ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​ប្រជាពលរដ្ឋ​រិះគន់ អគ្គីសនី​កម្ពុជា បន្ទាប់​ពី​បំរើ​សេវាកម្ម​យឺតយ៉ាវ​និង​ទារ​លុយ​ក្រោយ​ភ្ជាប់​ចរន្ត​ភ្លើង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញៈ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​បង្ហាញ​ទស្សន​ផ្ទាល់​ខ្លួន​ថា ពួក​គាត់​មិនសូវ​ជា​ពេញចិត្ត​មន្ត្រី​អគ្គស​នី​ ប៉ុន្មាន​ទេ បន្ទាប់​ពី​បំរើ​សេវាកម្ម​យឺតយ៉ាវ ក្នុងការ​ត​ប្រព័ន្ធ​ចរន្ត​អគ្គស​នី​ម្តងៗ​នៅពេល​ដែល​ភ្លើង​ដាច់ ។​

​ប្រជាពលរដ្ឋ​រស់​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បានលើកឡើង​ម្នាក់​ម្តងៗ​ក្នុង​វេទិការ​សាធារណ​:​នា​ព្រឹក​ថ្ងៃ​១៩​មករា ២០១៥ ក្នុង​សាលប្រជុំ​សាលាខណ្ឌ​សែន​សុខ ថា ក្រៅពី​សេវាកម្ម​យឺតយ៉ាវ​មន្ត្រី​អគ្គីសនី​ខ្លះ​ក៍​ទារ​លុយ​ប្រជាពលរដ្ឋ​ផងដែរ​នៅពេល​ភ្លើង​ដាច់​សំ​ត​ភ្ជាប់​ឡើងវិញ ។​

​ប្រជាពលរដ្ឋ​បាន​បន្តរ​ថា  បញ្ហា​អគ្គស​នី​ជា​បញ្ហា​ប្រឈម​ប្រសិនបើ​សេវាកម្ម​យឺតយ៉ាវ ។ អគ្គីសនី​មាន​ភាពរអាក់រអួល ភ្លើង​ឧស្សា​រហ៍​ដាច់​ញឹកញាប់​និង​កុងទ័​រ​ឧស្សារហ៍​ឡើង​គីឡូវ៉ាត់ ។ ការលើក​ដោយ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​សែន​សុខ​បែបនេះ គ្រា​ដែល​អគ្គស​នី​កម្ពុជា​ចាប់ផ្តើម​កែទម្រង់​រចនាសម្ព័ន្ធ​តាម ប្រសាសន៍​លើកឡើង​របស់​រដ្ឋាភិបាល ។  ​រដ្ឋាភិបាល​បាន​លើកឡើង​ហើយ​ថា  អាជា្ញធ​អគ្គីសនី​ត្រូវតែ​គិតគូ​ពី​បណ្តាញ​ត​ចរន្ត​ភ្លើង​ដល់​ផ្ទះ​ជួល​របស់ កម្មករ​នៅ​ទូទាំង​រាជធានី ខេត្ត​ពិសេស​ក្រុងភ្នំពេញ ។​ ​ចំពោះ​ផ្ទះជួល​របស់​កម្មករ​ជាង​៣​ម៉ឺន បន្ទប់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ប្រើ​អស់​ក្រោម​៥០​គីឡូវ៉ាត់ ម៉ោង​ក្នុង មួយខែៗ ។​

​អាជា្ញធ​ខណ្ឌ​សែន​សុខ ដែល​មាន​លោក លី សា​វេត ជា​អភិបាល​ខណ្ឌ​បាន​ឆ្លើយតប​ថា  អាជា្ញធ​និង​ចុះ​ស្រង់​ស្ថិតតិតាម​ផ្ទះជួល​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ បន្ទាប់​ពី​ស្នើរ​សំ​ឱ្យ​ប្រជាពលរដ្ឋ​មក​ធ្វើ​ច្បាប់​ទម្លាប់​ឱ្យបាន​ត្រឹមត្រូវ ។ ការធ្វើ​ច្បាប់​នោះ​គឺ​សំដៅលើ​
​ការរត់​ឯកសារ​លិខិតស្នាម​ចំនួន​បន្ទប់​របស់​ខ្លួន​ដែល​ជួល​ទៅឱ្យគេ​មក​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ដើម្បី​ឱ្យ​ម្ចាស់​ផ្ទះជួល​បង់​ថវិការ​ចូល​រដ្ឋ​ក្នុង​មួយ​បន្ទប់​៥០០០​រៀល​ក្នុង​រយះពេល​១​ឆ្នាំ ។​

​លោក អ៊ឹម សុផាន់ មន្ត្រី​អគ្គីសនី​កម្ពុជា បាន​និយាយថា​អគ្គីសនី​កម្ពុជា​និង​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​តាម​ផ្ទះ​ជួល​របស់​ប្រជាពលរដ្ឋ​ប្រសិនបើ​ការ​ត​ប្រព័ន្ធ​ភ្លើង​ទៅតាម​លក្ខណ​:​បច្ចេកទេស​ត្រឹមត្រូវ​អគ្គីសនី​កម្ពុជា​មាន​ការឯកភាព ប៉ុន្តែ​បើ​កា​រតភ្លើង​ឬ​ដាក់កុងត័​រនោះ​មិន​មាន​បច្ចេកទេ​ស​ត្រឹមត្រូវ​អគ្គីសនី​កម្ពុជា​និង​រុះរើ​ចេញ ហើយ​បំពាក់​កុងទ័​រថ្មី​របស់​រដ្ឋ ។​

​លោក អ៊ឹម សុផាន់ មិន​បាន​ឆ្លើយតប​ទៅ​និង​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ ជុំវិញ​ការ​ចោទថា អគ្គីសនី​កម្ពុជា​មាន​ការ​គុណ​លុយ​លើស​ចំនួន​កំណត់ នៅពេល​ប្រព័ន្ធ​កុងទ័​រ​គីឡូវ៉ាត់ម៉ោង​មិន​ដំណើរការ ។​

​មិន​ថា​តែ​បញ្ហា​អគ្គីសនី​ប៉ុណ្ណោះ​ទេ ដែល​រង​នូវ​ការរិះគន់ សូម្បី​បញ្ហា​សំរាម​ក៍​ត្រូវបាន​រិះគន់​ដោយ​ប្រជាពលរដ្ឋ​ស្រដៀង​គ្នា​ផង​ដែរ  ​​ពោល​​គឺ​អគ្គីសនី​តែងតែ​គិតលុយ​បូក​បញ្ចូល​ជាមួយ​និង​សេវាកម្ម​ប្រមូល​សំរាម ទោះបី​ប្រជាពលរដ្ឋ​មិន​មាន​សំរាម​ឬ​សំរាម​តិចតួច​ក៍ដោយ ។  ​បញ្ហា​នេះ​ហើយ​ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចោទ​អគ្គីសនី​និង​ក្រុមហ៊ុន ស៊ិន​ទ្រី ថា មិនបាន​បំរើ​សេវាកម្ម​ទាន់ពេល ៕

Wat-160116

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.