ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

​ប្រទះ​ឃើញ​សព​ដូនចាស់​ម្នាក់​ក្នុង​ទឹក​ព្រែក​កំពត សង្ស័យ​រអិល​ធ្លាក់​លង់​ស្លាប់​គ្មាន​អ្នកណា​ដឹង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តកំពត​៖ សព​ដូនចាស់​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្តែត​ក្នុង​ទឹក​ព្រែក​កំពត​កាលពី​វេលា​ម៉ោង​10​ព្រឹក ថ្ងៃទី​17​មករា ឆ្នាំ​2017​ស្ថិត​ចំណុច​ស្ពាន​ត្រើយ​កោះ​ផ្នែក​ខាងជើង ក្នុងភូមិ​ទ្វីរ​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​។ ទាក់ទិន​នឹង​ការប្រទះឃើញ​សព​ខាងលើ​នេះ​ត្រូវបាន​សាច់ញាតិ​បង្ហើប​ប្រាប់ថា ដូនចាស់​ដែល​ត្រូវជា​ម្តាយ​មានឈ្មោះ  ងួន យាន ភេទ​ស្រី អាយុ​87​ឆ្នាំ រស់នៅ​ជាមួយ​គាត់​ក្នុង​ភូមិ​ទ្វីរ​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។​

​សាច់ញាតិ​របស់​សព​បា​ន​បញ្ជាក់ទៀតថា​ដូនចាស់​រងគ្រោះ​ដែល​ត្រូវជា​ម្តាយ​បាន​បាត់​ខ្លួន​នា​វេលា​ម៉ោង​7​ព្រឹក ថ្ងៃទី​17​មករា​នេះ ខណៈ​ដែល​ពួកគាត់​ចេញទៅ​ប្រកប​អាជីវកម្ម ប៉ុន្តែ​មុន​នឹង​ចាកចេញ​គាត់​ក៏​បាន​ឱ្យ​ប្រាក់​មួយ​ចំនួន​សំរាប់​ពិសារ​ចំណីអាហារ​និង​មួយ​ផ្នែក​ប្រគេន​ព្រះសង្ឃ លុះ​នៅ​វេលា​ម៉ោង​ប្រហែល​10​ព្រឹក​ក្នុង​ថ្ងៃ​ដដែល ស្រាប់តែ​មាន​គេ​ប្រទះ​ឃើញ​គាត់​លង់ទឹក​ស្លាប់​ទៅហើយ​។

​ពាក់ព័ន្ធ​នឹង​ករណី​សព​អណ្តែត​ទឹក​ខាងលើ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​មក​ពិនិត្យ ធ្វើ​កោសល្យវិច័យ​យ៉ាង​ល្អិតល្អន់​ក្រែង​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង ប៉ុន្តែ​ពេល​ពិនិត្យឃើញ​ថា​ពុំ​មាន​ស្លាកស្នាម​អ្វី​ទើប​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 

IMG-20170118-WA0009

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.