ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​លោក លី ឈី​វ អនុប្រធាន​ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ​ដ៏​មហិមា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​កំពត​ក៏ដូចជា ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ទឹងក្រែវ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ទឹកឈូ ខេត្ត​កំពត បានឱ្យដឹងថា មេ​ឈ្មួញ​កាប់បំផ្លាញ​ព្រៃឈើ និង​ជួញដូរ​ឈើ​យ៉ាងសកម្ម​ក្នុង​ខេត្ត​កំពត ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ ។​

​ដោយឡែក ថ្មីៗ​នេះ អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ,​អង្គការ​ការពា​ព្រៃឈើ​សត្វព្រៃ និង​បរិស្ថាន និង​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សុខា ប្រធាន​ក្រុមការងារ​, លោក ទូច ណូ​រ៉ា​, លោក បឿ​ង រដ្ឋា បាន​ចុះ​ទៅ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះមុន្នីវង្ស ឃើញថា មាន​ការកាប់បំផ្លាញ​ព្រៃឈើ​យក​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ ដែល​មាន​អភិបាលស្រុក និង​លោក​អភិបាលរង​ខេត្ត​កំពត​មួយរូប នៅ​ពីក្រោយ​ខ្នង​ក្នុង​ការកាប់បំផ្លាញ​នេះ គឺ​ស្ថិតនៅ​ចំណុច​ស្ទឹង​កែវ ត្រពាំង​ភ្លាំង អង្គការ​យើងខ្ញុំ និង​បណ្តាញ​សម្ព័ន្ធ​សារព័ត៌មាន ក្លឹប​អ្នកកាសែត​ឯករាជ្យ និង​សមាគម​ឃ្លាំមើល​ពុំ​ទាន់​សុំ​ការបំភ្លឺ​ពី​លោក អភិបាលស្រុក​ទឹកឈូ អភិបាល​ស្រុក​ឈូក​បាន​ទេ ព្រោះ​ពុំ​ស្គាល់​លេខ ។ ម្យ៉ាងវិញទៀត អង្គការ​ទាំងអស់ ដែល​ចុះ​ឃ្លាំ​មើល​នោះ​បាន​ឃើញ​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាងខ្លាំង​ពី​មេ​ឈ្មួញ​មហាអំណាច លី ឈី​វ អនុប្រធាន​ការិយាល័យ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ដោយ​ឈ្មោះ​នេះ​យក​តួនាទី បំផ្លាញ​ធនធានធម្មជាតិ ដោយ​ឈ្មោះ លោក អ៊ូ ហៃ អតីត​ស្នងការ​ខេត្ត​កំពត មក​គំរាម​សមត្ថកិច្ច ។​

​ជាក់ស្តែង​នៅ​ថ្ងៃទី ១២ ខែ​មករា ឆ្នាំ​២០១៥ ក្រុម​អង្គការ​អភិរក្ស​ព្រៃឈើ និង​អភិវឌ្ឍ​ធនធានធម្មជាតិ ដឹកនាំ​ដោយ​លោក ពេ​ជ គឿន ប្រធាន​ស្នាក់ការ​អង្គការ​ខេត្ត​កំពត បាន​ចុះ​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ បាន​ប្រទះ ឃើញ​ឈើ​អារ​ចំនួន​ជាង ១៧​ម៉ែត្រគូប ភូមិ​ត្រពាំង​កក់ ឃុំ​ស្ទឹង​កែវ ស្រុក​ទឺកឈូ ខេត្ត​កំពត ហើយ​បាន​រាយការណ៍ ជូន​លោក ហ៊ុន សុខា ប្រធាន​ស្នាក់ការ​កណ្តាល​រួច​រាយការណ៍​ជូន​មន្ត្រី​ជំនាញ​បរិស្ថាន ។ ហើយ​កម្លាំង​បរិស្ថាន​ក៏បាន ចុះ​ទៅដល់​ទី​តាំង​ភ្លាមៗ​ដែរ ដោយ​ពុំមាន​លទ្ធភាព​ដឹក​ជញ្ចូន​ឈើ​មក​រក្សាទុក មន្ទីរ​បរិស្ថាន​ខេត្ត​ក៏បាន​សម្រេច​ដុត ឈើ​នោះ​ចោល​តែ​ម្តង ។

​បញ្ចប់​បេសកកម្ម​នោះ​លោក ហ៊ុន សុខា បាន​ជូន​រង្វាន់​ដល់​មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​ចំនួន ២០០​ដុល្លារ ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី​ស្រឡាញ់​ធនធានធម្មជាតិ​ហើយក៏​បាន​ធ្វើ​របាយការណ៍​នេះ​ជូន​លោក​ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តកំពត ដើម្បី​ឱ្យ​ចាត់កា​រលោក លី ឈី​វ មេ​ឈ្មួញ មហាអំណាច​នេះ​តាម​ផ្លូវច្បាប់ ។ ហើយ​អង្គការ​ទាំងអស់​សំណូមពរ​ឱ្យ​លោកស្នងការ​នគរបាល​ខេត្ត​កំពត មេត្តា​មើល​ឈ្មោះ លី ឈី​វ នោះ​ផង ព្រោះ​យក​ស្បែក​យកឈ្មោះ​លោក អ៊ូ ហៃ ដើរ​គំរាម​គេឯង ដោយ​អាង​លុយ​ពី​ការជួញដូរ​ឈើ​រាប់សិប​ឆ្នាំនេះ ។ ព្រមទាំង​គំរាម​សម្លាប់​មន្ត្រី​អង្គការ​ថែមទៀត​ផង ៕

2015_01_17f-(1) 2015_01_17f

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.