លោក ឡុង ស្រេង គ្រាន់តែជាមន្ត្រីនគរបាលតូចតាចដែលចូលតាមកូតាគណបក្សសឺនសាន និងចូលរួមហ្វឹកហ្វាត់ប៉ូលិសនៅកន្លែងបុរីកីឡា ហើយជាកូនប៉ូលិស តែ ប៉ុណ្ណោះ ដោយឡែកចំណេះរៀនត្រឹមថ្នាក់ទី ៤ (សម័យរដ្ឋកម្ពុជា)មិនទាន់ទាំងរៀនដល់ចប់ទុតិយភូមិផង(ចំណេះទូទៅ )តែធ្វើការចំកន្លែងខ្លាញ់ខណៈ ដែលបញ្ញាវ័ន្ត
ទៅរៀនស្រុក បារាំងមកវិញអត់ការងារធ្វើ។ រហូតដល់ពលរដ្ឋប្រសិទ្ឋនាមថា«ក្រោមការដឹកនាំក្នុងរបបសម្តេចតេជោ ស្មោះ)។ ចំណែកធនធាននៅក្នុងក្រុមគ្រួសារវិញក៏ស្ថិតនៅក្នុងស្ថានភាពលំបាក លំបិនដោយមិនបានបង្ហាញពីភាពមានបានដូចសព្វថ្ងៃនេះឡើយ។
គួររំលឹកថា មុខរបរនៅក្នុងក្រុមគ្រួសារលោកឡុងស្រេងក៏ពុំបានស្តែងឱ្យឃើញពី ក្រុមហ៊ុនអ្វីលេចធ្លោរឡើយ គឺគាត់ប្រើតែជំនាញនគរបាលសេដ្ឋកិច្ចកើបលុយធ្វើមានធ្វើបានតាមរយៈ ការចុះបង្ក្រាបបទល្មើសទំនិញគេចពន្ឋមាន ប្រភេទស្រាបរទេសថ្លៃៗបារីនាំចូលរួមទាំងទំនិញគេចពន្ឋគ្រឿងសំអាង ជាច្រើនទៀតដែលលួចផលិតខុសច្បាប់គឺ ក្រុមលោកឡុងស្រេងចុះបង្ក្រាបហើយដោយអត់បញ្ជូនកំណត់ហេតុទៅតុលាការ ឡើយដែលគេដាក់ការសង្ស័យថា ត្រូវបានឈ្មួញទុច្ចរិតបង់ខែស្ងាត់ៗឱ្យលោក ឡុង ស្រេង ដើម្បីបញ្ចប់ការរុកគួនពីក្រុមប៉ូលិសសេដ្ឋកិច្ច។
ជាក់ស្តែង ភូមិគ្រឹះដ៏ធំស្គឹមស្គៃនៅម្តុំលូទឹកស្អុយទួលស្លែង ទាំងម៉ាស្សាខារ៉ាអូខេគិរីរម្យ (កន្លែងវ៉ៃស៊ិច) និងរថយន្ត ទំនើបៗពុំមែនជាទ្រព្យសម្បត្តិដែលបន្សល់ទុកតាមកេរ្តិ៏ មរតករបស់លោកឡុងស្រេងនោះទេគឺជាទ្រព្យសម្បត្តិដែល បានមកដោយការអនុវត្តន៏ជម្រិតយកប្រាក់ពីឈ្មួញទុច្ចរិតទាំងអស់ ហ្នឹង!ដែលលោកឡុងស្រេងជំនាញ ខាងរៀបផែនការឱ្យកូនចៅដើរតួ ។
មានការរិះគន់ចំពោះទ្រព្យសម្បត្តិលោកឡុងស្រេងពីសំណាក់អ្នក សារពត៌មានជាច្រើនទើបមានលេចឭពត៌មានថាអតីតរោងភាពយន្តគិរីរម្យដែល បច្ចុប្បន្នជាកម្មសិទ្ឋិ របស់លោកឡុងស្រេងអភិវឌ្ឍន៏ឱ្យក្លាយទៅជាហាងម៉ាស្សាខារ៉ាអូ ខេដ៏ធំស្កឹមស្កៃបានធ្វើការផ្ទេរសិទ្ឋិទៅឱ្យកូនប្រុសដែលកំពុង រស់នៅក្នុងបន្ទុកជាអ្នកកាន់កាប់ជំនួសក្នុងគោលបំណង បញ្ចៀសការរិះគន់ពិសេសចង់គេចចេញពីការប្រកាសទ្រព្យសម្បត្តិនៅក្នុង អង្គភាពប្រឆាំងអំពើពុករលួយបានថែម ទៀតផង។
