ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

ឯកឧត្តម គោ ស៊ុំ​សារឿ​ត ចូលរួម​បិទ​ការប្រកួត​កីឡា​វាយ​សី ពានរង្វាន់​៧​មករា ប្រចាំឆ្នាំ​២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​តារាង​វាយ​សី ក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ ស្ថិតក្នុង​ភូមិ​៣ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ បាន​ធ្វើ​ពិធី​បិទ​ការប្រកួត​កីឡា​វាយ​សី ពានរង្វាន់​៧​មករា ឆ្នាំ​២០១៧ រវាង​ពូ​ល​A​និង​B ។

​ពិធី​បិទ​ការប្រកួត​កីឡា​វាយ​សី​នេះ មាន​ការចូលរួម ឯកឧត្តម គោ ស៊ុំ​សារឿ​ត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក ឯកឧត្តម លី សារី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បម្ទាយមានជ័យ និង​ជា​នាយសេនាធិការ និង​ក្រុមកីឡា​ចំនួន​៤០​នាក់ បាន​ចូលរួម​ផងដែរ​។

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​វាយ​សី​នេះ ឯកឧត្តម លី សារី បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​វាយ​សី ដណ្តើម​ពានរង្វាន់​៧​មករា នេះ​ផ្តួចផ្តើមឡើង​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ទីរអប់រំ​និង​កីឡា​ខេត្ត ក្នុង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​១៥ ខែ​មករា ឆ្នាំ​២០១៧ ដែល​មាន​កីឡាករ​ចូលរួម​២០​ក្រុម​ស្មើ​៤០​នាក់ មាន​២​ពូ​ល A និង B ។​

​ឯកឧត្តម លី សារី បាន​បញ្ជាក់ទៀតថា ក្នុង​រយៈពេល​ការប្រកួត​វាយ​សី​ចំនួន​២​ថ្ងៃនេះ ក្រុមកីឡា​នីមួយៗ​បាន​បញ្ចេញ​អស់ពី​សមត្ថភាព កម្លាំងកាយ​ចិត្ត និង​បច្ចេកទេស ទេពកោសល្យ​ដែល​ខ្លួន​មាន​និង​ប្រកបដោយ​ក្រមសីលធម៌​ទៀតផង​។​

​ឯកឧត្តម លី សារី បាន​បញ្ជាក់ទៀតថា ក្នុងនោះ​អាជ្ញាកណ្តាល​ក៏​បាន​ប្រកាន់​នូវ​គោលការណ៍​យុត្តិធម៌ អព្យាក្រិត្យ​មិន​លំអៀង​ប្រកបដោយ​តម្លាភាព ។​

​ក្នុងនោះដែរ​ឯកឧត្តម លី សារី បាន​ធ្វើ​ការអំពាវនាវ​ដល់ យុវជន យុវនារី សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ចូលរួម​លេង​កីឡា​អោយបាន​គ្រប់ៗ​គ្នា ក្នុង​គោលបំណង​ទ្រទ្រង់​សុខភាព​ផ្លូវកាយ​ផ្លូវចិត្ត ដើម្បី​រីកលូតលាស់​ផ្នែក​សតិបញ្ញា​និង​ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន​ទៀតផង​។

​លើសពីនេះទៅទៀត យុវជន យុវនារី សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​ក្នុង​ចលនា​សង្គម រួមគ្នា​ធ្វើ​អំពើ​ល្អ និង​សកម្មភាព​កីឡា​សំដៅ​ប្រែក្លាយ​ទៅ​ជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព សមត្ថភាព និង​មាន​គុណធម៌ សម្រាប់​ការ​អភិវឌ្ឃន៍​សង្គម​និង​ក្លាយ​ជា​ទំពាំង​ល្អ​សម្រាប់​បន្តវេន​ប្រទេស​ជាតិ​ទៀត​ផង​។ លោក​លី សារី បាន​បញ្ជាក់ទៀតថា ក្រោយ​ពី​ការប្រកួត​កីឡា​វាយ​សី អស់ពី​សមត្ថភាព​មាន​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ​ពានរង្វាន់​៧​មករា​ទទួល​បាន​លេខ​១​ពូ​ល​A​បាន​ទៅ​លើ​ក្រុម​លោក សៀ គី​រី​រាជ និង​លោក ប៊ុត អច្ឆរិ​យ៉ា លេខ​២ បាន​ទៅ​លើ​ក្រុម​លោក​ឧត្តមសេនីយ៍ វង្ស ធី និង​លោក​ជួន សុភា​។

​ពូ​ល​B​លេខ​១​បាន​ទៅ​លើ​ក្រុម​សហភាព​ស​ព័ន្ធ​យុវជន​ម្ពុ​ជា​គឺ កញ្ញា ពាក់ សិឡា (​ហៅ កញ្ញា បូ បូ​) និង​លោក​នួន សុ​វណ្ណា​រ៉េត​លេខ​២​បាន​ក្រុម​លោក ទ្រី គឹម​ស៊ៀ និង​លោក​លី សេង​៕

 

IMG-20170116-WA0099 IMG-20170116-WA0098

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.