ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​សាំ​យ៉ុង​ដឹក​ឈើប្រណិត​មួយ​គ្រឿង​នៅ​ឃុំ​កា​ចូន​(​ឃ្លាំង​ឈើ​នៅ​ឆ្វេង​ដៃ​មិន​បង្ក្រាប​ផង​)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖  រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់ ចំនួន​១២២​ដុំ ស្មើ​និង​២៧៥៨​គីឡូក្រាម ត្រូវ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សហការណ៍​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​វ៉ើន​សៃ រួម​និង​កម្លាំង​អាវុធហត្ថ​ស្រុក​វ៉ើន​សៃ ធ្វើការ​បង្ក្រាប​បាន​នៅ​ម៉ោង​៩​និង​៤៥​នាទី ថ្ងៃទី​១៦​មករា ឆ្នាំ​២០១៧ នៅត្រង់​ចំណុច​ភូមិ​វង ឃុំ​កា​ចូន ស្រុក​វ៉ើន​សៃ ខេត្ត​រតនគីរី ។​

​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគីរី​ដែល​ចុះ​ទៅ​បង្ក្រាប​បាន​ប្រាប់អោយដឹង​ថា រថយន្ត​ខាងលើ​នេះ​ម៉ាក​សាំ​យ៉ុង ពណ៌​ស្លែរ ពាក់​ស្លាក​លេខ​ភ្នំពេញ​2U-1080 ផ្ទុក​ដោយ​ឈើប្រណិត​ប្រភេទ​ធ្នង់​ពេញ មួយ​រថយន្ត​បាន​ធ្វើ​ចរាចរណ៍​ចេញពី​ស្រុក​វ៉ើន​សៃចូល​មក​ក្រុង​បាន​លុង លុះ​មកដល់​ចំណុច​ខាងលើ ក៏​ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគីរី​សហការណ៍​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​អាវុធហត្ថ​ស្រុក​វ៉ើន​សៃ​ធ្វើការ​បង្ក្រា​បបាន​តែ​ម្តង​។​

​សមត្ថកិច្ច​បាន​បន្ត​អោយដឹងទៀតថា ក្រោយពី​សមត្ថកិច្ច​ធ្វើ​ការឃាត់​រថយន្ត ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​ឃើញ​សភាព​មិន​ស្រួល​ក៏​បាន​បើកទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។ វត្ថុតាង​ដកហូត​រថយន្ត​១​គ្រឿង ឈើ​ចំនួន​១២២​ដុំ ស្មើ​និង​២៧៥៨​គីឡូក្រាម ចំណែក​ម្ចាស់​ឈើ​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ​ទៅតាម​និតិ​វិធី​ដើម្បី​អោយ​ចូល​ខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ព្រៃឈើ​។

​សមត្ថកិច្ច​បាន​យក​រថយន្ត និង​ឈើ​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​រតនគីរី ចាត់ការ​បន្ត​ទៅ​តាម​និតីវិធី​ច្បាប់​ព្រៃឈើ​ផង​ដែរ​។​
គួរបញ្ជាក់​ផងដែរ​ថា​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​វ៉ើន​សៃ​និង​សមត្ថកិច្ច​មួយ​ចំនួន​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់​អោយដឹងថា រថយន្ត​សាំ​យ៉ុង​លួច​ដឹក​ឈើប្រណិត​ខុសច្បាប់​ខាងលើ​គឺ​ជា​រថយន្ត​របស់​ឈ្មោះ​ចិត្រ ដែល​តែងតែ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​ស្រុក​វ៉ើន​សៃ​និង​ស្រុក​កូន​មុំ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​យ៉ាង​រលូន​ផងដែរ មិនដែល​ឃើញ​សមត្ថកិច្ច ឫ​ជំនាញ​ធ្វើការ​បង្ក្រាប​ម្តងណា​ទេ ហើយ​នៅ​លើក​នេះ​សង្ស័យ​មិន​បាន​បង់លុយ​ខែ​ទើប​សមត្ថកិច្ច​បង្ក្រាប​តែម្តង​។​ម្យ៉ាងទៀត​ឃ្លាំង​ឈើប្រណិត​ឈ្មោះ​វ៉ៃ​ទៅ​ពី​ស្រុក​អូ​ជុំ​ដល់​ឃុំ​កាចូន​មានផ្ទះ​នៅ​ឆ្វេង​ដៃមិន​បង្ក្រាប​និង​កន្លែង​ស្តុប​ឈើ​ខាងជើង​ផ្ទះជប់​ទប់ទី​១​ឃុំ​កាចូន​រថយន្តចូល​ដឹករា​ល់​យប់​រំខាន​ដំណេក​ប្រជាពលរដ្ឋ​ក៏​មិន​បង្ក្រាប​ផង​ឬ​កន្លែង​ទាំងនោះ​បង់លុយ​អស់ហើយ​។​

 

IMG-20170116-WA0137 IMG-20170116-WA0138 IMG-20170116-WA0136

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.