ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

មេ​ឈ្មួញ ស្រី​ល័ក្ខ សកម្ម​ដឹក​ឈើប្រណិត ទៅ​លក់​នៅ​វៀតណាម តាម​ច្រក​អូរយ៉ាដាវ សមត្ថកិច្ច​ទទួលបាន លាភសក្ការៈ​គ្រប់ៗ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី ៖ ជាក់ស្តែង​កាលពី ព្រឹក​ព្រលឹម ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៥ ឈ្មួញ​រូបនេះ បាន​ដឹក​ជញ្ជូន​ឈើ​ប្រណិត ចេញពី​ក្រុង​បាន​លុង ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អន្តរជាតិ ដោយ​ប្រើប្រាស់​រថយន្ត ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9372 ផ្ទុក​ឈើប្រណិត​ពេញ​រថយន្ត ពុំ​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ បណ្តោយ​អោយ​ឈ្មួញ​រូបនេះ ដឹកជញ្ជូន​យ៉ាង​រលូន ជា​រៀងរាល់ថ្ងៃ ដោយ​ផ្គើន​ទៅ​នឹង​ការ​រឹតបន្តឹង របស់​រាជរដ្ឋាភិបាល​។

​ទោះ​បី​ជា​បច្ចុប្បនេះ ក្នុង​ខេត្ត​រតនគិរី មាន​សមត្ថកិច្ច ដ៏​ច្រើន​ស្អេកស្កះ យាម​បណ្តាក់​គ្នា​ដូច​ខ្យង តាម​ដងផ្លូវ​ចាំ​ចាប់​បង្ក្រាប បទល្មើស​ព្រៃឈើ​ក៏​ដោយ ប៉ុន្តែ​គេ​តែងតែ​ឃើញ សកម្មភាព​ដឹកឈើ​ប្រណិត របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ម្នាក់​ឈ្មោះ ស្រី​ល័ក្ខ គ្មាន​ញញើត​និង​សមត្ថកិច្ច ឬ​ច្បាប់​ទម្លាប់ អ្វី​នោះឡើយ ព្រោះតែ​ឈ្មួញ​រូបនេះ ចេះ​ចាយលុយ ទិញ​ទឹកចិត្ត មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។

​ដោយឡែក លោក សេង យូ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ក្រុង​បាន​លុង មិនអាច​ទាក់ទង​បាន​ទេ​ដោយសារ ទូរស័ព្ទ​ចុច​ពុំ​ចូល​។ បើ​តាម​ប្រភព​ផ្សេងទៀត បាន​ខ្សិប​ប្រាប់ អ្នកយកព័ត៌មាន​ថា ដោយសារ​ឈ្មួញ​រូបនេះ ប្រមូល​ទិញ​ឈើ​ប្រណិត និង​ដឹកជញ្ជូន​ទៅ​លក់ នៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន​ជា​រៀងរាល់ថ្ងៃ​  ដោយសារ​សមត្ថកិច្ច ជំនាញ​ពាក់ព័ន្ធ​ទាំងនោះ បាន​ទទួល​លាភសក្ការៈ ជា​រៀងរាល់​ខែ ពី​ឈ្មួញ​ខាងលើនេះ ប្រសិនបើ​ឈ្មួញ​រូប​ណា មិន​បាន​បង់​ខែ ទើប​សមត្ថកិច្ច​ចាប់​បង្ក្រាប យក​ស្នាដៃ បង្អួត​ថ្នាក់លើ ៕

2015_01_21 (1)

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.