បទល្មើសនេសាទ កើតទ្បើងយ៉ាងពេញ បន្ទុកនៅក្នុងស្រុកក្រគ រ ក្នុងបឹងទន្លេសាប នៃខេត្តពោធ៏សាត់ ត្រូវបានគេដឹងថា មានការបើកដៃពីលោក តាំងលីប្រធាន និងអនុប្រធានឈ្មោះសុងលី ដែលជានាយផ្នែក រដ្ឋបាលជលផលខេត្តពោធ៏ សាត់ ។
ប្រជានេសាទ ក្នុងស្រុក ស្រុកក្រគ បានរាយការណ៍ជា បន្តបន្ទាប់ពីរឿងមេរដ្ឋបាល ជលផលបើកដៃឱ្យ ជនជាតិយួន និងខ្មែរប្រើ ឧបករណ៍ខុសច្បាប់ ដូចជាណររាវបំផ្លាញ ធនធានមច្ឆជាតិតាម អំពើចិត្ត។ ប៉ុន្តែលោក ណៅ ធួក ដែលជាមេរដ្ឋបាល ជលផលធ្វើមិនដឹង មិនឮអ្វីទាំងអស់ បើទោះបីលោក ឈ្មោះតាំងលី និងអនុប្រធានឈ្មោះសុងលី ក្លាយជាបងធំកាងបទល្មើសនេសាទក្នុងស្រុកក្រគរ បឹងទន្លេសាបនៃ ខេត្តពោធ៏សាត់ ។
ប្រភពបានឱ្យដឹងថាលោកប្រធានឈ្មោះតាំងលីនិងអនុប្រធានឈ្មោះសុងលីបានបញ្ចាឱ្យឈ្មួញដាក់ណរាវនិងឆ្នុកឈ្មោះ១ឆៃលីនិង២ភឿន៣ហេងនិងឈ្មោះអាតដើរប្រមួលលុយពីបទល្មើសនេសាទខុសច្បាប់ជាង២០០កន្លែងក្នុងណររាវមួយត្រួវបង់១លាន២០មឺនរៀលក្នុងមួយរដូវ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលការពារធនធានធម្មជាតិក្នុងខេត្តពោធ៏សាត់ បានកត់សម្គាល់ថា រដូវបើកនេសាទ គឺជនជាតិយួននិងខ្មែរបានប្រើឧបករណ៍ ខុសច្បាប់ជាច្រើនប្រភេទចាប់យកត្រីតាមអំពើចិត្ត។
ជាមួយគ្នានេះមន្ត្រីជលផលក្រោមការគ្រប់គ្រង របស់លោកឈ្មោះតាំងលីនិងអនុប្រធានឈ្មោះសុងលី បានធ្វើសកម្មភាពជំរិតយកលុយពីឈ្មួញ ស្រេចតែអំពើចិត្តរបស់ពួកគេ។ បញ្ហានេះលោក ណៅ ធួក ដែលជាអគ្គនាយករដ្ឋបាលជលផលមិនត្រូវមើលរំលងតទៅទៀតទេ ប្រសិនបើគ្មានពាក់ព័ន្ធផលប្រយោជន៍ ជាមួយឈ្មោះតាំងលីនិងអនុប្រធានឈ្មោះសុងលី ។
សេចក្តីរាយការណ៍មួយចំនួនបានដាក់ការសង្ស័យថា ប្រហែលជាលោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផលទទួលបានផលប្រយោជន៍ពីលោក តាំងលីនិងអនុប្រធានឈ្មោះសុងលី មេផ្នែករដ្ឋបាលជលផលខេត្តពោធ៏សាត់ ជាប្រចាំទើបបណ្តោយឱ្យ ឈ្មោះតាំងលីនិងអនុប្រធានឈ្មោះសុងលី ក្លាយទៅជាបងធំកាងបទល្មើសនេសាទយ៉ាងក្រអឺតក្រទម។ ជាក់ស្តែងរយៈពេលនេះបទល្មើសនេសាទក្នុងស្រុកក្រគរកើតទ្បើងយ៉ាង ពេញបន្ទុក ហើយក្រុមជនល្មើស ភាគច្រើនជាជនជាតិយួន និងខ្មែរប៉ុន្តែលោក ណៅ ធួក មិនបានយកចិត្តទុកដាក់ចាប់វិធានការបង្ក្រាបទ្បើយ។ ផ្ទុយទៅវិញលោក ណៅ ធួក បានបើកដៃឱ្យបុគ្គលឈ្មោះតាំងលីនិងអនុប្រធានឈ្មោះសុងលី ធ្វើអ្វីៗយ៉ាងគឃ្លើនជាន់ឈ្លីបទបញ្ជាលេខ០០១របស់រដ្ឋាភិបាលតាមអំពើ ចិត្ត។




