រធានការិយាល័យទៅវិញ។
តាមប្រភពបានអោយដឹងថាក្រៅពីការប្រព្រឹត្តិអំពើពុករលួយនៅដើមឆ្នាំ២០១៤ប្រធានមន្ទីរ។ មួយនេះបានរត់ការតែងតាំងកូនស្រីបង្កើតម្នាក់ឈ្មោះ សម្បូរ ដាលីន ដែលទើបតែជាប់ជាមន្ត្រីស៊ប់អោយកាន់តំណាងជាអនុប្រធានមន្ទីរ ដោយពុំបានធ្វើការប្រជុំវាយតំលៃ ពីមន្ត្រីក្នុងមន្ទីរ ហើយក៏បានតែងតាំងកូនស្រីបង្កើតម្នាក់ទៀតធ្វើជាប្រធានការិយាល័យបេតិកភ័ណ្ឌ ទើបធ្វើអោយមន្ត្រីចាស់ៗជាច្រើនកើតការក្តៅក្រហាយ។ ព្រោះថាលោកប្រធានគិតតែពីគ្រួសារនិងសាច់ញាតិ ដោយមិនគិតពីគុណសម្បត្តិរបស់មន្ត្រីចាស់ៗដែលខិតខំបំរើការងារនោះទេ។ ហើយការតែងតាំងនេះពោពេញទៅដោយភាពអយុត្តិធម៌។ ចំពោះការដឹកនាំមន្ទីរ រកការងារដែលមានផលប្រយោជន៍គឺលោកប្រធានមន្ទីរ និងលោកប្រធានការិយាល័យរដ្ឋបាលប្រមូលយកទៅក្តោបទាំងអស់។
តាមប្រភពបានអោយដឹងថាដោយសារតែការដឹកនាំមន្ទីរតាមបែបគ្រួសារនិយមនិងការប្រព្រឹត្តិអំពើពុករលួយបានធ្វើអោយរដ្ឋបាត់បង់ថវិ កាដោយឥតប្រយោជន៍ក្នុងមួយឆ្នាំយ៉ាងតិច២០០លានរៀល ហើយថវិកាទាំងនេះបានធ្លាក់ចូលក្នុងដៃលោកប្រធានមន្ទីរ អ៊ុក នឿន និងបក្ខពួករបស់លោកប្រធាន២-៣នាក់តែប៉ុណ្ណោះ។ ចំណែកមន្ត្រីភាគច្រើនក្នុងចំណោមមន្ត្រីសរុបជាង២០នាក់គឺមិនទទួលបានផលប្រយោជន៍ទេ។ ហើយការប្រព្រឹត្តអំពើពុករលួយរបស់លោកប្រធានមន្ទីរ និងបក្ខពួកគឺមានគ្រប់រូបភាពដូចជាការកឹបកេងប្រាក់ថែទាំជួសជុល របបបេសកម្ម ប្រាក់មន្ត្រីមានជំងឺ និងប្រាក់ទិញសំភារៈផ្សេងៗមួយចំនួនធំថែមទៀត។
តាមប្រភពបានអោយដឹងទៀតថានៅឆ្នាំ២០១៤មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុងគឺបានចំណាយថវិកាជាតិសរុបជិត៨០០លានរៀល ក្នុងនោះជាង២០០លានរៀលដែលជាបន្ទុកបុគ្គលិក។ ក្រៅពីនោះប្រាក់ជាង៥០០លានរៀលទៀតដែលមិនមែនជាបន្ទុកបុគ្គលិក គឺត្រូវបានគេកឹបកេងអស់យ៉ាងតិច២០០លានរៀល ហើយប្រាក់ដែលនៅសេសសល់ទើបត្រូវបានគេយកទៅចំណាយលើការងាររដ្ឋបាលនិងកិច្ច ការផ្សេងៗ។ ហើយចំពោះប្រាក់ដែលគេកឹបកេងបានច្រើនជាងគេនៅឆ្នាំ២០១៤នេះ គឺប្រាក់សំរាប់ថែទាំនិងជួសជុលដោយគេចំណាយអស់រហូតដល់ជាង៣០០លានរៀល ប៉ុន្តែការចំណាយជាក់ស្តែងលើការធ្វើរបងមន្ទីរនិងចាក់សា បក្នុងមន្ទីរអស់ប្រាក់យ៉ាងច្រើនត្រឹម១០០លានរៀលតែប៉ុណ្ណោះ។ ដោយមានបញ្ហាបែបនេះទើបធ្វើអោយមន្ត្រីភាគច្រើននៅក្នុងមន្ទីរខាង លើមិនពេញចិត្តទៅនឹងប្រធានរបស់ខ្លួននោះ។
សូមរំលឹកថានៅឆ្នាំ២០១៤មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុងមានគំរោ ងថវិកាជាតិសំរាប់ចំណាយសរុប827លានរៀលក្នុងនោះជំពូក60មានចំនួន120លានរៀល ជំពូក61មានចំនួន350លានរៀល ជំពូក62មានចំនួន80លានរៀល និងជំពូក64មានថវិកាចំនួន277លានរៀល។ សំរាប់ការចំណាយជាក់ស្តែងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ២០១៤គឺមន្ទីរខាងលើបានចំណាយថវិកាសរុបអស់ជិត៨០០លានរៀល ហើយការចំណាយដែលនៅសល់នេះមិនមែនលោកប្រធានមន្ទីរនិងបក្ខពួករបស់គាត់ចង់ទុក្ខអោយសល់ទេ ប៉ុន្តែដោយសារនិតិវិធីហិរិញ្ញវត្ថុតែប៉ុណ្ណោះ។
ដោយសារតែមានភាពអយុត្តិធម៌និងអំពើពុករលួយយ៉ាងធ្ងន់ធ្ងរនៅមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុង មន្ត្រីជាច្រើនបានសំណូមពរ អោយលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអង្គភាពប្រឆាំងអំពើ ពុករលួយគួរបើកការស៊ើបអង្កេតលើ ការចំណាយថវិកាជាតិនិងការតែងតាំងកូនស្រីរបស់លោកប្រធានមន្ទីរ អោយក្លាយជាអនុប្រធានមន្ទីរនោះតើពិតជាត្រឹមត្រូវឬយ៉ាងណា ដើម្បីអោយមន្ត្រីភាគច្រើនបានស្ងប់ចិត្ត ៕



