ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

លោក ហ៊ុន សុខា ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ បាន​ឧបត្ថម្ភ​ដល់​លោក​ជា​សត្រា​ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​” ដែល​កំពុង​មាន​ជំងឺ​យ៉ាង​ធ្ងន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក ជា ស​ត្រា ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​” (បច្ចុប្បន្ន​មាន​ជំងឺ​ជា​ទម្ងន់​) ​ជំងឺលើសឈាម​កំពុង​សំរាក​ព្យាបាល​ស្ថិតក្នុង​ស្ថានភាព​ក្រីក្រ​ខ្វះ​លុយ​ ខ្វះ​កាក់​ព្យាបាល ។ ប៉ុន្តែ​លោក​ត្រូវបាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​ដឹកនាំ​ ​ដោយ​លោក​ហ៊ុន​សុខា​បាន​ទៅ​សួរសុខទុក្ខ ព្រមទាំង​ឧបត្ថម្ភ​ប្រាក់​ចំនួន​១០០​ដុល្លារ​អាមេរិក ។

​ក្នុងនាម​លោក ជា ស​ត្រា ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​”​ដែល​ជា​អ្នកកាសែត​ម្នាក់​ព្រមទាំង​ ក្រុមគ្រួសារ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ ​ហ៊ុន​ សុខា ​ប្រធាន​ក្លឹប​អ្នកកាសែត​ឯករាជ្យ​សូម​ប្រសិទ្ឋពរ​ដល់​ក្លឹប​អ្នកកាសែត​ ឯករាជ្យ​ទទួល​នូវ​ជោគជ័យ​ជា​បន្តបន្ទាប់​ក្នុង​ តំណាល​ការ​ក្លឹប​របស់ខ្លួន ។ ជាងនេះទៅទៀត លោក ជា ស​ត្រា ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​”​ក៏​សូម​លើកដៃ​អង្វរករ​ដល់​មិត្ត​អ្នកកាសែត​ ទាំងអស់​ជួយ​ដល់​រូប​លោក​ផង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក ជា ស​ត្រា ចាងហ្វាង​កាសែត​“​ខ្មែរ​ថ្មី​”​ដែល​ឥឡូវនេះ​លោក​មាន​អាយុ​ជិត ៨០​ឆ្នាំ ទៅហើយនោះ បាន​ធ្វើ​ការអំពាវនាវ​យ៉ាងទទូច​ទៅ​ដល់​សប្បុរសជន​ទាំងអស់ ពិសេស​គឺ​មិត្តភក្តិ​ជា​អ្នកកាសែត​ជំនាន់ មុន​និង​ជំនាន់ ក្រោយ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​រូបលោក​ដែល​កំពុង​រស់នៅ​យ៉ាង​កណ្តោចកណ្តែង​បំផុត​ តែម្នាក់ឯង ។​

​ថ្លែង​ប្រាប់​សារពត៌មាន​មុន​នេះ​បន្តិច​លោក ជា ស​ត្រា បានបញ្ជាក់​ថា “​ខ្ញុំ​កំពុងតែ តែលតោល ខ្លាំងណាស់ ក្នុងតំណាក់កាល​ជីវិត​ចុងក្រោយ​នេះ​” ។​
​លោក​មានប្រសាសន៍​ទាំង​ទឹក​មុខស្ងួត​ថា “​ពេលនេះ​ខ្ញុំ​គ្មាន​ប្រពន្ធ គ្មាន​កូន គ្មាន​ទីលំនៅ និង​ខ្វះខាត​សព្វបែបយ៉ាង សូម្បីតែ​មាន​ជំងឺ​ក៏​គ្មាន​ថវិកា​សម្រាប់​ទិញ​ថ្នាំសង្កូវ​ដែរ​” ។​

​លោក ជា ស​ត្រា បាន​បន្តថា “​សព្វថ្ងៃនេះ ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ត្រដររស់​តាមរបៀប​ឯកោ​ប៉ុណ្ណោះ ព្រោះ​ខ្ញុំ​មិនដឹង​ជា​ទីពឹង​អ្នកណា​ឡើយ​…​មានតែ​សង្ឃឹម លើ​សប្បុរសជន និង​មិត្តភក្តិ​អ្នកកាសែត​ជំនាន់​មុន និង​ជំនាន់​ក្រោយៗ​នេះ​តែម្តង សម្រាប់​ឆាក​ជីវិតចុងក្រោយ​” ។​

​ចាងហ្វាង​កាសែត “​ខ្មែរ​ថ្មី​”​ដ៏​គួរឲ្យ​អាណិត​រូបនេះ បាន​លើកដៃ​សំពះ​អំពាវនាវ​យ៉ាងទទូច​ទៅដល់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​សុំ​ក្តី​មេត្តា​ជួយ​រូបលោក​ដែល​មាន​វ័យ​ចាស់ជរា​ឲ្យ​ចាក​ផុត​ពី​ភាព ​ទុរគ៌តផង ។ សូមបញ្ជាក់​ថា លោក ជា ស​ត្រា គឺជា​អ្នកកាសែត​ជើង​ចាស់​មួយ​រូប​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ ។​
​ក្រោយ​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ លោក ជា ស​ត្រា បាន​បង្កើត​កាសែត​មួយ​ឈ្មោះ “​អ្នក​នាំសារ​ថ្មី​”​ព្រមទាំង ជួយ​បណ្តុះបណ្តាល​អ្នកកាសែត​ថ្មីៗ​ជាច្រើន​នាក់​ថែម​ទៀត ។ ប៉ុន្មាន​ឆ្នាំ​មុន​នេះ លោក ជា ស​ត្រា បាន​ប្តូរ​ឈ្មោះ កាសែត​ពី “​អ្នក​នាំសារ​ថ្មី​”​មកជា​“​ខ្មែរ​ថ្មី​”​វិញ ។​

​លោក ជា ស​ត្រា បាន​មានប្រសាសន៍ថា “​ខ្ញុំ​សង្ឃឹមថា ព័ត៌មាន​នេះ នឹង​បាន​ជ្រាប​ទៅដល់ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ហើយ​ឯកឧត្តម ពិតជា​ជួយ​ខ្ញុំ​មិន​ខាន ព្រោះ​ខ្ញុំ​ទ័លច្រក​ហើយ​”​។​

​ប្រសិនបើ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ចាប់អារម្មណ៍​និង​មាន​បំណង​ជួយ​រំលែក​ទុក្ខវេទនា​របស់ លោក ជា ស​ត្រា នោះ សូម​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លោក​ផ្ទាល់ ដែលមាន ០១៧ ៥៩៧ ៨៧៧ ៕​

2015_01_23kl

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.