ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

រថយន្តហ្វត​របស់​អង្គ​ការបើករះ​បុក​បង្គោល​គល់​ស្ពាន​ស្រែពក​ថ្មី​ក្រឡាប់​ជាច្រើន​ត្រឡប់​អ្នកបើកបរ​នៅ​មាន​ជីវិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគីរី ៖ រថយន្តហ្វត​របស់អ​ង្គ​ការ​យូ​ណាយ​ធី​ត​វើល​ស្គូ​ល​(united world schools) បើក​រះ​បុក​បង្គោល​គល់​ស្ពាន​ស្រែ​ពក​ថ្មី​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ពី​លើ​ដងផ្លូវ ជា​សំណាងល្អ​ក្នុង​១​ពាន់​គ្រោះថ្នាក់​ដែល​អ្នកបើកបរ​នៅ​មាន​ជីវិត សង្ស័យ​ងងុយដេក ។ ហេតុការណ៍​នេះ​កើតឡើង​ប្រហែល​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៧​ចំណុច​គល់​ស្ពាន​ស្រែ​ពក​ថ្មី​(​ត្រើយ​ខាងកើត​)​ភូមិ​៣​ឃុំ​ស្រែ​អង្គ្រោ​ង ស្រុក​កូន​មុំ ខេត្ត​រតនគីរី​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​ហ្វ​ត​បើក​ក្នុង​ល្បឿន​មធ្យម ពី​លិច​ទៅ​កើត (​ពី​ខេត្ត​ស្ទឹងត្រែង​ចូល​មក​ខេត្ត​រតនគីរី​) ដល់​ចំណុច​ចុះ​ស្ពាន​រថយន្ត​ថែម​ល្បឿន​រ៉េ​ចង្កូត​ទៅ​ស្តាំ បណ្តាល​ឲ្យ​បុក​បង្គោល​ចំណាំង​ថ្លា​ត​គល់ស្ពាន ក្រឡាប់​ជាច្រើន​ត្រឡប់ ចូល​ស្នាមភ្លោះ​តែម្តង ។ ភ្លាមនោះ អ្នក​វើក​បរ​ហាក់បីដូច​ជា​សន្លប់ ដូច្នេះ​ពួគគាត់​ជា​អ្នក​ឃើញ​ហេតុការណ៍​ក៏​បាន​ទូរស័ព្ទ​នគរបាល​មកជួយ​យក​មនុស្ស​ចេញ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​លោក ហួន ផល្លា នាយប៉ុស្រ៍​រដ្ឋបាល​ស្រែ​អង្គ្រោង​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ​ដួង សុភ័ណ្ឌ ភេទ​ប្រុស​អាយុ ៣៩ ឆ្នាំ រង​របួសស្រាល របរ​ធ្វើការ​អង្គការ យូ​ណាយ​ធី​ត​វើល​ស្គូ​ល​(United World Schools) មាន​ទីលំនៅ​ក្រុង​បាន​លុង​ខេត្ត​រតនគីរី ។ ចំណែក​រថយន្ត​ម៉ាក់​ហ្វ​តពាក់​ស្លាក​លេខ​ភ្នំពេញ 2A I8365 ផ្ទុះ​ប៉ូង​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

​លោកនាយ​ប៉ុស្តិ៍​ស្រែ​អង្គ្រោង​បានបញ្ជាក់​ថា ជនរងគ្រោះ​ក្រោយពី​យក​ចេញពី​រថយន្ត​គាត់​និយាយ​បាន​ហើយ​គាត់​ថា គ្រាន់តែ​បែក​មុខ​បន្តិចបន្តួច ដោយសារ​មុត​កញ្ចក់​រថយន្ត​ប៉ុណ្ណោះ​នេះ ដោយសារ​ដេកលក់​១​ភ្លេត​ទើប​ចាប់​ហ្វ្រាំង​មិន​ទាន់ ។ ចំណែក​រថយន្ត​ខាង​អង្គការ​កំពុង​រក​រថ​យន្ត​ស្ទូច​យកទៅ​ជួសជុល​ដោយ​សុំ​ការអនុញាតិ​ពី​អធិការ​ស្រុក​កូន​មុំ ៕

 

IMG-20170116-WA0130 IMG-20170117-WA0017 IMG-20170116-WA0135 IMG-20170116-WA0132 IMG-20170116-WA0131

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.