ខេត្តក្រចេះ ៖ ប្រជាពលរដ្នដែលរកស៊ី ដឹកជន្លង់ម្រេចបានត្អូញត្អែថា រកស៊ីមិនសូវកាក់កបទេ រកស៊ីយូៗទៅ កាន់ តែជំពាក់គេច្រើនទៅ ដោយសារតែពួកសមត្ថកិច្ចដូចជា ប៉ូលីល បេអឹម មេព្រៃ ដែលឈរជើងតាមដង ផ្លូវ ជាតិ លេខ៧ គឺក្នុងស្រុកស្នួល និងស្រុកមេមត់ តែងតែគំរាមកំហែង ជំរិតទារប្រាក់ពួកគាត់ច្រើនៗ និង បានប្រើពាក្យ សម្តីអសុរស មកលើពួកគាត់ ដូចឆ្កែ ដូចឆ្មារ អញ្ចឹង ។
ពួកគាត់បានបញ្ជាក់ថា ជន្លង់ម្រេចមួយ ឡាន សុំាំងយ៉ុង ទូរីស រត់ការអស់៧០ , ៨០ , ទៅ ១លានរៀល បើសិនជាជួបសមត្ថកិច្ច តាមដងផ្លូវជាតិ លេខ៧ ក្នុងទឹកដីស្រុក ស្នួលខេត្តក្រចេះ និងស្រុកមេមត់ខេត្តត្បូងឃ្មុំ។
ប្រជាពលរដ្នម្នាក់ សូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កាលពីមុន មានអ្នកកាសែតច្រើន កាក់គ្រាន់បើតែ ដល់ពេលបច្ចុប្បន្ន គ្មានអ្នកកាសែតតាមដងផ្លូវ បែរជាឡើងចាង ពួកប៉ូលីស ប៉េអឹម មេព្រៃទៅវិញ។ពួកគាត់ បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងស្រុកស្នួល មានឈ្មោះគឿន ជាប៉ូលីសពូកែដេញជាងគេ និងឈ្មោះ ម៉ាន់ ជាប៉េអឹមនៅមុខការ៉ាស់ ក្រុមហ៊ុនចម្ការកៅស៊ូស្នួល ។
ដោយសារតែពួកប៉េអឹម ដេញជំរិតទារលុយ ច្រើនពេក ពួកគាត់ខំបើករត់គេច បើរត់គេចមិនរួច ពួកគេស្ទាក់ចាប់បាន និងត្រូវអស់ឡាន ដែលពួកគាត់ ចងការពីធនាគារមកទិញ។
ហើយពួកនោះនិយាយក្រឡូវៗថា មិនបាច់តថ្លៃច្រើនពេកទេ បើមិនចំណេញ រកស៊ីមិនកើត ឈប់រកស៊ីទៅ មានអាខ្លះនិយាយធ្វើភ្នែកលៀនៗ គួរឲខ្លាចដូចជាប៉ូលីសគឿន បេអឹមម៉ាន់ បេអឹមស្នាក់ការ ៧០២ បក្សពួក គ្រួសារនិយម និងប៉េអឹមស្រុកមេមត់ថាមាន បី ស្ថាប័នទី១ បេអឹមស្រុក ទី២ អាក្តិតទយ ប្រើសណ្ណានប៉េអឹម ថាយកឲអធិការស្រុកមេមត់និង ទី៣ ឈ្មោះគុន ប៉េអឹមភ្នែកលៀន ទារ៧០០០០រៀល រីឯប៉េអឹម៧០២ទារ ឡើង៦០០០០រៀល ទៅ៧០០០០រៀល ក្នុងឡានដឹកជន្លង់មួយឡាន សុំាំងយ៉ុងឬតូរីស។
ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្នដែលរកស៊ីតូចតាច សូមអំពាវនាវទៅឧត្តមសេនីយ៍ នេត សារឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃ ប្រទេស ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធាខេមរភូមិន្ទ ឯកឧត្តម អ៊ុករ៉ា ប៊ុន រដ្នមន្ត្រីក្រសួងរុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ឆេង គឹម ប្រតិភូរាជរដ្នាភិបាល ទទួលបន្ទុកព្រៃឈើ និងជាពិសេស ឯកឧត្តម ស ខេង ឧបនាយករដ្នមន្រី្ត និងជារដ្នមន្ត្រីក្រសួងមហាផ្ទៃ សូមជួយអន្តរាគមន៍ ទៅមន្ត្រីថ្នាក់ក្រោម ដើម្បីបន្ធូរបន្ថយកុំឲគំរាមកំហែង ប្រើពាក្យសម្តីអសុរស មកលើពួកគាត់ហួសហេតុ ពេក ជាពិសេសពួកអស់លោក ដែលឈរជើងក្នុងស្រុកស្នួល ខេត្តក្រចេះ និងស្រុកមេមត់ខេត្តត្បូងឃ្មុំ។
ពួកគាត់សង្ឃឹមយ៉ាងមុតមាំថា ក្រោយពីឯកឧត្តម ដែលពាក់ព័ន្ធខាងលើ ពិតជាជួយអន្តរាគមន៍ដល់ពួក គាត់ជាក់ជាពុំខាន ។ សូមជូនពរឲ្យឯកឧត្តម មានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យគ្រប់ភារកិច្ច ដែលរដ្នាភិបាលប្រគល់ជូន៕



