ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

សង្ឃ​ខ្មែរ​៨​អង្គ លប​ចូល​ដោយ​ខុសច្បាប់ និង​ប្រព្រឹត្ត​ល្បែង​ស៊ីសង ត្រូវ​តម្រួត​ថៃ​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រទេស​ថៃ ៖  នៅ​ល្ងាច​ថ្ងៃទី ១៦  ខែ​មករា ឆ្នាំ​២០១៧  មាន​ប្រជាពលរដ្ឋ​ឃើញ  ​មាន​លោកសង្ឃ​ជាច្រើន​អង្គ​កំពុង​និមន្ត​បិណ្ឌបាត ខុស​ពី​សង្ឃ​ធម្មតា​ដូចជា​មាន​ការសង្ស័យ  គឺ​ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវ​លួង​ផែង  សង្កាត់​ឡត​ក្រា​ក់បាំង  ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន  ជិត​ទីក្រុង​បាងកក  ប្រទេស​ថៃ ក៏​រាយការណ៍​ជូន​តម្រួត​ថៃ​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម  កំលាំង​តម្រួត​ថៃ​បាន​នាំ​កំលាំង​ចុះ​ប្រតិបត្តិការ​ទៅកាន់​ទីតាំង​ខាងលើ  ដោយ​បាន​ពិនិត្យ​ឃើញជាក់ស្តែង  គឺ​មាន​ប្រះ​សង្ឃ​ចំនួន​៨​អង្គ​​បាននាំគ្នា​វាទ​វង់  នៅក្នុង​ព្រៃ​ក្បែ​ផ្លូវ  ដោយ​បាន​យក​ស្បង់​ជីពរ​ក្រាល​នៅ​ចំ​កណ្តាល​
​ដើម្បី​ប្រព្រឹត្ត​ល្បែង​ស៊ីស​ង  យ៉ាង​អនាធិបតេយ្យ ។​

​គ្រាន់តែ​ឃើញ​តម្រួត​ភ្លាម  ព្រះសង្ឃ​ទាំងអស់​បាន​នាំគ្នា​រត់គេច​រៀងៗ​ខ្លួន  ដើម្បី​ជៀស​​អោយ​ផុត​ពី​ការ​ចាន់​ខ្លួន  ប៉ុន្តែ​ក្រុម​តម្រួត​បាន​ធ្វើការ​ស្ទាក់​ចាប់​រហូត​បាន​ទាំងអស់ ទើប​​ដឹង​ថា​ព្រះសង្ឃ​ទាំងអស់​គឺជា​ជនជាតិខ្មែរ  ហើយ​ការ​លបចូល​ទៅ​ក្នុង​ទឹកដី​ថៃ  គឺ​គ្មាន​​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​នោះ​ឡើយ  ដោយ​នៅបេល​នោះ​ដែរ  តម្រួត​ថៃ​បាន​ដកហូត​នូវ​បៀ​​ចំនួន​មួយ​ហ៊ូ  ព្រម​ទាំង​ថវិកា​មួយចំនួន ។​

​សង្ឃ​ទាំងអស់​នោះ​មានឈ្មោះ ១. ឯម រឿង  ២. ឆាន់ សុីណា  ៣. ឆាន់ កៀ​ត  ៤. សុឹម សា​រៈ  ៥. ង៉ែត ផ្ល​យ  ៦. ឆាត់ កុត  ៧. ឈួន ប៊ុន​រិទ្ធ  និង​៨. ក្រេង ចិ​ត្រា ។ ដោយ​តម្រួត​ថៃ​បាន​ចោទប្រកាន់​លើ ២ ចំណុច  គឺ​ការ​ឆ្លងដែន ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់  និង​ការប្រព្រឹត្ត​ល្បែងស៊ីសង ខុស​នឹង​ផ្លូវ​ច្បាប់ ដោយ​នៅពេល​នោះ​ដែរ  កំលាំង​តម្រួត​ថៃ​បាន​នាំ​ព្រះសង្ឃ​ទាំងអស់ ទៅ​ប្រគល់អោយ​អង្គភាព​ធម្មការ​ដើម្បី​ធ្វើការ​ផ្សឹក និង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ  ចាត់ការ​តាម​និតិ​វិធី ៕

 

IMG-20170117-WA0033 IMG-20170117-WA0034 IMG-20170117-WA0035

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.