ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

អង្គ​ភាព​​ប្រ​ឆាំង​អំពើពុករលួយ គួរ​ចាត់វិធានកា​រណ៍​ទៅលើ លោក យក់ សង្វាត ប្រធាន​មន្ទីរ​ការងារ​ខេត្ត​កោះកុង ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បក្ខពួក​និយម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រភព​បាន​អោយដឹងថា ចាប់តាំងពី​លោកស្រី រ័ត្ន យ៉ង់ បាន​ចូលនិវត្តន៍​មក លោក យក់ សង្វាត បាន​ឡើង​ធ្វើជា ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​កោះកុង ក្នុង​រយៈពេល​បី​ឆ្នាំ​មកនេះ គឺ​លោក​ប្រធាន​មន្ទីរ រូបនេះ បាន​និង​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ កឹ​បកេង​ថវិកាជាតិ និង​ថវិកា​គំរោង ក្នុង​មួយ​ឆ្នាំៗ​រាប់រយ​លាន​រៀល ដោយ​មាន​ការសហការ​ជាមួយ​បក្ខពួក​ជំនិត គឺ​លោកស្រី អនុប្រធាន​ការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ និង​ជា​បេឡាធិការ​ឈ្មោះ ម៉េង សុវណ្ណ​មល្លិកា និង លោក ទិ​ត្យ សុវណ្ណ​ឌី មន្ត្រី​ការិយាល័យ​រដ្ឋបាល​និង លោក អៀង ដារ៉ាវុធ មន្ត្រី​ការិយាល័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​និង​លោក សៀង សារ៉េត ដែល​ទើប​ផ្ទេរ​មក​ពី​ក្រសួង ប្រុង​តូ​យក​តំណែង​ធ្វើ​ជា​អនុប្រធាន​មន្ទីរ​។​

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​បញ្ជាក់​ប្រាប់​ឱ្យដឹងថា លោក យក់ សង្វាត ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះ​បណ្តា​l​វិជ្ជាជីវៈ​ខេត្ត​កោះកុង ត្រូវបាន​មន្ត្រី​ជាច្រើន​នៅក្នុង​មន្ទីរ​សម្តែង​នូវ ការមិនសប្បាយចិត្ត​ចំពោះ​ការ ដឹកនាំ​របស់​គាត់​ដោយសារ​តែ​មន្ត្រី​ភាគច្រើន​មើលឃើញថា ប្រធាន​មន្ទីរ​រូបនេះ ជា​មនុស្ស​ដែល​ពូកែ ប្រព្រឹត្ត​អំពើ​ពុករលួយ និង​បក្ខពួក​និយម​រួម​និង​របៀប​ដឹកនាំ​តាម​បែប​ផ្តាច់ការ ។​

​ដោយឡែក ចំណែកឯ​មន្ត្រី​ក្រៅពីនោះ ទោះបី​មាន​ឋានៈ​ខ្ពស់​រហូតដល់​អនុប្រធាន​មន្ទីរ និង​ប្រធាន​ការិយា ល័យ​ជាច្រើន​ដែល​មិនមែន​ជា​បក្ខពួក​របស់​ខ្លួន​គឺ​ការងារ​ទាំងអស់​មិន​ត្រូវ ​បាន​ប្រធាន​មន្ទីរ​មួយ​នេះ​ប្រគល់​ការងារ អោយ​ធ្វើ​និង មិន​អោយ​ដឹង​ឭ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​មន្ទីរ​ ​ហើយ​ចាប់តាំងពី​លោក យក់ សង្វាត ឡើង​ធ្វើ​ជា​ប្រធាន មន្ទីរ​ក្នុង​រយៈពេល​៣​ឆ្នាំនេះ​គឺ​រូបគាត់​មិន​ដែល ដឹកនាំ​អង្គប្រជុំ​ផ្ទៃក្នុង​ដើម្បី​បែងចែក​ភារកិច្ច​ដល់​អនុប្រធាន មន្ទីរ​និង​ប្រធាន អនុប្រធាន​ការិយាល័យ​នោះ​ទេ ហើយ​យក​មក​ចាយ​អោយបាន​ត្រឹមត្រូវ គឺ​អាច​ធ្វើ​មន្ទីរ​នេះ​បាន រហូត​ដល់​បី មិនមែន​មួយ​ធ្វើ​មិន​ហើយ​នោះ​ទេ​។​

