ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

គ្រួសារ​រស់នៅ​លើ​ផ្ទះ ៣២ ឆ្នាំ ចាញ់​ក្តី​ដោយ​អយុត្តិធម៌ សូម​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បាត់ដំបង ៖ គ្រួសារ​រស់នៅ​លើ​ផ្ទះ​៣២​ឆ្នាំ តាំង​ពី​មិនទាន់មាន កូន​រហូតដល់​មានកូន​ចៅ​ប្រុស​ស្រី​ចាញ់​ក្តី​អ្នកមិន​ដែល​ធ្លាប់​រស់​មួយ​ថ្ងៃ​ណា​នៅផ្ទះ​លេខ ៥៤ E0​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយ​អយុត្តិធម៌ សូម​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍ ។​

​តាម​ការ​អោយ​ដឹង​របស់លោក ព្រហ្ម ចំរើន អាយុ​៦០​ឆ្នាំ ជា​មន្ត្រី​យោធា​កងពល​តូច​ថ្មើជើង​លេខ​៥៣ ជា​ម្ចាស់ផ្ទះ​លេខ​៥៤E0 ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង បាន​ប្រាប់​អ្នកយក​ព័ត៌មាន កាល​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៥​ថា រូបលោក​និង​ប្រពន្ធ​បាន​ចូល​មក​នៅ​លើ​ផ្ទះ​កើតហេតុ (​បច្ចុប្បន្ន​ផ្ទះ​លេខ​៥៧៧ E0) ផ្នែក​ខាង​មុខ​មាន​ទំហំ​៤,៦​គុណ​និង​១៦​ម៉ែត្រ និង​ផ្នែក​ខាងក្រោយ​ទំហំ​៤,៦​គុណ​និង​៨​ម៉ែត្រ តាំងពី​ឆ្នាំ​១៩៨៣ តាមរយៈ​ការទិញ​ពី​ឈ្មោះ​ភូ​វ៉ាន់ ។ លុះដល់​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​១៩៩៣ ឈ្មោះ ពៅ សុ​ត អាយុ​៦២​ឆ្នាំ​រស់នៅ​ក្រុម​ទី​៤ ភូមិ​អង់​សង្កា​ត​អូ​ចារ ក្រុង​បាត់ដំបង បានដាក់​បណ្តឹងទាមទា​ផ្ទះ​លេខ​៥៤E0 ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ពី​រូបខ្ញុំ​ធ្វើ​ជា​កម្ម​សិទ្ធ ដោយ​អះអាង​គណៈបញ្ជាការ​យោធា​បច្ចេកទេស​ភស្តុភា​ខេត្ត​បាត់ដំបង សម្រេច​ប្រគល់​ផ្ទះ​១​ល្វែង​លេខ ៥៤E0​នេះ អោយ​ទៅ​គាត់ (​ឈ្មោះ​ពៅ​សុ​ត​) ព្រោះ​គាត់​មិន​បាន​ទទួល​ដី​បែង​ចែង​១​ឡូតិ​ណា​ទេ ក្នុង​៤៥​ឡូតិ៍ ដែល​គណៈ​បញ្ជាការ​យោធា​បច្ចេកទេស​ភស្តុភា​ខេត្ត ។​

​លោក ព្រហ្ម ចំរើន បានបញ្ជាក់​ថា ក្រោយ​ពី​ប្តឹង​គ្នា​ចាញ់ឈ្នះ​ច្រើនដង​មក​ហើយ រហូត​មាន​កូនចៅ ចំណែក​ប្រពន្ធ​ខ្លួន​ឈ្មោះ គឹម បូរ៉ា ជា​អ្នក​រត់​ការតវ៉ា​ក្តី ក៏​បាន​ដាច់​សសៃប្រសាទ​ឈឺ​រហូត​ដល់​ស្លាប់ ។ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨ លេខា​គាត់​ត្រា​អង្គប្រជុំ​គណៈបញ្ជាការ​យោធា​បច្ចេកទេស​ភស្តុភា​ខេត្ត​បាត់ដំបង (​ឈ្មោះ ស៊ុយ ជុ​ក​) បានបញ្ជាក់​ថា ឯកសារ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​១៩៩៧ ថា​ផ្ទះល្វែង​លេខ​៥៤E0​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ប្តូរ​ជាមួយ​ដី​ឡូតិ៍​១​កន្លែង​អោយទៅ​ឈ្មោះ ពៅ សុ​ត នោះ គឺជា​ការ​ស​សេរ​បន្ថែម​ក្លែងបន្លំ​របស់លោក ពៅ សុ​ត ប៉ុណ្ណោះ មិនមែន​ជា​ស្មារតី​ក្នុង​អង្គប្រជុំ​ឡើយ ។​

​ដោយ​ខ្ញុំបាទ ព្រហ្ម ចំរើន គោរព​ច្បាប់ និង​យល់​ពី​សតិអារម្មណ៍​របស់​ថ្នាក់ដឹកនាំ មិន​ចូលរួម​ធ្វើបាតុកម្ម​ទំនាស់​ដីធ្លី​នានា បាន​ដាក់​ពាក្យសុំ​អន្តរាគមន៍​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ អោយ​ជួរ​ក​យុត្តិធម៌​តាម​ផ្លូវច្បាប់  ប៉ុន្តែ​ត្រូវ​តុលាការខេត្ត​បាត់ដំបង​ចេញ​ដីកា​បង្គាប់​លេខ​៣៤១​អយ អោយ​អនុវត្តន៍​ដោយ​ស្ម័គ្រចិត្ត ដោយ​លោក ហឹង ប៊ុនថន តំណាង​អយ្យការ​សាលាដំបូង​ខេត្តបាត់ដំបង បង្គាប់​អោយ​ឈ្មោះ ព្រហ្ម ចំរើន រុះរើ​ឥ​វ៉ាន់​ចេញពីផ្ទះ​លេខ ៥៤E0 ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង មុន​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៥ ជា​កំហិត តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​លេខ​៧៩”​ឈ​” ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១ របស់​តុលាកា​កំពូល ។​

​សូម​សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​អន្តរាគមន៍​ផ្ទះ ១ ល្វែង​លេខ​៥៤E0 ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ក្រុមគ្រួសារ​ខ្ញុំបាទ​រស់​នៅ​ជាង ៣០ ឆ្នាំ លើស​ពី​ពាក្យ​សម្តី​សម្តេច​មានប្រសាសន៍ថា អ្នក​រស់នៅ​ទី​ណាក៏ដោយ​លើសពី ៥ ឆ្នាំ​អាចជា​ម្ចាស់​កម្មសិទ្ធិ ។ ខ្ញុំបាទ​និង​កូនចៅ​សូម​លើកដៃ​បួងសួង​និង​សង្ឃឹមថា សម្តេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ជួយ​រក​យុត្តិធម៌​ត្រឹមត្រូវ ចំពោះ​អ្នកទន់ខ្សោយ និង​រក្សា​ភាពយុត្តិធម៌​ជូន​រាស្ត្រ​ស្លូតត្រង់​គ្រប់រូប ៕
​កែវ​នាង​

2015_01_16rt1 (2) 2015_01_16rt1 (3) 2015_01_16rt1 2015_01_16rt1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.