ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

លោកជំទាវ បាន ស្រីមុំ ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ប្រគល់​ផ្ទះ​ទេវតា​ទី​២៧-២៨​ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចំនួន​២​គ្រួសារ ក្នុង​ឃុំ​ស្ទឹង​កាច់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន​៖  ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៥ លោកជំទាវ បាន ស្រីមុំ ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​ប៉ៃលិន​បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទី​២៧-២៨​ដល់​ប្រជាពលរដ្ឋ​ទីទាល់ក្រ​ចំនួន​២​គ្រួសារ ក្នុង​ឃុំ​ស្ទឹង​កាច់​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​មាន​ការចូលរួម​ដំណើរ​ដោយ លោក សៅ សារ៉ាត់ អភិបាលរង​ខេត្ត​ប៉ៃលិន  ,​លោក​អភិបាលស្រុក​សាលា​ក្រៅ​,​លោក​នាយក​ប្រតិបត្តិ​សាខា សមាជិក​គណៈកម្មាធិកា​រ​សាខា និង​យុវជន​សហភាព​សហព័ន្ធ​ខេត្ត និង​យុវជន​កាកបាទក្រហម​កម្ពុជា​ខេត្ត និង​ប្រជាពលរដ្ឋ​សរុប​១១៨​នាក់ ។

​ប្រជាពលរដ្ឋ​ដែល​ទ​ទូល​បាន​ផ្ទះ​ទី​២៧ ទី​២៨ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រួម​មាន​គ្រួសារ​ទី​១ ឈ្មោះ ហាប់ វណ្ណះ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានកូន​៦​នាក់ ស្រី​២​នាក់ រស់នៅ​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​គ្រួសារ​ទី​២​ទទួល​បាន​ផ្ទះ​ទី​២៨ ឈ្មោះ ជ្រៃ ម៉ៅ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​បងប្អូន​៦​នាក់ ស្រី​២​នាក់ ជា​គ្រួសារ​ដែល​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់ រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​លោក សូ កង នាយ​ប្រតិបត្តិ​សាខា​កាកបាតក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណ​កម្មករ​សាងសង​បាន​ប្រាប់​ឲ្យដឹងថា​ផ្ទះ​ទេវតា​ប្រមាណ​១០០​ខ្នង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តាមរយៈ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​ជួយ​ផ្ដល់​ជួន​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​និង​ប្រជាពលរដ្ឋ​ជួន​ប្រទះ​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ ។

​លោក​បាន​បញ្ជាក់​ថា​ផ្ទះ​ទេវតា​ដែល​បាន​សាងសង់​រួច​ស្រាច់​ទើប​ប្រគល់​ជួន​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ទីពឹង​តែម្ដង ។ ពេល​នេះ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន​បានប្រគល់​ផ្ទះ​២​ខ្នង​ទៀត​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ​មករា​ឆ្នាំ​២០១៥ ។ លោក​បាន​បញ្ជាក់ថា ផ្ទះ​ទេវតា​ដែល​បាន​ប្រគល់​ជួន​ប្រពល​រដ្ឋ​ក្រីក្រ គ្មាន​ទីពឹង​ទាំងអស់ បាន​ចំនួន​២៧​ខ្នង​ផ្ទះ​ហើយ នៅ​កំពង់​សាងសង​ជា​បន្តៗ​ទៀត ។

​លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​ប្រធាន​គណកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ៖ កាកបាទក្រហមកម្ពុជា​បានគិត​គួរ​និង​លើកស្ទួយ​ជីវភាព​ប្រជា​ជា​ពលរដ្ឋ​ដែល​មាន​ទុក្ខ​លំបាក​ក្រីក្រ​ចាស់ជរា​គ្មាន​ទីពឹង​និង​ជួយ​ដោះស្រាយ​បញ្ហា​ទុក្ខលំបាក​គ្រោះថ្នាក់​ផ្សេងៗ​ពេល​ជួប​គ្រោះភ័យ​មហន្តរាយ​ដោយ​ធម្មជាតិ ។

​ប្រជាពលរដ្ឋ​២​គ្រួសារ​ដែល​ទទួល​បាន​ផ្ទះ​ទេវតា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា នេះ​មាន​ទាំង​សម្ភារៈ​ស្បៀងអាហារ មាន​អង្ក ៥០ គីឡូក្រាម កន្ទេល​មួយ មី​មួយ​កេះ ឃី​ត​មួយកញ្ចប់ ត្រីខ​មួយ​ឡូ ទឹក​ត្រី​មួយ​យួរ ទឹក​ស៊ី​អី​វ​មួយ​យួរ ឆ្នាំងបាយ​មួយឆ្នាំ​សម្ល​មួយ ចានបាយ ១០ ស្រាប​ព្រា ១០ វែក​បាយ ២ វែក ចាន​សម្ល ៣ ខ្ទះ​ឆា​មួយ និង​ថវិកា​ផ្ទាល់​របស់​លោកជំទាវ បាន ស្រីមុំ អ៊ី​ឈាន ចំនួន ៥០ ម៉ឺន​រៀល​ផងដែរ ។​

​លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន និង​ជា​ប្រធាន​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន បាន​នាំយក​ប្រសាសន៍​ផ្តាំ ផ្ញើរ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាតក្រហមកម្ពុជា ដែល​សម្តេច​តែងតែ​គិត​គួរ​ជានិច្ច​ជា​កាល ពី​សុខទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​

​លោកជំទាវ​បាន​បន្តថា កាកបាទក្រហមកម្ពុជា​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ។ ប្រជាពលរដ្ឋ​ណា​ដែល​ក្រីក្រ​ជួបប្រទះ ការលំបាក​និង​គ្រោះថ្នាក់​ផ្សេងៗ​កាកបាតក្រហមកម្ពុជា​តែងតែ​ជួយ​ជានិច្ច ព្រោះ​សុទ្ធតែជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ដូចគ្នា ។​
​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​ផ្ទះ​ទេវតា បាន​លើកដៃ​សំពះ​ថ្លែង​អំ​អគុណ​ដល់​សម្ដេច​គតិ្ត​ព្រឹទ្ធ​បណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន​ប្រធាន​កាកបាត ក្រហម​កម្ពុជា​និង​លោកជំទាវ​បាន ស្រីមុំ​ដែល​យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​ទីពឹង​និង​គ្មាន​ជម្រក​ស្នាក់នៅ ។ សុំ​ឲ្យ​ទេវតានិង​វត្ថុ​ស័ក្តិសិទ្ទិ​ក្នុង​លោក​ជួយ​សម្ដេច​មាន​អាយុ​យឺន​យួរ​ជា​ម្លប់​ដល់​កូនចៅ​ប្រជាពលរដ្ឋ​និង​ដឹកនាំ​ប្រទេស​រីកចម្រើន​តទៅទៀត ៕
​អត្ថបទ សេង សុវណ្ណារិទ្ធ​

2015_01_25c1 (1) 2015_01_25c1 (2) 2015_01_25c1 (3) 2015_01_25c1 (4) 2015_01_25c1 (5) 2015_01_25c1 (6) 2015_01_25c1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.