​តាម​ប្រភព​ដដែល​បានបញ្ជាក់​ថា ដោយសារ​ការដឹកនាំរ​បស់​ប្រធាន​មន្ទីរ​ពោរពេញ ដោយ​អំពើ​ពុករលួយ បក្ខពួកនិយម និង​ផ្តាច់ការ​បាន​ធ្វើអោយ​មន្ត្រី​ជាច្រើន ក្នុង​មន្ត្រី​ក្រប​ខណ្ឌ ៤៤​នាក់​, មន្ត្រី​កម្មសិក្សា ៩​នាក់ បាន​សំដែង​នូវ​ការមិន​សប្បាយ​ចិត្ត​។ ហើយ​ចំពោះ​មន្ត្រី​ដែល​ព្យូរ​ការងារ​ចំនួន ៥​រូប​និង មន្ត្រី​ផ្ទេរចេញ​ពី​មន្ទីរ​ចំនួន ២​រូប និង​មន្ត្រី​ដែល​សុំ​លាឈប់​ពី​ការងារ​នោះ ពួកគាត់​ភាគច្រើន​ក៏​បាន​សម្តែង​នូវ​ការមិន​សប្បាយ​ចិត្ត​ទៅ​នឹង ការដឹកនាំ​របស់​លោក​ប្រធាន​មន្ទីរ​ឮ​យក់​សង្វាត​ដែរ​ដោយសារ​តែ​កន្លងមក​គឺ ពួកគាត់​តែងតែ​រង​ការប្រមាថ និង​ការកឹបកេង​ផលប្រយោ​ជន៍​ផងដែរ​។​

ចំពោះ​រចនាសម្ព័ន​ដែលមាន​ស្រាប់​តាំងពី​លោកស្រី រ័ត្ន យ៉ង់ នៅ​ជា​ប្រធាន​មន្ទីរ គឺ​មិន​ត្រូវបាន​លោក យក់ សង្វាត ប្រគល់​ការងារ​ឱ្យ​ធ្វើ​តាម​តួនាទី​នោះទេ ដោយ​ការងារ​ទាំងអស គឺ់​លោក​ប្រធាន​មន្ទីរ​ប្រើ​តែ​មនុស្ស​ជំនិត​របស់គាត់​៣-៤​នាក់​តែ​ប៉ុណ្ណោះ ​។ ហើយ​បើ​និយាយ​ពី អំពើពុករលួយ​នៅក្នុង​មន្ទីរ​ការងារ​ខេត្តកោះកុង​គឺ​ចាប់តាំងពី​លោក យក់ សង្វាត ឡើងកាន់​តំណែង​មក ឃើញថា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គឺ​ថវិកា​នៅ​គ្រប់ជំពូក​តែងតែ​ត្រូវបាន​លោក​ប្រធាន​ មន្ទីរ​និង​លោកស្រី​អនុប្រធាន​ការិយាល័យ​រដ្ឋបាលនិ​ង ហិរញ្ញវត្ថុ​ម៉េង​សុវណ្ណ​មល្លិកា​ធ្វើ​ការឃុបឃិត​គ្នា​កឹបកេង​ក្នុងមួយ ឆ្នាំៗ​មិនតិច​ជាង​២០០​លាន​រៀល​នោះទេ​។​

​ភាគច្រើន​ថវិកា​ដែល​គេ​កឹបកេង​នោះគឺ​ប្រាក់​រេ​ច្ច​ទ័យ​ដែលមាន​ក្នុង​ មួយ​ជុំ​ជាង ២០​លាន​រៀល គឺ​លោក​ប្រធាន​មន្ទីរ និង​បក្ខពួក​ស៊ីដាច់​ស្ទើរ ទាំងស្រុង​បូក​រួម​ការកឹបកេង​ប្រាក់ទូទា​ត់​ត្រង់​ហើយ​ជាពិសេស​គឺ​ការកឹបកេង ប្រាក់​សាងសង់​អគារ​មន្ទីរ​មកដល់ពេលនេះ​ចំណាយ​អស់​ជិត ១០០០​លាន​រៀល ប៉ុន្តែ​ធ្វើ​មិន​ទាន់​ហើយ​ប្រាក់​នេះ ប្រសិន​បើ​យក​មក​ចាយ​អោយបាន​ត្រឹមត្រូវ​គឺ អាច​ធ្វើ​មន្ទីរ​នេះ​បាន​រហូត​ដល់​៣​មិនមែន​មួយ​ធ្វើ​មិន​ហើយ​នោះ​ទេ​។​

​មន្ត្រី​ជាច្រើន​បាន​ទទូច​សុំអោយ​លោក អភិបាល​ខេត្ត​កោះកុង ប៊ុន លើ​ត លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ អ៊ិត សំហេង លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង ទៀត​ជួយ​ពិនិត្យ​ស្រាវជ្រាវ​លើ​ករណី​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក ប្រធាន​មន្ទីរ យក់ សង្វាត និង​បក្ខពួក​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។ សារព័ត៌មាន​បាន​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​បាន​នោះ​ទេ ព្រោះ​គ្មាន​លេខ​ទំនាក់ទំនង ៕

omyentieng_bunlert_itsamheng_s

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.