ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត នៅ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ស្រុក​ព្រះស្តេច​ធ្វើ​សកម្មភាព​ប្រមូល​លុយ ដូច​កុងត្រូលជជុះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍ បានឱ្យដឹងថា ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ត​នេះ ចាប់ផ្តើម​ដំណើរការ នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៥ ប៉ុន្តែ​អ្វី​ដែល​កត់សម្គាល់​នោះ គឺ​មិន​ឃើញ មាន​ស្លាក​សញ្ញា និង​អក្សរ​ថ្លឹង​រថយន្ត​លើស​ទម្ងន់ ដូច​មុន​នោះទេ ដោយ​គ្រាន់តែ​ឃើញ ក្រុមមន្ត្រី ៤​ទៅ​៥ នាក់ ខ្លះ​ដោះអាវ​ស្លៀក​ខោជើងវែង ដេក​ក្នុង​អង្រឹង និង​ឃើញ​មាន​រថយន្ត ដឹកទំនិញ ដឹក​ស្រូវ ដឹក​ខ្សាច់​លើស​ទម្ងន់ មក​ឈប់​ត្រៀម​ត្រា ចូល​ទៅ​បង់លុយ ឱ្យ​ក្រុម​មន្ត្រី​នោះ ដោយ​មើល​ទៅ​តាម ឡាន​ដឹក​ទំនិញ​តូចធំ ហើយ​ឱ្យ​បង់លុយ តាម​តែ​មាត់ ទៅ​តាម​ហ្នឹង​ដែរ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក៏ដូចជា មន្ត្រី​នៅ​ខេត្ត​ព្រៃវែង បានឱ្យដឹងថា ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត ដែល​គេ​ហៅថា កុងត្រូលជជុះ ស្ថិត​នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ចេក ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​ចាប់ផ្តើម​ចេញ​មុខ ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ ដើម្បី​ប្រមូល​លុយ និង​កោសរូស ក្រុម​អ្នករកស៊ី​ដឹកទំនិញ និង​ឈ្មួញ​ដឹក​ទំនិញ​លើស​ទម្ងន់ ចង់​ខ្លាំង​ជាង​មុន​ទៅទៀត ខណៈ​ដែល​ជញ្ជីង​ចល័ត ថ្លឹង​រថយន្ត​មួយ​នេះ បាន​ផ្អាក​សកម្មភាព ជិត​កន្លះ​ឆ្នាំ​។

​សេចក្តីរាយការណ៍​បាន​បន្តថា ចំពោះ​មន្ត្រី​ដែល​ប្រចាំការ នៅ​កន្លែង​ថ្លឹង​រថយន្ត​នោះ គឺ​មាន​មន្ត្រី​សាធារណការ ខេត្ត​ព្រៃវែង សហការ​ជាមួយ មន្ត្រី​មកពី​ក្រសួង និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​មាន អ្នកគ្រប់គ្រង​ម្នាក់​ឈ្មោះ អា​ត ជា​អ្នកមើលការខុសត្រូវ និង​ជា​អ្នក​ក្តោប​ចំណូល និង​ចំណាយ​ផងដែរ ។ កត្តា​នេះ​ហើយ ទើប​បង្ក​ឱ្យ​ផ្លូវ​មួយចំនួន ខូចខាត​ខ្ទេចខ្ទី ដោយសារ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ លើស​ទម្ងន់​ទាំងនោះ ហុច​តែ​លុយ​ទៅ​ឱ្យ មន្ត្រី​ដែល​ប្រចាំការ នៅ​ទីតាំង​ជញ្ជីង​នោះ ហើយ​បន្តដំណើរ បាន​ដោយរ​លួ​ន ៕

2015_01_21 2015_01_21 (2)

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.