ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

លោក​មេ​គុក ភិន យ៉ាន និង​លោក យ៉េន ឆៃ ជា​អ្នក​កាង​ឱ្យ​ឈ្មួញ​រកស៊ី​ដឹក​ឈើ​ខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ ៖ ជាក់ស្តែង​នៅ​វេលា​ម៉ោង ៥​រសៀល​ថ្ងៃ ទី​១៧ ខែ​មករា ឆ្នាំ​២០១៥ គេ​ឃើញ​រថយន្ត ម៉ាក​យី​ឌុប​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ចាម 3A- 2759 ដែល​បាន​ផ្ទុក​ឈើ​ពេញប្រៀប ធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ PR ១៧៤ ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ឆ្ពោះទៅ​ខេត្ត​ឧត្តមានជ័យ បន្ត​យកទៅ ចែកចាយ នៅ​ខេត្ត​បន្ទាយមានជ័យ បាន​លោក យ៉េន ឆៃ និង​លោក ភិន យ៉ាន អះអាងថា គាត់​បាន​រត់ការ បង់លុយ​ឱ្យ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ អស់ហើយ​។
​មានការ​បញ្ចាក់​ផងដែរ​ថា ចាប់តាំងពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៥ រហូតមកទល់​ពេលនេះ លោក ភិន យ៉ាន និង​លោក យ៉េន ឆៃ បាន​រត់​ការ​ឱ្យ រថយន្ត​ដឹកឈើ៎​អត់​ច្បាប់ ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ចំនួន​៨ គ្រឿង សុទ្ធតែ​រថយន្ត​យី​ឌុប​ខ្នា​ត​យក្ស ដែល​មាន​ប្រវែង ១២​ម៉ែត្រ ។

​ប្រភព​ព័ត៌មាន​ឱ្យដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅ​ខេត្ត​ឧត្តរមានជ័យ បាន​កើតមាន​ជា​ហូរហែ ដោយសារ​លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ ខេត្ត​ឧត្តរមានជ័យ និង​លោក យ៉េន ឆៃ ជា​អ្នក​ចេញ​មុខ​រត់ការ បង់លុយ​ឱ្យ​សមត្ថកិច្ច​នៅ​តាម ដងផ្លូវ ឡើង​ស​ដុះ​ស្លែ​ទៅហើយ ពោល​គឺ​គ្រប់​ឡាន​ដឹក​ឈើ​ខុសច្បាប់ ដែល​លោក ភិន យ៉ាន និង​លោក យ៉េន ឆៃ ចេញមុខ​រត់ការ គ្មាន​សមត្ថកិច្ច​ណា​ម្នាក់ ថ្លើមធំ​ហ៊ាន​ប៉ះពាល់​ឡើយ​។

​ផ្ទុយទៅវិញ បើ​គិត​ពី​បរិមាណ​ឈើ​វិញ គឺ​មិន​ក្រោម​ពី ៤០០​ម៉ែត្រគូប​ឡើយ ពី​ព្រោះ​ក្នុង​មួយ​រថយន្ត អាច​ផ្ទុក​បាន ៥០​ម៉ែត្រគូប​ឡើង ហើយ​សកម្មភាព​ទាំងអស់នេះ កើតមាន​ជាច្រើន​ឆ្នាំ​មកហើយ មិនដែល​ឃើញ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ បង្ក្រាប​ឡើយ​។ លោក ភិន យ៉ាន ដែល​ជា​ប្រធាន​ពន្ធនាគារ ខេត្ត​ឧត្តមានជ័យ បាន​ឱ្យ​អ្នកយកព័ត៌មាន​ដឹងថា គេ​បាន​ឱ្យ​លោក​រត់ការ​ផ្នែក​សមត្ថកិច្ច ដើម្បី​យក​លុយ មក​កសាង​អង្គភាព ហើយ​ចំណែក​លោក យ៉េន ឆៃ រត់ការ​ផ្នែក ស្ថាប័ន​សារព័ត៌មាន​។​

​សារព័ត៌មាន​យើង​ពុំ​សុំ​ការទាក់ទង​ទៅនឹង​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​ឧត្តរ​មានជ័យ​បាន​ទេ នៅពេលនេះ ៕

Filed in: សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.