ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

បែកធ្លាយ​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​វ៉ឺ​ន​ស៊ៃ រកស៊ី​កាង​ឈើ​ខុសច្បាប់​និង​គំរាម​ពលរដ្ឋ​មិនឲ្យ​ទៅ​ក្បែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ បែកធ្លាយ​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​វ៉ឺ​ន​ស៊ៃ (​លោក​ឡាក់ សេង​ហ៊​ន​) រកស៊ី កាង​ឈើ​ខុស​ច្បាប់​តាម​មាត់​ទន្លេ​សេ​សាន្ត និង​គំរាម​ពលរដ្ឋ​មិនឲ្យ​ទៅ​ក្បែរ​ខ្លាំង​ស្តុប​ឈើ ទើប​ប្រជាពលរដ្ឋ​ហៅ​អ្នកសារព័ត៌មាន​ទៅ​ថត​យក​រូបភាព នៅ​ចំណុចឃ្លាំង​ក្បែរ​បន្ទាយ​អាវុធហត្ថ​ភូមិ​ហ្វាំង ឃុំ​ប៉ុង​ស្រុក​វ៉ឺ​ន​សៃ ខេត្ត​រតនគិរី​។​

​នៅ​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៧ លោក​ឡាក់ សេង​ហ៊​ន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​វ៉ឺ​ន​ស៊ៃ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នេះ មាន​អ្នកកាសែត​១​ចំនួន​ផ្សាយ​មិន​ពិត​កាល​ថ្ងៃទី​១៣​មករា​កន្លងមក​ដោយ​មិន​បាន​សួរ​រូប​លោក​ទេ ហើយ​រឿង​រូប​លោក​កាង​ឈើ​នេះ ក៏​ត្រូវ​លោក​គឹម រស្មី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​សួរនាំ​រូប​លោក​ផង​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ ៖ កាល​ថ្ងៃទី​១២ មករា ២០១៧ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បាន​ហ្វាំង​ឃុំ​ប៉ុង​ស្រុក​វ៉ឺ​ន​ស៊ៃ មាន​ការក្តៅក្រហាយ​ជា​ខ្លាំង​ពេល​ដើរ​ទៅ​ក្បែរ​ឃ្លាំង​ដាក់​ឈើ​របស់​លោក​ឡាក់ សេង​ហ៊​ន​ត្រូវគេ​ស្តីបន្ទោស​និង​ហាម​ឈប់​ដើរ​មក​ម្តុំនេះ​(​ឃ្លាំង​ឈើ​នេះ​មិន​បាន​ជួល​ដី​ម្ចាស់​គេ​ទេ​គឺ​ប្រើ​អំណាច​យក​ឈើ​មក​ដាក់​តែម្តង ដោយ​ធ្វើ​របង​ពន្ធ័​មិន​អោយ​ម្ចាស់​ដីដើ​ឆ្លងកាត់​ទុក​ដូចជា​កម្មសិទ្ធដី​ខ្លួន​ឯង​)​ទើប​ហៅ​អ្នកកាសែត​ទៅ​ថត​ឃ្លាំង​ឈើ​នេះ​។​

​ក្នុងករណីនេះ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​រតនគិរី អ្នកកាសែត​ទូរស័ព្ទ​ទៅ​ហៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ខាងលើ រូប​លោក​មិន​ហ៊ាន​បង្ក្រាប​ទេ ដោយ​ដឹងថា ជា​របស់​លោក ឡាក់ សេង​ហ៊​ន មេបញ្ជាការ​អាវុធហត្ថ​ស្រុក​វ៉ឺ​ន​ស៊ៃ​។​

​គួរ​បញ្ជាក់​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ រថយន្ត​ដឹកឈើ​ម៉ាក​ឡង់​គ្រីសឺ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2A8510​មាន​គ្នា​៣​នាក់ នៅតែ​ដឹកឈើ​បន្ត​ពី​វ៉ឺ​ន​ស៊ៃ ស្រុក​អូរ​ជុំ តាម​បឹង​កន្សែង​ចូល​មក​ក្រុង​បាន​លុង​ចែកចាយ​ទៅតាម​ឃ្លាំងរ​បស់​ពួកគេ ៕

 

IMG-20170116-WA0021 IMG-20170116-WA0023 IMG-20170116-WA0024

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.