ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​កាកបាទក្រហមកម្ពុជា​ផ្តល់​អំណោយ​អណ្តូងទឹក​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ខ្ទុម នៅ​ស្រុក​កែវ​សីមា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ កាកបាទក្រហមកម្ពុជា​មាន​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​បាន​ផ្តល់​អណ្តូង​ទឹកស្អាត ចំនួន ១២ ជូន​ដល់​ពលរដ្ឋ ដែល​រស់នៅ​ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី ១៧​ខែ​មករា​ឆ្នាំ​២០១៧ ។ ក្នុង​ពិធី​ប្រគល់​អណ្តូង​អា​ហ្វ្រ​ដែស ដល់​សហគមន៍​ចំនួន ១២ អណ្តូង ដែលជា អំណោយ​ឧបត្ថម្ភ​ដោយ​កាកបាទក្រហមកម្ពុជា ។​

​នា​ឱកាស​ដ៏​អធិក​អាធម្ម​នោះ មាន​វត្តមាន វេ​ជ្ជ អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ ក​ក្រក រួម​ដំណើរ​ដោយ​ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រធានកិត្តិយស​សាខា លោក ឡុង វិបុល នាយក​ប្រតិបត្តិ​សាខា និង​មាន​លោក លោកស្រី​ក្នុង គណកម្មាធិការ ម​ន្រី្តបរតិបត្តិ យុវជន​ក​ក្រក អ្នកស្មគ្គ័ចិត្ត​បាន​អញ្ជើ​ញ​ចូលរួម​យ៉ាងច្រើន​កុះករ ។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់ ប្រជាពលរដ្ឋ​ជា​នាក់​ទទួលប្រ​ម៉ាណ​១០០​នាក់ ឯកឧត្តម អ៊ុយ សំអាត និង​ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​ពាំនាំ ប្រសាសន៍​នឹង​ផ្តាំផ្ញើ សួរសុខទុក្ខ​ដល់​បងប្អូន​ពលរដ្ឋ ពី​សម្តេច​ប្រធាន​ផងដែរ​។​

​សម្តេច​ប្រធាន​យកចិត្តទុកដាក់​ចំពោះ​សុខមាលភាព ក្នុង​ការប្រើប្រាស់​ទឹក ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់ ។ ជាងនេះទៀត អនុសាសន៍​ទូទៅ​របស់​សម្តេច​ប្រធាន​ពាក់ព័ន្ធ​នឹង​ការថែទាំ​សុខភាព មាតា  កុមារ នឹង ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ពោះ ត្រូវ​ចេះ​ថែរក្សា​សុខភាព ពិនិត្យ​សុខភាព នៅតាម​មណ្ឌល​សុខភាព ។ ហើយ​ចំពោះ​អ្នក​ដែល​មាន​ផ្ទុក​ជំងឺ HIV AIDS សុំ​អោយ​ចេះ​ថែរក្សា​សុខភាព កុំ​ចម្លង​ដល់​អ្នកដទៃ ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន ល្បែង​ពាលា ផ្សេងៗ ជា​ពិសេស​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា ។​

​ឯកឧត្តម អ៊ុយ សំអាត បានអោយដឹង​ទៀត​ថា ចំពោះ​អណ្ដូងទឹក​ចាប់​ពី​លេខ កូដ ១៦-០៥៤ ដល់ ១៦-០៦៥ ខាងលើ មាន​ជម្រៅ​ពី ៣០​ទៅ ៤០​ម៉ែត ដេ​បុីទឹក ១២​ម៉ឺ​ត​គូប ធានា​បាន​ទឹក​ជា​មធ្យម​ប្រមាណ​ជា​៦​ម៉ែត​គូប ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទ​១៧ នេះដែរ ឯកឩត្តម​បាន​បន្ត​ចែកជន​ងាយ​រងគ្រោះ ៣ គ្រួសារ មាន​អង្ករ ៣០​គ​ក ឃី​ត ១ ត្រី ១​កំប៉ុង មី​១​កេះ និង ថវិកា​១​ចំនួន ផងដែរ ៕

 

  IMG-20170117-WA0062 IMG-20170117-WA0060 IMG-20170117-WA0063 IMG-20170117-WA0061

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.