ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​មន្ត្រីនគរបាល​ស្នងការ​ខេត្ត​ប្រចាំ​ច្រកទ្វា​រតន់​ហន់​មួយរូ​បប្រព្រឹត្តប​ទ​ល្មើស​ជួញដូ​ថ្នាំញៀន​ត្រូវបាន​ដកចេញ​ពី​ក្របខ័ណ្ឌ​នគ​របាល​ជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពត ៖ មន្ត្រី​នគ​បាល​ស្នងការ​ខេត្ត​ប្រចាំ​ច្រកទ្វា​(​តន់ ហន់​)​មួយរូប​ប្រព្រឹតបទល្មើស​ ​ជួញដូ​ថ្នាំញៀន​ត្រូវ​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគ​បាល​ខេត្ត​ ​កំពត​បាន​សម្រេចចិត្ត​លប់ឈ្មោះ​ចេញ​ពី​មន្ត្រី​នគ​បាល​ក្របខ័ណ្ឌ​នគ​បាល​ជាតិ​កម្ពុជា​។

​ក្រោយ​ពី​ប្រជុំ​ដាក់​ផែនការ​អំពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​១ រួចមក​ នៅវេលា​ម៉ោង​៤,០០​នាទី កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​កម​រា ឆ្នាំ​២០១៧ នេះ​កម្លាំង​អន្ត​រាគ​​ម៍​ពិសេស​ស្នងការ​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​អធិការនគរបាល​ស្រុក​កំពង់ត្រាច បាន​ចុះប្រ​ត្តិ​ការបង្ក្រាប​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ប្រចាំ​ច្រកទ្វា​(​តន់ ហន់​)​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ជួញដូរ និង​ចែកចាយ​ថ្នាំញៀន​នៅ​ចំណុច ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច​ស្រុក​កំពង់ត្រាច​ខេត្តកំពត ។​

​ជនសង្ស័យ​ដែល​ជា​មន្ត្រី​នគ​បាល​ជួញដូរ​និង​ចែកចាយ​ថ្នាំញៀន​ខាងលើ ត្រូវ​គេ​ស្គាល់​ ឈ្មោះ​ទូច សុ​មុទ្ទ អាយុ​៤៥​ឆ្នាំ​មាន​ទីលំនៅ​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក លក់ ញ៉ាវ ប្រធានការិយាល័យ​នគ​បាល​ព្រហ្មទ័ណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការ​ខេត្ត​កំពត​បាន​អោយដឹង​ថា ជនសង្ស័យ​ជួញដូ​និង​ចែកចាយ​ថ្នាំញៀន​ដែល​ជា​មន្ត្រី​នគ​បាល​ខេត្ត​ខាងលើ ត្រូវបាន​គេ​​ដាក់​កម្លាំង​ផ្ទៃក្នុង​សើ​ប​ជា​យូ​ណាស់​មក​ហើយ​ទម្រម​និង​ធ្វើ​ការបង្ក្រាប​បាន​នោះ​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវ​កម្លាំ​អន្តរាគមន៍ពិសេ​ស ស្នងការ​នគ​បាល​ខេត្ត​រឹបអូស​បាន​ម៉ា​ទឹកកក​ជាច្រើន​កញ្ចប់​ដែល​មាន​ទម្ងន់​ចំនួន​ប្រមាណ​ជា ៨ ជី​ឯ​ណោះ ។​

​ជុំវិញ​ករណី​ដែល​មន្ត្រី​នគ​បាល​នៃ​ស្នងការ​ខេត្ត​ប្រចាំ​នៅ​ច្រកទ្វា​(​តន់ ហន់​)​ដែល​បាន​ប្រព្រឹត​បទល្មើស​ជួញដូ​ថ្នាំញៀន​ខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងកា​នគរបាល​ខេត្ត​កំពត​លោក​បាន​សម្រេចចិត្ត​លប់​ឈ្មោះ​មន្ត្រីនគរបាល​ដែល​មានឈ្មោះ ទូច សុ​មុទ្ទ នោះ​ចេញពី​ក្របខ័ណ្ឌ​នគរបាល​ជាតិ​កម្ពុជា ។​

​ឯកឧត្តម​បាន​បន្តទៀតថា យើង​នឹង​មិន​យោគយល់​ជាដាច់ខាត ចំពោះ​ជន​ណា​ដែល​ប្រើប្រាស់​និង​ជួញដូ​ថ្នាំញៀន ដែល​បង្ក​ផលប៉ះពាល់​ដល់​សង្គមជាតិ​នោះ លោក​បន្ត​ទៀត​ថា មន្ត្រី​ដែល​ជា​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ខាងលើ លោក និង​ក៏​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានកា​ទៅតាម​និតិ​វិធី​ច្បាប់ មិន​អាច​លើកលែង​ឬ​បន្ថយទោស​បាន​នោះទេ ៕
​ដោយ ឡុង សា​រេ​ត​

 

WhatsApp-Image-2017-01-18-at-15.22.32 IMG-20170117-WA0064 IMG-20170117-WA0065 IMG-20170117-WA0063

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.