ជាការពិតណាស់ អាត្រាស្វែងរកប្រាក់ចំណូលក្នុងអគ្គនាយកដ្ឋានពន្ឋដារត្រូវបានអង្គការ អន្តរជាតិគេរកឃើញថាមានការបាត់បង់រាប់រយលានដុល្លារក្នុង មួយឆ្នាំៗ។ បើ គ្រាន់តែបុគ្គល ឡុង ស្រេង ម្នាក់អាចបង្ហាញភាពមានបានក្នុង កម្រិតមួយ ដែលមជ្ឈដ្ឋានអ្នកវិភាគសេដ្ឋកិច្ចចាត់ទុកថាមានភាពពុករលួយធ្ងន់ធ្ងរ គួរឱ្យកត់សម្គាល់ទៅហើយ តើក្រសួងមហាផ្ទៃ គួរលើកយកស្ថាប័ននាយកដ្ឋាននគរបាលសេដ្ឋកិច្ចមកដាក់ក្នុងប្រធានបទ ក្នុងការកែ ទម្រង់ស្របតាមគោលនយោបាយចតុកោណជំហាន ទី៣របស់រាជរដ្ឋាភិបាលអាណត្តិទី៥ដែលបាន ធ្វើការប្តេជ្ញាចិត្តលើការកែទម្រង់ស៊ីជម្រៅឱ្យមានប្រសិទ្ឋភាពដែរឬ អត់?។ ព្រោះគ្រាន់តែបញ្ហានាយកដ្ឋានប៉ូលិស សេដ្ឋកិច្ច ដែលចុះអនុវត្តរយៈ ពេលកន្លងមកក្រោមអំណាចលោកឧត្តមសេនីយ៏ទោ ឡុង ស្រេង គឺបានឱ្យមជ្ឈដ្ឋានអ្នកវិភាគនិងតាមដានលើសកម្មភាពរបស់ក្រុមគាត់ ដោយគួបផ្សំទៅលើទ្រព្យសម្បត្តិនិងធនធានវាគ្រប់គ្រាន់អាចចាត់ទុកបាន ថា ការសម្ងំស្ងៀមក្រោមគំនរមាសប្រាក់និងធនធានរបស់លោកឡុងស្រេងគឺ ពិតជាបានបង្កប់នូវអំពើពុករលួយធ្ងន់ធ្ងរតាមរយៈនៃការបង់ខែលើទំនិញ មិនស្របច្បាប់គ្រប់ប្រភេទ ។ មិនមានអ្វីជាអាថ៌កំបាំងនោះឡើយ។ ប្រសិនបើក្រសួង មហាផ្ទៃដែលមានឯកឧត្តម ស ខេង ឧបនាយរដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិតជាមានបំណងចង់ឱ្យកែទម្រង់នៅក្នុងនាយកដ្ឋានមួយចំនួនដែលមានការ ពាក់ព័ន្ឋទៅនឹងអំពើពុក រលួយ។
ម្យ៉ាងវិញទៀត នៅក្នុងក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ក៏អាចវែកមុខមន្ត្រី ពុករលួយបានយ៉ាងលឿនរហូតមានការចាប់ខ្លួនមន្ត្រីពាក់ព័ន្ឋជាច្រើន នាក់បញ្ជូនទៅ
តុលាការថែមទៀតផង។
ករណីអំពើពុករលួយនៅ នាយកដ្ឋាននគរបាលសេដ្ឋកិច្ចក្រោមការចុះអនុវត្តរបស់លោកឡុងស្រេងគឺ ពិតជាមិនពិបាកក្នុងការស្វែងរកទំហំនៃអំពើពុករលួយនោះឡើយ ឱ្យតែឯកឧត្តម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបើកភ្លើងខៀវឱ្យអង្គភាព ប្រឆាំងអំពើពុករលួយក្នុងការស្វែងរកការពិត។ គ្រាន់តែតម្លើងឋាន្តរសក្តិពីសក្តិ៥ ទៅ ផ្កាយមួយយ៉ាង លឿនបែបនេះក៏បញ្ជក់ ពីអំពើពុករលួយលោកឡុងស្រេងផងដែរ ៕



